កន្លងមកស៊ុយអែតជាគំរួមួយគួរឲ្យរៀនសូត្រចំពោះយុទ្ធសាស្ត្រដែលមានការចូលរួមពាក់ព័ន្ធពីសំណាក់ពលរដ្ឋ។ពលរដ្ឋស៊ុយអែតបានយល់ច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងកសាងយីហោរបស់ប្រទេសពួកគេ។ កាលពីប៉ុន្មានឆ្នាំមុន ស៊ុយអែត បានបង្កើតគម្រោងកម្មវិធីមួយដែលមានឈ្មោះថា The Sweden Number ។ កម្មវិធីនេះជាកន្លែងប្រមូលផ្តុំលេខទូរស័ព្ទរបស់ពលរដ្ឋស៊ុយអែតគ្រប់រូបទាំងពលរដ្ឋដែលរស់នៅតាមប្រទេសនានាជុំវិញពិភពលោកផងដែរ។ កម្មវិធីនេះអនុញ្ញាតឲ្យមនុស្សមកពីជុំវិញពិភពលោកអាចទាក់ទងទៅកាន់ពលរដ្ឋស៊ុយអែតណាម្នាក់ក៏បានដើម្បីសួរនាំពីឳកាសវិនិយោគឳកាសធ្វើទេសចរកំសាន្តជាដើម និងគ្រប់សំណួរដែលពាក់ព័ន្ធពីមជ្ឈដ្ឋាន និងសង្គមរបស់ស៊ុយអែត។
តាមការស្រាវជ្រាវដោយដោយ IUPUI ScholarWorks នៃសកលវិទ្យាល័យ Indiana University រកឃើញថា នៅលើបណ្តាញសង្គមការផ្សព្វផ្សាយអំពីដំណឹងអាក្រក់ ឬ Bad news អាចត្រូវបានចែករំលែកលឿនជាងដំណឹងល្អៗ Good News ខណៈដែលការផ្សព្វផ្សាយក្នុងបណ្តាញសង្គមគ្មានដែនកំណត់ផងនោះចុះបើយើងនាំគ្នាចែករំលែកព័ត៌មានអាក្រក់ឬចំណុចអាក្រក់របស់ប្រទេសអ្នកនៅលើបណ្តាញសង្គមនោះតើមានមនុស្សប៉ុន្មានរយលាននាក់ដែលអាចទទួលយកព័ត៌មាននេះហើយពួកគេនឹងអាចធ្វើការវាយតម្លៃងាយៗនិងមិនល្អមកលើប្រទេសរបស់អ្នកបាន៕
លោក សន ស៊ុនលី | Mr. San Sounlyអ្នកសារព័ត៌មានអន្តរជាតិ