AMS Economyកម្ពុជាត្រូវការទឹកប្រាក់ ១៧,៥៥ពាន់លានដុល្លារ សម្រាប់វិនិយោគសាធារណៈលើវិស័យឧស្សាហកម្មរយៈពេល៣ឆ្នាំខាងមុខ
ភ្នំពេញ ៖ វិស័យឧស្សាហកម្មទូទៅដែលរួមមានការរុករករ៉ែ កម្មន្តសាល អគ្គិសនី ឧស្ម័ន ទឹក និងសំណង់ ត្រូវការទុនវិនិយោគប្រមាណ ១៧ ៥៥៨លានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ (២០២២ – ២០២៤) ។ នេះបើយោងតាមរបាយការណ៍នៃកម្មវិធីវិនិយោគសាធារណៈរបស់ក្រសួងផែនការសម្រាប់ឆ្នាំ២០២២-២០២៤ ។

តាមរយៈរបាយការណ៍ឱ្យដឹងថា នៅក្នុងក្រុមនៃវិស័យឧស្សាហកម្ម អនុវិស័យកម្មន្តសាល និងត្រូវការចំណែកធំជាងគេនៃការវិនិយោគ គឺមានចំនួនប្រមាណ ៦ ០១៨លានដុល្លារអាមេរិក អនុវិស័យសំណង់ ត្រូវការចំណែកថវិកាធំទី២ ប្រមាណ ៩ ២៧០លានដុល្លារអាមេរិក ហើយអនុវិស័យអគ្គិសនី ឧស្ម័ន និងទឹកត្រូវការទុនវិនិយោគចំនួនប្រមាណ ១ ៩៨៤លានដុល្លារអាមេរិក ។

នៅក្នុងរបាយការណ៍ដដែលបង្ហាញផងដែរថា ក្នុងឆ្នាំ២០២២នេះ វិស័យឧស្សាហកម្មសាធារណៈត្រូវការទុនវិនិយោគ ៥ ៣៧២លានដុល្លារអាមេរិក ឆ្នាំ២០២៣ត្រូវការទុនវិនិយោគសរុប ៥ ៩១៧លានដុល្លារអាមេរិក និងឆ្នាំ២០២៤ត្រូវការទុនវិនិយោគលើឧស្សាហកម្មប្រមាណ ៦ ២៦៩លានដុល្លារអាមេរិក ។

ក្នុងកិច្ចខិតខំប្រឹងប្រែងប្រមូលចំណូល រាជរដ្ឋាភិបាលពុំមានគោលការណ៍បង្កើតបន្ទុកពន្ធថ្មី ឬដំឡើងពន្ធបន្ថែមដល់ប្រជាជន និងធុរជននោះទេ ពោលគឺរាជរដ្ឋាភិបាលបានផ្ដោតលើការពង្រឹងការអនុវត្តគោលនយោបាយ និងច្បាប់ ដែលមានស្រាប់ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងតាមវិធានការរដ្ឋបាល និងវិធានការណ៍គោលនយោបាយ ទាំងសម្រាប់រយៈពេលខ្លី មធ្យម និងវែង ជាពិសេសការលើកកម្ពស់វប្បធម៌បង់ពន្ធ ការបង្ក្រាបអំពើរត់ពន្ធ និងការគេចពន្ធគ្រប់រូបភាពឱ្យដល់ឬសគល់ ព្រមទាំងការកែលម្អអភិបាលកិច្ចក្នុងការប្រមូលពន្ធទាំងក្នុងផ្នែកគយ និងពន្ធដារ ព្រមទាំងផ្នែកមិនមែនសារពើពន្ធ ។ យ៉ាងណាក៏ដោយ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ-១៩កន្លងមក ក៏រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាដែលសន្សំបាន សម្រាប់វិនិយោគលើវិស័យជាច្រើន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះរាជរដ្ឋាភិបាលបានសាងសង់សំណង់សាធារណៈ ខ្វាត់ខ្វែង ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































