AMS Economyចុងឆ្នាំ២០២២នេះ ផ្សារទំនើបធំៗចំនួន២នៅប៉ែកខាងត្បូងភ្នំពេញនឹងដាក់ដំណើរការ
ភ្នំពេញ ៖ ផ្សារទំនើបធំៗលំដាប់អន្តរជាតិចំនួន២ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នឹងដាក់ដំណើរការនៅចុងឆ្នាំ២០២២នេះ ហើយនឹងមានការផ្គត់ផ្គង់ទីតាំងលក់រាយបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ។ ផ្សារទំនើបធំទាំង២នេះ ត្រូវបានចាត់ទុកថាជាផ្សារទំនើបដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាជាមួយនឹងទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានថ្លែងឱ្យដឹងតាមទូរសព្ទជាមួយ AMS ថា បើតាមអ្វីដែលអ្នកស្រីបានដឹង ផ្សារទំនើបរបស់ជប៉ុនមួយគឺ AEON3 នឹងដាក់ដំណើរការនៅចុងឆ្នាំ២០២២នេះ ក្នុងអំឡុងចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ ដែលការដាក់ដំណើរការផ្សារទំនើបមួយនេះ នឹងមានការផ្គត់ផ្គង់ទីតាំងលក់រាយនៅក្នុងរាជធានីភ្នំពេញកើនឡើងមួយកម្រិតទៀត ។

អ្នកស្រីបន្តថា ការបើកដំណើរការផ្សារទំនើបនៅតំបន់ផ្លូវ៦០ម៉ែត្រនេះ អាចនិយាយបានថា ជាការពង្រីកវិសាលភាពទីផ្សារលក់រាយកាន់តែទូលាយ ជាពិសេសនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ខណៈដែលផ្សារទំនើបលក្ខណៈអន្តរជាតិមួយទៀតដែលបោះទុនដោយអ្នកវិនិយោគក្នុងស្រុក ជីបម៉ុង ក៏គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២២នេះផងដែរ។
អ្នកស្រីបន្ថែមថា ៖
“ការអភិវឌ្ឍផ្សារទំនើបមួយចំនួនបានផ្អាកសកម្មភាពទៅហើយ ខណៈដែលគម្រោងមួយចំនួនទៀតនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល ។ កត្តាមួយចំនួនធ្វើឱ្យផ្សារទំនើបមិនដំណើរការ រួមមានកត្តាទីតាំង កត្តាអ្នកគ្រប់គ្រងផ្ទាល់ ការរចនាផ្នែកខាងក្រៅ និងខាងក្នុងផ្សារ រួមជាមួយនឹងកត្តាផ្សេងៗមួយចំនួនទៀត”

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះឱ្យដឹងថា បើតាមអ្វីដែលបានទទួលពីម្ចាស់គម្រោងអភិវឌ្ឍន៍ផ្សារទំនើបទាំងពីរគឺផ្សារអ៊ីអនមានជ័យ ឬ AEON3 និងគម្រោងផ្សារទំនើបជីបម៉ុងមេហ្កាម៉លថា ផ្សារទំនើបទាំងពីរនេះ នឹងដំណើរការនៅចុងឆ្នាំ២០២២នេះពិតមែន ។ ការដាក់ដំណើរការផ្សារទំនើបទាំងពីរនេះ គឺជាការប្រកួតប្រជែងឱ្យទាន់សម័យកាល ។ វានឹងធ្វើឱ្យការផ្គត់ផ្គង់ទីតាំងលក់រាយនៅភាគខាងត្បូងភ្នំពេញគឺកាន់តែច្រើន ។
អ្នកនាងបន្តថា ៖
“ការដាក់ដំណើរការផ្សារទំនើបទាំងពីរនេះក៏អាចជាការវាយលុក ឬធ្វើឱ្យផ្សារទំនើបតូចៗនៅជុំវិញនោះមានបញ្ហាផងដែរ បើសិនជាម្ចាស់ផ្សារទំនើបតូចៗទាំងនោះមិនមានអ្វីជាការទាក់ទាញដល់អតិថិជន”
អ្នកនាងបន្តទៀត ៖
“ម្ចាស់ផ្សារទំនើបទាំងពីរសុទ្ធសឹងតែជាអ្នកដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍផ្សារទំនើប ដូច្នេះពួកគាត់បានដឹងពីទីផ្សារ និងបញ្ហាប្រឈម ដែលអាចមានដំណោះស្រាយរួចទៅហើយ ។ មកដល់ពេលនេះ ទីតាំងផ្សារទំនើបទាំងពីរនេះ ទំនងជាមានអ្នកជួលពេញ ឬជិតពេញរួចទៅហើយ ទើបម្ចាស់ផ្សារទំនើបទាំងពីរបានប្រកាសដាក់ដំណើរការនៅចុងឆ្នាំ២០២២នេះ ព្រមគ្នាតែម្ដង”
អ្នកនាងបន្ថែមថា វត្តមានផ្សារទំនើបទាំងពីរនេះដែរ នឹងជំរុញឱ្យការអភិវឌ្ឍលំនៅឋានកាន់តែច្រើនបន្ថែមទៀត ជាក់ស្ដែងតាំងពីរគម្រោងទាំងពីរបានសាងសង់ម្ល៉េះ គម្រោងអភិវឌ្ឍន៍លំនៅឋានជាបន្តបន្ទាប់បានចាប់ផ្ដើមសាងសង់ និងផ្គត់ផ្គង់នៅជុំវិញតំបន់នោះ ហើយមកពេលនេះ គម្រោងអភិវឌ្ឍន៍នៅតែមានជាបន្តបន្ទាប់មិនមានភាពស្ងប់ស្ងាត់នោះឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































