AMS Economyគម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» នឹងទាក់ទាញវិនិយោគិនបរទេសចូលមកកម្ពុជាបន្ថែម
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែមុននេះ បានប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ជាភាសាអង់គ្លេស Cambodia My 2nd home ( CM2H ) ដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅប្រទេសចូលមកកម្ពុជាឡើងវិញ ហើយតាមរយៈគម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» នឹងរំពឹងថាអាចទាញវិនិយោគិនចូលមកកម្ពុជាបន្ថែមទៀត ។

លោក កាំង នីន អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ GC Realty និងជាដៃគូរបស់គម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ផងដែរនោះ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងកម្មវិធីគម្រោង «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ហើយគម្រោងនេះដែរ រំពឹងទុកថានឹងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាច្រើនឡើងវិញ និងអាចច្រើនជាងកាលពីមុនកូវីដ១៩ទៅទៀត ។

លោកបន្តថា ៖
“ដូចយើងបានដឹងហើយពីតួលេខនៃរំហូរទុនវិនិយោគពីបរទេសនៅក្នុងបរិបទកូវីដ១៩កន្លងទៅ មិនមានការធ្លាក់ចុះនោះទេ ផ្ទុយទៅវិញវាមានតែកើនឡើងក្នុងឆ្នាំ២០២១ធៀបនឹងឆ្នាំ២០២២ ដូច្នេះហើយបើសិនជាគម្រោង កម្ពុជាផ្ទះទី២របស់ខ្ញុំបានដាក់ដំណើរការ យើងជឿជាក់ថានឹងមានវិនិយោគិនបរទេសចូលច្រើនហើយទុនវិនិយោគពីបរទេសក៏មានច្រើន និងអាចច្រើនជាងកាលពីអំឡុងពេលកូវីដ១៩ទៅទៀត។ ពេលនេះប្រទេសកម្ពុជាយើងបានបើកសេដ្ឋកិច្ច ហើយម្នាក់ក៏លែងត្រូវការពាក់ម៉ាសនិងរឹតបន្តឹងចំពោះការជួបជុំដូចមុនទៀតហើយ អញ្ចឹងពេលនេះវាជាពេលដែលសកម្មភាពសេដ្ឋកិច្ច អាជីវកម្មនានាត្រូវការពង្រឹងខ្លួននិងជំរុញសកម្មភាពឱ្យកាន់តែខ្លាំងឡើងថែមទៀត ។វាក៏ជាពេលដែលយើងអាចទាក់ទាញអ្នកវិនិយោគពីបរទេសចូលមកកម្ពុជាបន្ថែមផងដែរ”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាក៏បានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ វិនិយោគិនបរទេសនឹងមិនមកកម្ពុជាច្រើននោះទេ ប៉ុន្តែនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ វិនិយោគិនបរទេសនឹងចូលមកកម្ពុជាឡើងវិញនឹងមានចំនួនកាន់តែច្រើន ។ អ្វីដែលកម្ពុជាត្រូវត្រៀមខ្លួននោះ គឺភាពស្របច្បាប់នៃក្រុមហ៊ុន និងទ្រព្យរបស់ខ្លួនសម្រាប់សហការ និងផ្ដល់ជូនវិនិយោគិនបរទេសដើម្បីវិនិយោគរួមគ្នា។ លោកបន្តទៀតថា បណ្ដារាជធានី ខេត្តមួយចំនួននឹងមានសក្ដានុពលកាន់តែខ្ពស់នៅពេលវិនិយោគិនបរទេសហូរចូលមកកម្ពុជាឡើងវិញ ហើយនឹងជំរុញឱ្យសកម្មភាពវិនិយោគ អភិវឌ្ឍន៍ដីធ្លី និងសំណង់មានសកម្មភាពឡើងវិញផងដែរ និងអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះងើបឡើងមួយកម្រិតទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































