AMS Economyគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិទាំង២ របស់កម្ពុជាសម្រេចបានលទ្ធផលជាង៤០ភាគរយដូចគ្នា
ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិធំៗចំនួន២បន្ថែមទៀត ដែលមួយនៅខេត្តសៀមរាប និងមួយទៀតនៅខេត្តកណ្ដាល ហើយព្រលានយន្តហោះអន្តរជាតិទាំង២នេះ គិតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង៤០ភាគរយដូចគ្នា។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានលើកឡើងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបនឹងដាក់ដំណើរការមុនព្រលានយន្តហោះអន្តរជាតិតេជោ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលា២០២២នេះ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានលទ្ធផលប្រមាណ៤០ភាគរយ បើគិតជាទឹកប្រាក់ដែលត្រូវចំណាយសាងសង់ប្រមាណ ៥២៤លានដុល្លារអាមេរិកដោយមិនទាន់រាប់បញ្ចូលតម្លៃដីដែលបានទិញរួចមកហើយនោះឡើយ ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ សម្រេចបានលទ្ធផលប្រមាណ៤៤ភាគរយ ហើយព្រលានយន្តហោះអន្តរជាតិនេះនឹងត្រូវដាក់ដំណើរការទទួលឱ្យយន្តហោះចុះចតមុនព្រលានយន្តហោះអន្តរជាតិតេជោនៅខេត្តកណ្ដាល។

ឯកឧត្តមបន្តថា ៖
“បើតាមគម្រោងផែនការ ព្រលានយន្តហោះសៀមរាបនឹងត្រូវដាក់ដំណើរការនៅរយៈពេល១២ខែខាងមុខនេះហើយ ក្រុមហ៊ុនសាងសង់ត្រូវធ្វើយ៉ាងណាឱ្យរួចរាល់ទៅតាមការកំណត់។ យ៉ាងណាក្ដី ក្រុមការងារសាងសង់ព្រលានយន្តហោះនេះក៏បានបញ្ជាក់ថា ការសាងសង់នឹងត្រូវបញ្ចប់ទៅតាមផែនការគ្រោងទុកដោយមិនមានអ្វីជាបញ្ហាទេមកដល់ពេលនេះ”
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីកើតឡើង ។
ក្រោយអាកាសយានដ្ឋានអន្តរជាតិទាំង២នេះដាក់ដំណើរការ កម្ពុជារំពឹងថានឹងទទួលបានកំណើនភ្ញៀវទេសចរបរទេសចូលមកកាន់តែច្រើន ជាពិសេសនោះនឹងអនុញ្ញាតឱ្យយន្តហោះប្រភេទធំៗចុះចតបានកាន់តែច្រើនបន្ថែមទៀតផងដែរ ។
គួរកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានចំនួន៣កំពុងដំណើរការ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ។ ព្រលានយន្តហោះដែលមានសកម្មភាពខ្លាំងជាងគេក្នុងចំណោមទាំង៣នេះគឺព្រលាយន្តហោះអន្តរជាតិភ្នំពេញ ហើយព្រលានយន្តទាំង៣នេះក៏កំពុងទទួលបានកំណើនជើងហោះហើរជាបន្តបន្ទាប់ឡើងវិញក្រោយពីវិបត្តិកូវីដ១៩បានធូរស្រាល ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































