AMS Economyក្នុងដំណាក់កាលនេះ អ្នកវិនិយោគអាចក្ដោបយកឱកាសចំណេញច្រើន ខណៈតម្លៃអចលនទ្រព្យភាគច្រើននៅទាប
ភ្នំពេញ ៖ បច្ចុប្បន្ន ជាដំណាក់កាលមួយដែលវិស័យដីធ្លីក្នុងប្រទេសកម្ពុជាសម្បូរអ្នកលក់តែមិនសូវមានអ្នកទិញដែលធ្វើឱ្យការដោះដូរដីធ្លីមានសកម្មភាពតិចតួច ដោយក្នុងនោះដែរ មានអ្នកលក់ខ្លះទៀតដែលមិនទាន់ត្រូវការលុយបានដាក់លក់ក្នុងតម្លៃថ្លៃ ខណៈដែលចំពោះអ្នកមានតម្រូវការប្រើសប្រាស់លុយចាំបាច់បានប្រកាសលក់ក្នុងតម្លៃទាបជាងទីផ្សារ។

នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ សង្កេតឃើញថាការស្វែងរកទិញអចលនទ្រព្យប្រភេទដីធ្លីហាក់មិនសូវពិបាកនោះទេ ប៉ុន្តែសម្រាប់ការលក់វិញទើបពិបាក ដូច្នេះហើយអ្នកដែលចង់ទិញអចលនទ្រព្យមិនថាដីធ្លី ឬក៏ផ្ទះសម្បែងនោះទេ គឺមានភាពងាយស្រួល ទាំងការទីតាំងល្អ ការទទួបានអចលនទ្រព្យល្អ ហើយមានអាទិភាពក្នុងការចរចាជាមួយអ្នកលក់ក្នុងតម្លៃទាបថែមទៀតផងដែរ ។
លោក មាឃ ឬទ្ធីជ័យ ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តមណ្ឌលគីរី បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពនៃការទិញលក់ដីធ្លីនៅក្នុងខេត្តមណ្ឌលគីរីមិនសូវមាននោះទេ ដោយសំបូរអ្នកលក់ជាងអ្នកទិញ ក្នុងនោះអ្នកលក់ភាគច្រើនក៏បានដាក់តម្លៃខ្ពស់ជាងទីផ្សារទៅទៀត ដូច្នេះហើយការដោះដូរក៏កាន់តែពិបាកធ្វើបាន ដោយសារតែអ្នកទិញស្វែងរកអចលនទ្រព្យដែលមានតម្លៃទាបជាងទីផ្សារ ហើយអ្នកលក់ចង់បានតម្លៃខ្ពស់ជាងទីផ្សារ។

លោកបន្តថា ទោះជាយ៉ាងក្ដីក៏មានម្ចាស់ទ្រព្យមួយចំនួនដែលត្រូវការលុយបន្ទាន់ បានប្រកាសលក់ដីក្រោមតម្លៃទីផ្សារដែរ ដូច្នេះហើយអ្នកដែលមានទុនមានថវិកាគ្រប់គ្រាន់អាចទិញទុកដើម្បីយកប្រាក់ចំណេញនៅពេលអនាគតឆាប់ៗនេះ ។
លោក កែវ សុជាតិ ប្រធានសាខានៃ KW Kampot បានលើកឡើងផងដែរថា ក្នុងដំណាក់កាលនេះ មានអ្នកលក់ដីធ្លីច្រើននៅក្នុងខេត្តកំពត ប៉ុន្តែតម្លៃវិញមិនទាបជាងទីផ្សារខ្លាំងប៉ុន្មាននោះទេ គឺនៅតែខ្ពស់ដដែលឬអាចខ្ពស់ជាងទីផ្សារទៅទៀតផងក៏មានដែរ ។
លោកបន្តថា យ៉ាងណាក្ដី ការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញខ្ពស់នៅពេលអនាគត ពីព្រោះពេលនេះវាស្ថិតនៅក្នុងដំណាក់កាលមួយដែលមិនទាន់មានភាពច្បាស់លាស់នៃទីផ្សារ និងសេដ្ឋកិច្ចដូច្នេះនៅពេលទីផ្សារ និងសេដ្ឋកិច្ចល្អប្រសើរឡើងវិញ នោះតម្លៃដីធ្លី និងការវិនិយោគនឹងកើនឡើងបន្តបន្ទាប់ ។
លោក រ៉ៃ ឬទ្ធី ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យក៏បានឱ្យដឹងដែរថា ពេលនេះជាឱកាសល្អសម្រាប់អ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការទិញដីទុកចំណេញហើយសកម្មភាពនៃការទិញដីទុកចំណេញនេះដែរក៏មានកាន់តែច្រើននៅក្នុងខេត្ត ជាពិសេសអ្នកវិនិយោគក្នុងខេត្តផ្ទាល់តែម្ដង ដោយទិញទុកជាច្រើនហិកតា និងលក់វិញពេលដីនោះឡើងថ្លៃ ពីព្រោះនៅខេត្តឧត្តរមានជ័យក៏ចាប់ផ្ដើមមានការអភិវឌ្ឍជាបន្តបន្ទាប់ដោយរំពឹងថានឹងធ្វើឱ្យតម្លៃដីធ្លីងើបឡើងវិញក្នុងពេលឆាប់ៗនេះ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































