AMS Economyទីផ្សារខុនដូនៅកម្ពុជាបន្តរងផលប៉ះពាល់ ខណៈក្នុងរយៈពេល៣ខែចុងក្រោយគ្មានគម្រោងអភិវឌ្ឍន៍ណាបញ្ចប់ឡើយ
ភ្នំពេញ ៖ ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២២នេះ នៅតែបន្តទទួលរងផលប៉ះពាល់ពីចំហាយនៃវិបត្តិកូវីដ១៩ និងសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី ដោយក្នុងរយៈពេល៣ខែចុងក្រោយនេះ (ត្រីមាសទី៣នៃឆ្នាំ២០២២) មិនមានគម្រោងខុនដូថ្មីបញ្ចប់ ឬដំណើរការលក់នៅលើទីផ្សារនោះឡើយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ មិនមានគម្រោងខុនដូដែលត្រូវបញ្ចប់ការសាងសង់ ឬដំណើរការលក់នៅលើទីផ្សារនោះទេ ដោយក្នុងនោះគម្រោងខុនដូសរុបចំនួន ៩០០យូនីត បានបន្តពន្យារពេល។ យ៉ាងណាក្ដី របាយការណ៍នេះបានបង្ហាញថា ក្នុងឆ្នាំ២០២២ ខុនដូនៅលើទីផ្សារនឹងកើនឡើងដល់ជិត៥ម៉ឺនយូនីត និងឆ្នាំ២០២៣ រំពឹងថានឹងកើនឡើងដល់ជិត៧ម៉ឺនយូនីត ដោយខុនដូប្រភេទតម្លៃមធ្យមមានបរិមាណច្រើនជាងគេក្នុងទីផ្សារ ខណៈគម្រោងខុនដូតម្លៃខ្ពស់មានតិចជាងគេ ។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនដដែលនេះបានឱ្យដឹងថា តម្លៃខុនដូតាមប្រភេទនីមួយៗមានការថមថយតិចតួចធៀបនឹងត្រីមាសទី២ក្នុងឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងជាមួយឆ្នាំ២០២០ និងឆ្នាំ២០២១ឃើញថា តម្លៃខុនដូក្នុងឆ្នាំនេះមានការថមថយគួរឱ្យកត់សម្គាល់ ដោយខុនដូតម្លៃសមរម្យក្នុងត្រីមាសទី៣ឆ្នាំ២០២២នេះមានការធ្លាក់ចុះប្រមាណ១,២ភាគរយ ធៀបនឹងត្រីមាសទី២ ខុនដូតម្លៃមធ្យមមានការធ្លាក់ចុះ ០,៨ភាគរយ និងខុនដូតម្លៃខ្ពស់មានការធ្លាក់ចុះ ១,២ភាគរយវិញធៀបនឹងត្រីមាសទី២ ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ក្នុងត្រីមាសទី៣នេះ ថ្វីត្បិតតែតម្លៃខុនដូបានធ្លាក់ចុះពិតមែន ប៉ុន្តែបើធៀបនឹងត្រីមាសទី២ មានកម្រិតតិចតួច មិនដូចកាលពីឆ្នាំ២០២០ និងឆ្នាំ ២០២១ដែលធ្លាក់ចុះខ្លាំងនោះទេ ។
អ្នកនាងបានបន្តថា ក្នុងត្រីមាសទី៣នេះគម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗមិនមាននោះឡើយ ដោយសារតែទីផ្សារមានការប្រកួតប្រជែង និងកំពុងតូចចង្អៀតបន្តិច។ សម្រាប់គម្រោងដែលកំពុងដំណើរការសាងសង់នាពេលបច្ចុប្បន្ននេះភាគច្រើនគឺជាគម្រោងដែលសេសសល់ពីមុន ឬគម្រោងដែលផ្អាកដំណើរការកាលពីឆ្នាំកន្លងទៅ។ ដោយឡែក ចំពោះអ្នកលក់ខុនដូនៅក្នុងរាជធានីភ្នំពេញមួយចំនួនបានត្អូញត្អែរពិបាកក្នុងការលក់ ដោយសារតែអតិថិជនភាគច្រើនជាជនជាតិខ្មែរ លើកលែងតែអ្នកមានចំណូលចិត្តផ្នែកវិនិយោគក្នុងវិស័យនេះ ដែលឆក់យកឱកាសនេះទិញទុកវិនិយោគយកចំណេញនៅថ្ងៃខាងមុខដោយសារតែតម្លៃខុនដូពេលនេះមានការធ្លាក់ចុះ និងអាចទទួលបានភាគលាភច្រើនពីគម្រោង ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































