មួយក្នុងចំណោមដំណោះស្រាយដ៏មានសក្តានុពលដែលអាមេរិកកំពុងពិចារណានោះគឺជាវិធីសាស្ត្រក្នុងការសាងសង់លំនៅដ្ឋានតាមបែបបច្ចេកវិទ្យា 3D Printer ដើម្បីអាចទប់ទល់ទៅនឹងបញ្ហាប៉ះពាល់បរិស្ថាន បញ្ហាកង្វះខាតវត្ថុធាតុដើម ក៏ដូចជាបញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ផងដែរ។
មកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងសំណង់ជាច្រើនបានធ្វើការវិនិយោគទៅលើបច្ចេកទេសសាងសង់បែប 3D Printer ក្នុងទំហំទឹកប្រាក់ដល៉ទៅរាប់ពាន់លានដុល្លារ ហើយជាលទ្ធផលសំណង់លំនៅដ្ឋានមួយចំនួនត្រូវបានសាងសង់រួចរាល់ ប៉ុន្តែក្នុងចំនួនតិចតួចបំផុតធៀបទៅនឹងតម្រូវការបច្ចុប្បន្ន។
តើហេតុអ្វីបានជាបច្ចេកវិទ្យា 3D Printer នៅពុំទាន់អាចបំពេញតាមតម្រូវការសាងសង់លំនៅដ្ឋានរបស់អាម៉េរិកបាននៅឡើយទោះបីជាវិធីសាស្ត្រនឹងចំណាយពេលវេលាតិចចំណាយមនុស្សតិច ចំណាយលុយតិច ហើយមានភាពរឹងម៉ាំខ្លាំងជាងសំណង់អគារធម្មតា?
នៅក្នុងវិដេអូឯកសារដែលរៀបរាងដោយ Business Insider ចំពោះប្រធានបទនេះយើងអាចសង្កេតឃើញថាមានបញ្ហាមួយចំនួនដែលអាម៉េរិកកំពុងតែប្រឈមមុខនៅឡើយជាមួយនឹងបច្ចេកវិទ្យា 3D Printer ក្នុងនោះមានដូចជា ធនធានដែលមានជំនាញការសម្របខ្លួនជាមួយនឹងអតិថិជនមិនទាន់បានល្អប្រសើរ ព្រមទាំងគោលការណ៍ច្បាប់មួយចំនួននៅតាមតំបន់ពាក់ព័ន្ធទៅនឹងការសាងសង់ជាដើម។
ក្រុមហ៊ុន SQ4D ដែលជាអ្នកសាងសង់លំនៅដ្ឋានដោយប្រើប្រាស់បច្ចេកវិទ្យា 3D Printer ដំបូងគេ និងដាក់លក់នៅក្នុងទីក្រុងញូវយ៉កបានចែករំលែកនូវបទពិសោធរបស់ពួកគេចំពោះប្រតិបត្តិការអាជីវកម្មមួយនេះ។
តំណាងឲ្យក្រុមហ៊ុនម្នាក់បានលើកឡើងថា ជាបច្ចេកទេសការងារសាងសង់លំនៅដ្ឋាន 3D Printer មានភាពងាយស្រួល លឿនជាងលំនៅដ្ឋានធម្មតាដល់ទៅពាក់កណ្តាល ខណៈដែលការរៀបចំចាក់គ្រឹះអាចធ្វើបានឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ហើយការសាងសង់ត្រូវការពេលវេលា ២ ឬ ៣ សប្តាហ៍។ អត្ថប្រយោជន៍ជាច្រើនទៀតដែល 3D Printer បានផ្តល់ឲ្យនូវការសាងសង់ដែលប្រកបដោយនិរន្តភាពនេះ ប៉ុន្តែក្នុងនោះគាត់ក៏បានលើកឡើងអំពីបញ្ហាប្រឈមជាច្រើនផងដែរចំពោះអាជីវកម្មនេះដេរ។