AMS Economyចិនសន្យាជំរុញវិនិយោគិន និងធុរជនរបស់ខ្លួនចូលមកកម្ពុជាបន្ថែម
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី សុំឱ្យចិនជួយជំរុញវិនិយោគិន និងធុរជនចិនមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគនានាបន្ថែមទៀតនៅកម្ពុជា។ ជាការឆ្លើយតបលោក វ៉ាង យី បានសន្យាជំរុញឱ្យវិនិយោគិន និងធុរជនចូលមកស្វែងរកឱកាសវិនិយោគ។

ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិនបានឱ្យដឹងថា ចិននឹងធ្វើអ្វីៗដើម្បីជួយកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ច និងធ្វើឱ្យវិស័យផ្សេងៗទៀតមានភាពប្រសើរឡើងវិញក្រោយពីវិបត្តិកូវីដ១៩ ហើយចិននឹងគាំទ្រកម្ពុជាទាំងសេដ្ឋកិច្ចនយោបាយផ្ទៃក្នុង និងនយោបាយការបរទេសផងដែរ ខណៈដែលវិនិយោគិនក្នុងស្រុកជាជនជាតិខ្មែរជាច្រើនបានត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនចិនដែលនឹងត្រលប់មកកម្ពុជាឡើងវិញក្រោយពីវិបត្តិកូវីដ១៩ ដោយក្នុងនោះអ្នកជំនាញអន្តរជាតិ និងអ្នកជំនាញវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាក៏រំពឹងថា វិនិយោគិនចិននឹងត្រលប់មកកម្ពុជាយ៉ាងយូរនៅចុងឆ្នាំ២០២២នេះ ឬដើមឆ្នាំ២០២៣ ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានលើកឡើងថា ពេលនេះជនជាតិចិនជាច្រើនចាប់ផ្ដើមធ្វើដំណើរចេញពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗ ហើយក្នុងនោះដែរប្រទេសសិង្ហបុរីកំពុងតែមានជនជាតិចិនច្រើនកំពុងស្នាក់នៅ និងស្វែងរកការវិនិយោគ។
លោកបន្តថា ៖
“កម្ពុជា ជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដូច្នេះវិនិយោគិនចិន ក៏ដូចជាទេសចរចិននឹងចូលកម្ពុជាឡើងវិញក្នុងពេលឆាប់ៗនេះ ហើយពេលនោះដែរ នឹងធ្វើឱ្យសកម្មភាពនៃការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានសន្ទុះឡើងវិញ នឹងអាចខ្លាំងជាងកាលពីមុនកូវីដ១៩ទៅទៀត”
លោកបន្តថាក្នុងចំណោមផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យ លោកបានមើលឃើញថាទីផ្សារខុនដូក៏នឹងទទួលបានឥទ្ធិពលពីការមកដល់របស់ជនជាតិចិនក្នុងប្រទេសកម្ពុជា ដូច្នេះពេលនោះការវិនិយោគទៅលើខុនដូក្នុងប្រទេសកម្ពុជាអាចនឹងមានសន្ទុះបន្ថែម ស្របនឹងតម្រូវការក៏រំពឹងថានឹងមានកំណើនដូចគ្នាដែរ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលចនវត្ថុកម្ពុជាបានលើកឡើងថា នៅដើមឆ្នាំក្រោយវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន នឹងត្រលប់មកកាន់កម្ពុជាឡើងវិញដើម្បីស្វែងរកការវិនិយោគ ហើយចាប់ពីពេលនេះតទៅអ្នកវិនិយោគក្នុងស្រុកត្រូវត្រៀមទទួលយកនូវកំណើនវិនិយោគិនបរទេសដែលនឹងចូលមកកម្ពុជាឡើងវិញ។
លោកបន្តថា ក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ នឹងធ្វើឱ្យកម្ពុជាកាន់តែឈមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិ ហើយបរទេសនឹងស្គាល់កម្ពុជាកាន់តែច្រើន ហើយក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្ដានុពលរបស់ខ្លួនទៅកាន់បរទេសដើម្បីទាក់ទាញពួកគេចូលមកសិក្សាស្វែងយល់ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































