AMS Economyប្រធាន CVEA ៖ វិស័យអចលនទ្រព្យកម្ពុជាទាមទារការវិនិយោគពីអ្នកក្នុងស្រុកបន្ថែម ដើម្បីបន្តភាពរីកចម្រើន
ភ្នំពេញ ៖ គិតត្រឹមចុងត្រីមាសទី៣ឆ្នាំ២០២២នេះ ការវិលត្រលប់របស់អ្នកវិនិយោគអន្តរជាតិមកកាន់កម្ពុជានៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការចូលរួមវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកក្នុងស្រុកបន្ថែមទៀត ដើម្បីអាចពង្រឹង និងគាំទ្រភាពធន់នៃវិស័យអចលនទ្រព្យកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ភាពមិនទាន់ច្បាស់លាស់នៃការរីករាលដាលនៃជំងឺកូវីដ១៩នៅបរទេស គឺជាកត្តាចម្បងក្នុងការរាំងខ្ទប់មិនឱ្យវិនិយោគិនបរទេសចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគនៅឡើយ ដូច្នេះ ដើម្បីជំរុញភាពរីកចម្រើននៃវិស័យនេះទៅមុខទៀត ត្រូវទាមទារឱ្យមានការចូលរួមបណ្តាក់ទុនវិនិយោគពីសំណាក់អ្នកក្នុងស្រុកដើម្បីបង្កើនសកម្មភាពរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល។

លោកបន្តថា ៖
“ក្នុងពេលដែលលំបាក វិនិយោគិនក្នុងស្រុករបស់យើងក៏បានខិតខំប្រឹងប្រែងបណ្ដាក់ទុនវិនិយោគ បន្តឈរជើង បន្តអភិវឌ្ឍន៍អចលនទ្រព្យ បើទោះបីជាពួកគាត់បានជួប និងប្រឈមបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនក៏ដោយ ដែលទាំងអស់នេះហើយជាទំនុកចិត្តទីផ្សាររបស់បណ្តាអតិថិជនក្នុងស្រុក ជាពិសេសផ្នែកអភិវឌ្ឍលំនៅឋានកម្រិតមធ្យម និងកម្រិតសមរម្យ”
លោកបន្ថែមថា ៖
“ក្នុងគោលបំណងជួយឱ្យវិស័យនេះរីកចម្រើន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតនិយ័តករបរធនបាលកិច្ច ជួយដោះស្រាយឱ្យដំណើរការវិនិយោគកាន់តែលឿនកាន់តែប្រសើរបន្ថែមទៀត ហើយតាមរយៈនិយ័តករបរធនបាលកិច្ចក៏អាចជួយទាក់ទាញដល់វិនិយោគិនបរទេសមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមនៅពេលខាងមុខនេះ”
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងទីផ្សារ និងស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០២២នេះ សម្រាប់អ្នកវិនិយោគបរទេសដែលបានដាក់ទុននៅកម្ពុជាពួកគេកំពុងតែបន្តសម្មភាពទៅលើគម្រោងចាស់ដែលមានស្រាប់ ជាមួយនឹងការសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជាបន្ថែម។ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសថ្មីៗនៅមិនទាន់មានសកម្មភាពនៅឡើយនោះទេ ខណៈដែលវិបត្តិនៃជំងឺកូវីដ ក៏ដូចជាវិបត្តិផ្សេងទៀតដែលកំពុងកើតមាននៅប្រទេសរបស់ពួកគេនៅមិនទាន់អាចកំណត់បាននៅឡើយ។
អ្នកនាងបានបញ្ជាក់ដែរថា ការវិលត្រលប់របស់វិនិយោគិនបរទេសមកកាន់កម្ពុជា គឺមិនអាស្រ័យលើកត្តាខាងក្នុងនោះឡើយបើទោះជាកម្ពុជាមានភាពធូរស្រាលពីភាពប្រឈមជំងឺកូវីដក៏ដោយ ពោលគឺអាស្រ័យលើកត្តាខាងក្រៅ។ បើសិនជាស្ថានភាពវិបត្តិនៅតាមបណ្ដាប្រទេសខាងក្រៅនៅតែបន្តមានភាពមិនច្បាស់លាស់នោះវិនិយោគិនបរទេសនឹងមិនទាន់អាចចូលមកកម្ពុជាបានច្រើនដូចគ្នា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































