AMS Economyកម្ពុជាបង្ហាញកាលានុវត្តន៍ភាពវិនិយោគសំខាន់ៗដល់វិនិយោគិនបរទេស
ភ្នំពេញ ៖ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានបង្ហាញពីកាលានុវត្តន៍ភាពវិនិយោគដល់វិនិយោគិនបរទេស ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់វិនិយោគិន ជាពិសេសវិស័យឯកជនងាកមកចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

នៅក្នុងវេទិកាមួយដែលបានធ្វើឡើងកាលពីដើមសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្ដល់អាទិភាពលើគម្រោងជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្តុភារកម្ម នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះមានគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍កំពង់ផែ និងក្របខណ្ឌនយោបាយស្ដីពីការដឹកជញ្ជូននិងភស្តុភារកម្ម ។

ឯកឧត្តមបានបង្ហាញពីកាលានុវត្តន៍ភាពវិនិយោគជាច្រើននៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនពិចារណា និងងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន ស្របពេលធនាគារពិភពលោកបានបញ្ជាក់ថា កម្ពុជាមានរបបវិនិយោគសេរីបំផុតនៅក្នុងតំបន់អាស៊ាន ហើយដើរតួនាទីជាអ្នកសម្របសម្រួល និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងលើការវិនិយោគរបស់វិស័យឯកជន ដើម្បីធានាបានថា វិស័យឯកជននឹងទទួលបានភាពជោគជ័យ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាមានផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុគ្រោងនឹងដាក់ដំណើរការនៅខែក្រោយនេះ ហើយកម្ពុជាក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅក្រុងបាវិត និងតភ្ជាប់ទៅកាន់ប្រទេសវៀតណាមដែលជាការសម្រួលដល់ការដឹជញ្ជូនពីកម្ពុជាទៅវៀតណាម និងទៅបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ AMS ឱ្យដឹងថានៅពេលកម្ពុជាមានផ្លូវដឹកជញ្ជូនតាមផ្លូវល្បឿនលឿននឹងធ្វើឱ្យការដឹកជញ្ជូនបានលឿនរហ័ស ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដើរលឿនជាងមុន ហើយក្នុងនាមជាអ្នកដឹកជញ្ជូនពិតជាចង់ឃើញកម្ពុជាមានល្បឿនលឿនដូចនៅបណ្ដាប្រទេសរីកចម្រើនដែរ ។
លោកឧកញ៉ាបន្តថា ការតភ្ជាប់ផ្លូវដឹកជញ្ជូនរបស់កម្ពុជាទាំងក្នុងប្រទេស និងទៅកាន់តំបន់ព្រំដែន ហើយតទៅបណ្ដាប្រទេសជិតខាងវាគឺជាអ្វីដែលអ្នកដឹកជញ្ជូនក្នុងស្រុកចង់បានដែលវាចំណេញដល់រដ្ឋាភិបាលផង និងចំណេញដល់អ្នកដឹកជញ្ជូនផងដែរ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះដែរ វាក៏នឹងធ្វើឱ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះបន្ថែមទៀត ហើយនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញពីវិនិយោគិនបរទេសក្នុងការស្វែងរកការវិនិយោគនានា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































