AMS Economyព្រឹត្តិការណ៍ពិព័រណ៍ Camfood CamHotell ទទួលបានអ្នកចូលទស្សនាជាង១ម៉ឺននាក់
ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ Camfood CamHotell ត្រូវបានរៀបចំឡើងវិញក្រោយពីផ្អាកអស់រយៈពេល២ឆ្នាំដោយសារតែបញ្ហាកូវីដ-១៩ ។ ការរៀបចំឡើងវិញនៅក្នុងឆ្នាំ២០២២នេះដែរត្រូវបានគេមើលឃើញថាមានអ្នកចូលរួមទស្សនាច្រើនដូចការរំពឹងទុក ពោលគឺមានអ្នកចូលរួមទស្សនាប្រមាណ១ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលពិព័រណ៍កោះពេជ្រ។

កញ្ញា សារ៉ន វិច្ឆរ៉ា តំណាងក្រុមហ៊ុនរៀបចំពិព័រណ៍ប្រចាំឆ្នាំ Camfood CamHotell បានឱ្យដឹងថា ៖
“ក្នុងរយៈពេល៣ថ្ងៃនេះ យើងទទួលបានអ្នកចុះឈ្មោះចូលទស្សនាក្នុងព្រឹត្តិការណ៍ដាក់តាំងបង្ហាញផលិត និងសេវាកម្មនៃពិព័រណ៍Camfood និង CamHotell ទាំងចុះផ្ទាល់ និងតាមអនឡាញគឺប្រមាណ១ម៉ឺននាក់ ហើយចំនួននេះគឺដូចនឹងអ្វីដែលយើងបានរំពឹងទុកមែន”

កញ្ញាបន្តថា ៖
“ព្រឹត្តិការណ៍នេះបានអាក់ខានអស់រយៈពេល២ឆ្នាំកន្លងមកហើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ និងមិនអាចអនុញ្ញាតឱ្យមនុស្សជួបគ្នាដោយផ្ទាល់ ។ ក្រោយពីស្ថានភាពកូវីដ-១៩បានប្រសើរ និងក្រោយពេលរដ្ឋាភិបាលបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ បណ្ដាអាជីវកម្មជាច្រើនក៏បានចាប់ផ្ដើមធ្វើសកម្មភាពផុសផុល ហើយព្រឹត្តិការណ៍នានាក៏ត្រូវបានអនុញ្ញាតឱ្យរៀបចំឡើងវិញផងដែរ”
នៅក្នុងព្រឹត្តិការណ៍បើកពិព័រណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងថាការរៀបចំនូវព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ ស្របពេលដែលកម្ពុជាកំណត់យកឆ្នាំ២០២២ជាឆ្នាំដំបូងនៃដំណើរការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ ។
ឯកឧត្តមបន្តថា ជំងឺកូវីដ-១៩ មិនត្រឹមតែជាជំងឺដ៏កាចសាហាវ ដោយបង្កមហន្តរាយចំពោះសុខភាពសាធារណៈដែលបានសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រដល់សេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ទើរគ្រប់វិស័យទាំងអស់បានធ្លាក់ចុះ ជាមួយការកើនឡើងនៃអត្រាអត់ការងារធ្វើ ការបាត់បង់ចំណូល និងបញ្ហាប្រឈមផ្នែកសង្គម ។ ជាក់ស្ដែងវិស័យទេសចរណ៍កម្ពុជា ដែលធ្លាប់តែមានអត្រាកំណើននៃការមកដល់ភ្ញៀវទេសចរអន្តរជាតិគួរឱ្យកត់សម្គាល់ក្នុងនោះឆ្នាំ២០១៩ ជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់ កើនឡើង៦ភាគរយ ។ ប៉ុន្តែជាង២ឆ្នាំកន្លងមកវិស័យទេសចរណ៍កម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបានរាំងស្ទះដល់ការធ្វើដំណើរជាអន្តរជាតិ ហើយធុរកិច្ចជាច្រើនក្នុងវិស័យនេះត្រូវបានប៉ះពាល់ ។
នៅក្នុងព្រឹត្តិការណ៍ដំណាលគ្នានេះដែរ ក៏មានរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍សំណង់ខ្នាតអន្តរជាតិប្រចាំឆ្នាំផងដែរ ប៉ុន្តែស្ថិតិនៃអ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ពិព័រណ៍សំណង់នេះមិនទាន់ត្រូវបានបូកបញ្ចូលនៅឡើយ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































