នៅក្នុងព្រឹត្តិការណ៍ថ្លែងអំណរគុណអតិថិជន ក្រុមហ៊ុន BYD បានណែនាំនូវម៉ូដែលថ្មីពីរគឺ BYD Sealion 7 និង BYD M9 ដែលបង្ហាញពីភាពខ្លាំងនៃនវានុវត្តន៍របស់ខ្លួននៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជាសម្រាប់ការធ្វើដំណើរបៃតង។ BYD Sealion 7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធ ទំនើបថ្មីស្រឡាង ដែលអាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ។ រីឯ BYD M9 វិញ គឺជាប្រភេទរថយន្ត MPV ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និងភាពប្រណីត ដោយបំពាក់បច្ចេកវិទ្យា Super Hybrid ដែលអាចជួយឱ្យរថយន្តបើកបរបានចម្ងាយកាន់តែឆ្ងាយ។ រថយន្តម៉ូដែលថ្មីទាំងពីរនេះ គ្រោងនឹងចេញលក់ជាបន្តបន្ទាប់នៅក្នុងខែតុលាខាងមុខ ដែលមិនត្រឹមតែជួយបំពេញបន្ថែមនូវជម្រើសផលិតផលរបស់ BYD នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរបែបឆ្លាតវៃ និងបៃតងដល់អតិថិជនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីភាពលេចធ្លោរបស់ BYD ក្នុងការដឹកនាំនិន្នាការថ្មីនៃការធ្វើដំណើរបែបបៃតង និងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាកំពុងក្លាយជាទីផ្សារអាទិភាពរបស់ក្រុមហ៊ុន BYD
នៅក្នុងជម្រើសផលិតផល ក្រុមហ៊ុន BYD បានសម្រេចការគ្របដណ្តប់ពេញលេញចាប់ពីការធ្វើដំណើរប្រចាំថ្ងៃ រហូតដល់រថយន្តអាជីវកម្មខ្នាតមធ្យម និងធំ និងពីអគ្គិសនីសុទ្ធទៅ Super Hybrid ៖ ម៉ូដែលអគ្គិសនីសុទ្ធចំនួន៤ គឺ Seagull, ATTO2, ATTO3, HAN និងម៉ូដែល Super Hybrid ចំនួន៣ គឺ Sealion 5, Sealion 6, Shark 6 ដែលបំពេញតម្រូវការផ្សេងៗដូចជា៖ ក្នុងក្រុង គ្រួសារ អាជីវកម្ម និងក្រៅផ្ទះ។ នាពេលអនាគត ក្រុមហ៊ុន BYD នឹងបន្តពង្រីកការណែនាំផលិតផល ការវិនិយោគសេវាកម្ម និងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីធ្វើឱ្យរថយន្តថាមពលថ្មី មិនត្រឹមតែជាជម្រើសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។