AMS Economyនៅត្រឹមឆ្នាំ២០៣០ កម្លាំងយោធាជើងទឹកចិនអាចមានកម្រិតប្រហាក់ប្រហែលអាមេរិក
តាមរយៈគោលនយោបាយវិនិយោគ និងចំណាយដ៏ត្រឹមត្រូវដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងអនុវត្តនៅពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញមើលឃើញថា កងកម្លាំងយោធាជើងទឹករបស់ចិនអាចមានការកើនឡើងខ្លាំងគួរឲ្យភ្ញាក់ផ្អើលដល់ទៅ២ដង លើសពីអ្វីដែលកំពុងប្រតិបត្តិការនៅពេលបច្ចុប្បន្ននេះ។

យោងតាមការស្រាវជ្រាវមួយដោយមជ្ឈមណ្ឌលអ្នកជំនាញវាយតម្លៃយុទ្ធសាស្ត្រ និងកញ្ចប់ថវិកា The Center for Strategic and Budgetary Assesment (CSBA) ដែលមានមូលដ្ឋានទីក្រុងវ៉ាស៊ិនតោនសហរដ្ឋអាមេរិកបានរៀបរាប់ថា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងអាចធ្វើការចំណាយបានត្រឹមត្រូវ និងស្របតាមគោលការណ៍អាទិភាពរបស់ខ្លួននោះលទ្ធផលដែលទទួលបានគឺចិននឹងអាចបង្កើនចំនួននាវាផ្ទុកយន្តហោះចម្បាំងខ្នាតយក្សយ៉ាងហោចណាស២គ្រឿងបន្ថែមទៀត នាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីបចំនួន៤គ្រឿង ព្រមទាំងសព្វាវុធប្រើប្រាស់សម្រាប់យោធាជើងទឹកជាច្រើនផ្សេងទៀត។

ជាមួយគ្នានេះ មានអ្នកជំនាញផ្សេងទៀត ព្រមទាំង CSBA ក៏បានគូសបញ្ជាក់ដែរថា ការចំណាយទៅលើកងកម្លាំងយោធាចិន បម្រើឲ្យវិស័យការពារជាតិតាមផ្លូវទឹកនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែសុខភាពសេដ្ឋកិច្ចប្រទេសដ៏មានភាពរឹងមាំ ដោយសារការបង្កើនការចំណាយយោធាជាទៀងទាត់ ។
CSBA បានព្យាករណ៍ថា នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កងកម្លាំងយោធាចិននឹងអាចមានចំនួននាវាផ្ទុកយន្តហោះចម្បាំងសរុប៥គ្រឿង ចំនួននាវាចម្បាំងប្រភេទ crusier និង destroyer ពី៣៦គ្រឿងទៅដល់៦០គ្រឿង និងការកើនឡើងនៃចំនួននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Type-094 submarine ចំនួនពី៦គ្រឿងនាពេលបច្ចុប្បន្នកើនទៅដល់១០គ្រឿងផងដែរ។

បើប្រៀបធៀបជាមួយនឹងកងកម្លាំងជើងទឹកអាមេរិកនៅពេលបច្ចុប្បន្ននេះចំនួននៃនាវាផ្ទុកយន្តហោះចម្បាំងសរុបមានប្រមាណជា៦គ្រឿងខណៈដែលនាវាចម្បាំងទាំង cruisiers និង destroyers មានសរុប៥០គ្រឿងហើយជាពិសេសនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមានចំនួន៨គ្រឿងព្រមទាំងនាវាជាច្រើនទៀតដែលកំពុងបម្រើប្រតិបត្តិការនៅតាមសមុទ្រអាត្លង់ទិកដែលមានទំហំគិតជាតោនសរុបដល់ទៅ៤,៥លានតោន។ ប្រធានប្រតិបត្តិក្រុមហ៊ុន, អ្នកជំនាញប្រឹក្សាសម្រាប់ក្រុមហ៊ុន ដែលមានការពាក់ព័ន្ធទៅនឹងវិស័យយោធាជើងទឹក និងយុទ្ធសាស្ត្រ THEMISTOCLES ADVISORY GROUP លោក Craig Hooper បានលើកឡើងថា វាគឺជាភាពចាំបាច់ដែលគួរតែយកចិនធ្វើជាទស្សនៈវិស័យមួយសម្រាប់ធ្វើការតាមដាន ពីព្រោះថាប្រសិនបើនាវាផ្ទុកយន្តហោះចម្បាំងទាំង៥របស់ចិនត្រូវបានផលិតរួចរាល់មែននោះវាមិនត្រឹមតែអាចប្រកួតប្រជែងទៅនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែជប៉ុន, កូរ៉េខាងត្បូង បារាំង និងអង់គ្លេសក៏នឹងអាចមានសមត្ថភាពកម្រិតប្រហាក់ប្រហែលគ្នានេះផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ ...

ម្លៃប្រេងឆៅបានកើនឡើងជាង ២ ភាគរយនៅថ្ងៃចន្ទនេះ ដោយតម្លៃប្រេង Brent ឡើងដល់ជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយភាពតានតឹងនៅម...

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































