AMS Economyអ្នកជំនាញ ៖ ពលរដ្ឋកម្ពុជា ចាប់ផ្តើមមានទំនោររស់នៅក្នុងខុនដូកាន់តែច្រើន ធៀបនឹង៤ឆ្នាំមុន
ភ្នំពេញ ៖ ការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា ចាប់ផ្ដើមមានសន្ទុះគួរឱ្យចាប់អារម្មណ៍នៅក្នុងអំឡុងពេលប្រមាណ ៤-៥ ឆ្នាំមុននេះ ហើយក៏ជាពេលវេលាដែលប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមមងាកទៅរកការរស់នៅក្នុងខុនដូកាន់តែច្រើនផងដែរ ។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia បានលើកឡើងឱ្យដឹងថា តាមពិតទៅការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជាមានតាំងយូរមកហើយ តែកាលនោះការសាងសង់អគារខុនដូខុសពីសម័យនេះ តួយ៉ាងដូចជាសំណង់អគារសហកម្មសិទ្ធិដែលត្រូវបានវាយកំទិចដោយសារអាយុកាលយូរឆ្នាំ ចាស់ទ្រុឌទ្រោម (អគារប៊ូឌីង) និងសំណង់អគារចាស់ៗមួយចំនួនទៀត។ ក្រោយមកទៀតទំនោរនេះ ក៏បានបាត់បង់ទៅវិញ ហើយការរស់នៅបែបនេះក៏មិនមានស្ដង់ដារដែរ រហូតមកដល់ឆ្នាំ២០០៦ កម្ពុជាក៏ចាប់ផ្ដើមមានការអភិវឌ្ឍអគារខុនដូដែលស្តង់ដារ ខណៈអ្នកអភិវឌ្ឍន៍អគារខុនដូនៅកម្ពុជាភាគច្រើនជាវិនិយោគិនកូរ៉េ ហើយអ្នកស្នាក់នៅ ស្ទើរតែទាំងស្រុង ក៏ជាជនបរទេសដែរ ។

លោក ខ គង្គារ បានបន្តទៀតថា ៖
“រហូតមកដល់អំឡុងឆ្នាំ២០១៧ ឬ២០១៨ កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាក៏ចាប់ផ្ដើមចាប់អារម្មណ៍លើការរស់នៅក្នុងខុនដូច្រើន និងភាគច្រើនជាយុវជនដែលធ្លាប់ទៅសិក្សា និងធ្វើការនៅក្រៅប្រទេស និងបានធ្វើឱ្យការអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះកាន់តែខ្លាំងឡើង ហើយក៏ជំរុញឱ្យអ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសកម្ពុជា សម្របទៅតាមការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើទំនើបកម្មកាន់តែខ្លាំងជាងមុនបន្ថែម”
ជាការគួរឱ្យកត់សម្គាល់ ប្រជាពលរដ្ឋកម្ពុជាដែលទិញខុនដូច្រើនជាងគេនោះគឺជាមនុស្សដែលមានវ័យចន្លោះពី ៣៥ – ៤៥ឆ្នាំ ។
លោកបញ្ជាក់ថា ៖
“កំណើនពលរដ្ឋក្នុងស្រុកចាប់ផ្ដើមងាកទៅរស់នៅក្នុងខុនដូច្រើន ចាប់តាំងពីកម្ពុជាបានបើកចំហរការវិនិយោគពីខាងក្រៅ ហើយប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពធូរធាទៅកម្សាន្តនៅក្រៅស្រុកញឹកញាប់ និងបានមើលឃើញពីការរស់នៅក្នុងខុនដូប្រទេសគេមានលក្ខណៈងាយស្រួល រួចហើយក៏ចាប់ផ្ដើមមកស្រុកវិញស្វែងរកទិញខុនដូស្នាក់នៅ បូករួមជាមួយសិស្ស-និស្សិត បញ្ចប់ការសិក្សានៅក្រៅប្រទេសចូលមករស់នៅក្នុងស្រុកវិញ”
លោក រិន ច័ន្ទរឹទ្ធ អគ្គនាយកក្រុមហ៊ុន DNZ Realty បានឱ្យដឹងផងដែរថា តាមរយៈការលក់គម្រោងខុនដូរបស់ក្រុមហ៊ុន លោកបានមើលឃើញថា មានប្រជាពលរដ្ឋកម្ពុជាច្រើនបានទិញគម្រោងខុនដូ ហើយក្រុមការងាររបស់លោកលក់សឹងតែ១០០ភាគរយទៅលើជនជាតិខ្មែរ និងមានជនបរទេសតិចតួចប៉ុណ្ណោះ ជាពិសេសនៅក្នុងវិបត្តិនៃកូវីដ១៩ដែលជនបរទេសមិនអាចចូលមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាមិនអាចចេញទៅក្រៅប្រទេសបាន ។ លោកថា តាមរយៈកំណើននៃប្រជាពលរដ្ឋងាកទៅរស់ក្នុងខុនដូ អ្នកអភិវឌ្ឍន៍គួរតែបង្កើនការផ្គត់ផ្គង់ខុនដូសម្រាប់តម្រូវនឹងប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសការអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ និងមានចំណតធំទូលាយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































