AMS Economyកម្ពុជាបន្តទទួលបានកំណើនក្នុងវិស័យសំណង់ បើទោះវិនិយោគិនបរទេសមិនទាន់ត្រឡប់មកដូចមុនវិបត្តិកូវីដ-១៩ ក៏ដោយ
ភ្នំពេញ ៖ បើទោះបីជាវិនិយោគិនបរទេសមិនទាន់ត្រឡប់មកកម្ពុជា ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជានៅតែបន្តទទួលកំណើននៃចំនួនគម្រោងសាងសង់ ជាក់ស្តែងក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ ការអនុម័តលើសំណើគម្រោងសាងសង់ បានកើនឡើងជាង ១៤% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១១៧៥ គម្រោង (គិតជាទំហំទឹកប្រាក់ប្រមាណ ៧៥២ លានដុល្លារ) បានកើនឡើង ១៤៧ គម្រោងស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះ ការកើនឡើងនៃគម្រោងប្រភេទសំណង់លំនៅដ្ឋាន-ភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណីជ្ជកម្ម និងទេសចរណ៍។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ទន្ទឹមនេះ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រា ៣% ក្នុងឆ្នាំ២០២២ នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង។
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា ប្រទេសដែលនាំមុខគេក្នុងការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា រួមមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃ។
លោកបានថ្លែងថា៖
“វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន និងបង្កើតនូវឱកាសការងារជាច្រើន ព្រមទាំងបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គម និងបានចូលរួមដ៏សកម្មក្នុងកំណើននៃសេដ្ឋកិច្ចជាតិ ពិសេសពាក់ព័ន្ធទៅនឹងការវិនិយោគលើវិស័យនេះដោយផ្ទាល់”
លោក លី រស្មី បានបន្តឱ្យដឹងទៀតថា ក្រៅពីចិន និងជប៉ុន ដែលបានចូលរួមវិនិយោគច្រើនក្នុងវិស័យសំណង់នៅកម្ពុជា វិនិយោគិននៅតំបន់អឺរ៉ុប ក៏មានការវិនិយោគច្រើនគួរឱ្យកត់សម្គាល់ដែរ។ លោកបានបន្ថែមថា ទុនវិនិយោគដែលហូរចូលមកប្រទេសកម្ពុជា តាមរយៈវិស័យសំណង់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទាំងនេះបាននាំយកទុនពីបរទេសមកចាក់ចូលនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































