AMS Economyការវិនិយោគកសិ-ទេសចរណ៍ចាប់ផ្ដើមមានកំណើននៅតាមបណ្ដាខេត្តមួយចំនួន
ភ្នំពេញ ៖ កសិ-ទេសចរណ៍ ជាការវិនិយោគមួយក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ហើយការវិនិយោគបែបនេះ ក៏កំពុងតែមានការពេញនិយមនៅតាមបណ្ដាខេត្តមួយចំនួនដែលមានសក្ដានុពលផ្នែកកសិកម្ម ដោយអ្នកវិនិយោគបានទិញដីប្រភេទកសិកម្ម រួចហើយកែប្រែទៅជាកន្លែងកម្សាន្តសម្រាប់ទាក់ទាញភ្ញៀវទេសចរទៅទស្សនា និងអាចបង្កើតចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ដែលភាគច្រើនគេឃើញមាននៅខេត្តពោធិ៍សាត់ បាត់ដំបង់ មណ្ឌលគីរី កំពង់ចាម និងតាមបណ្តាខេត្តមួយចំនួនទៀត។

ជាទូទៅយើងប្រហែលជាដឹងថា កសិ-ទេសចរណ៍ជាប្រភេទទេសចរណ៍មួយដែលផ្សារភ្ជាប់ការធ្វើដំណើរកំសាន្តជាមួយនឹងកសិកម្ម។ ពាក្យ «កសិ-ទេសចរណ៍» ត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាសកម្មភាពទាំងឡាយណាដែលអ្នកធ្វើដំណើរទៅកសិដ្ឋាន ឬកន្លែងដែលមានរៀបចំជាទម្រងបែបកសិកម្ម ឬចូលរួមក្នុងដំណើរការកសិកម្មផ្សេងៗក្នុងគោលបំណង ដើម្បីលំហែកាយនិងកំសាន្តសប្បាយ។ សកម្មភាពក្នុងកសិទេសចរណ៍រួមមាន ការទស្សនាចំការដំណាំ ការប្រមូលផលដំណាំជាមួយកសិករ ការទស្សនាធម្មជាតិ និងសត្វព្រៃ និងសកម្មភាពដទៃទៀត ដែលផ្តល់ដល់កសិករ ឬម្ចាស់ចំការ និងកសិដ្ឋានទទួលបានប្រាក់ចំណូលបន្ថែមក្រៅពីការលក់ផលិតផលរបស់ខ្លួននៅលើទីផ្សារ។

លោក មាឃ រឹទ្ធីជ័យ ភ្នាក់ងារអចលនវត្ថុមួយរូបនៅខេត្តមណ្ឌលគីរីបានឱ្យដឹងថា នៅក្នុងខេត្តមណ្ឌលគីរី នាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគមួយចំនួនបានងាកទៅអភិវឌ្ឍន៍ចំការដំណាំ ដូចជាចំការតែ ចំការកាហ្វេ និងចំការបឺរ ដើម្បីទទួលភ្ញៀវទេសចរសម្រាប់ទស្សនាកម្សាន្តពេលពួកគាត់មកលេងមណ្ឌលគីរី ដូច្នេះហើយតម្រូវការដីធ្លីសម្រាប់អភិវឌ្ឍន៍ កសិ-ទេសចរណ៍នៅមណ្ឌលគីរីមានកំណើនខ្ពស់។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ សកម្មភាពអភិវឌ្ឍហាក់ស្ងប់ស្ងាត់បន្តិច ហើយអ្នកលក់ដីមានចំនួនច្រើនជាងអ្នកដើររកទិញដី ។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ស្ដេចទុរេនខេត្តកំពតបានថ្លែងប្រាប់ឱ្យដឹងផងដែរថា ការយកដីធ្វើកសិកម្ម ហើយទាញប្រយោជន៍ពីកសិកម្មនោះវាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយទើបវិនិយោគិនមួយចំនួនធំគាត់ទិញដីបានគាត់ពុះជាឡូត៍ហើយលក់ទៅអតិថិជនតែម្ដង។ ប៉ុន្តែ បើសិនជាប្រៀបធៀបពីចំណូលដែលបាន និងយូរអង្វែង គឺការយកដីធ្លីមកធ្វើជាកសិកម្ម និងកសិ-ទេសចរណ៍ ហើយនឹងអាចផ្ដល់ប្រយោជន៍ពិតៗដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបន្តថា ប្រជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍របស់លោកកន្លងមកបានជំពាក់ធនាគារមានបំណុលជាប់ខ្លួនជាច្រើន តែក្រោយពេល បង្កើតឱ្យមានសហគមន៍កសិ-ទេសចរណ៍ និងនាំភ្ញៀវឡើងភ្នំពេញកម្សាន្ត ឃើញថាពួកគាត់បានផ្លាស់ប្តូរជីវភាពគួរឱ្យកត់សម្គាល់ ។
លោកថា ៖
“បើសិនជាយើងដឹកនាំពលរដ្ឋឱ្យធ្វើកសិកម្ម ពួកគាត់នឹងទទួលបានផលជារៀងរាល់ឆ្នាំមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែដើម្បីបានចំណូលមកផ្គត់ផ្គង់អាជីវកម្មនិងការវិនិយោគផ្សេងទៀត យើងចាំបាច់ត្រូវអភិវឌ្ឍន៍ដីឡូត៍មួយចំនួនដើម្បីយកថវិកាមកបង្កើតអាជីវកម្មផ្សេងទៀត”
លោកបន្ថែមថា ការអភិវឌ្ឍកសិ-ទេសចរណ៍ និងអេកូទេសចរណ៍ នឹងជួយដល់ប្រទេសជាតិច្រើនណាស់ ក្នុងនោះមានទាំងបរិស្ថាន ការអភិរក្សព្រៃឈើ និងសំបូរទៅដោយភោគផល ពីព្រោះថានៅពេលយើងចាប់ផ្ដើមធ្វើវា ហើយពលរដ្ឋបានយល់ពីវា នោះពួកគាត់នឹងចូលរួមក្នុងការថែរក្សាបរិស្ថាន ចេះស្រលាញ់ព្រៃឈើ ឈប់កាប់ឈើធ្វើជាធ្យូង ឬទន្ទ្រានព្រៃជាដើម។ ពួកគាត់នឹងងាកមកជួយថែរក្សាឱ្យក្លាយជាប្រភពចំណូលរបស់ពួកគាត់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































