AMS Economyប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ជាច្រើនពីរការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ
សៀមរាប ៖ ប្រតិបត្តិករហិរញ្ញវត្ថុនៅកម្ពុជាបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់សេវាសន្សំនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ខណៈការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” នៅខេត្តសៀមរាប ទី៣១ ខែតុលា ឆ្នាំ២០២២ ថា ពិតណាស់ ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។
ឯកឧត្តមបានថ្លែងថា ៖
“ការគ្រប់គ្រងចំណូល-ចំណាយបានល្អជាកត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការសន្សំប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន មានដូចជា៖ ១/- សុវត្ថិភាពនៃការរក្សាទុកប្រាក់សន្សំ ២/- ការទទួលបានការប្រាក់សន្សំ ៣/- ការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ ៤/- លទ្ធភាពរៀបចំគម្រោងសម្រាប់អនាគតច្បាស់លាស់ និង ៥/- ប្រាក់សន្សំរបស់សាធារណជនជាមូលធនដ៏សំខាន់សម្រាប់តម្រូវការវិនិយោគក្នុងប្រទេស”

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានឱ្យដឹងទៀតថា ដោយយល់ឃើញអំពីសារៈសំខាន់នៃការសន្សំប្រាក់ទាំងក្នុងក្របខណ្ឌសង្គមកិច្ចនិងសេដ្ឋកិច្ច ដែលមួយផ្នែកអាចជួយសម្រួលតម្រូវការបន្ទាន់របស់ក្រុមគ្រួសារ និងមួយផ្នែកទៀតជាមូលធនជួយសម្រួលដល់តម្រូវការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ កាលពីឆ្នាំ២០១៩ បណ្ដាប្រទេសសមាជិកអាស៊ានទាំង ១០ ប្រទេស បានអនុម័តជ្រើសរើសយកថ្ងៃទី៣១ ខែតុលា ជាថ្ងៃប្រារព្ធ “ទិវាសន្សំអាស៊ាន” ដែលស្របទៅនឹង ទិវាសន្សំសកល ផងដែរ។
យោងតាមឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននិងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេស ប្រាក់បញ្ញើបានកើនឡើងដល់ ១៦០,៦% នៃផ.ស.ស. ស្មើ ១៧០,៦ទ្រីលានរៀល (៤១,៥ ប៊ីលានដុល្លារអាមេរិក)។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនក៏បានកើនឡើងគួរកត់សម្គាល់ដល់ប្រមាណ ១៤,៣ លានគណនី ដោយក្នុងនោះ ១១,៧ លានគណនី នៅធនាគារពាណិជ្ជនិង ២,៦ លានគណនី នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានពង្រីកប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាសរុបចំនួន ២.៥៩៣ សាខា និងម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៤.២១៩ ម៉ាស៊ីន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើនបែបស្របតាមតម្រូវការនិងនិន្នាការបច្ចុប្បន្ន។ សមិទ្ធផលប្រកបដោយផ្លែផ្កាទាំងនេះ បានកកើតឡើងតាមរយៈ ការកំណត់ទស្សនវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់របស់រាជរដ្ឋាភិបាល។ កត្តាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានដឹកនាំប្រទេសកម្ពុជាឱ្យឈានទៅរកការរីកចម្រើន និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយបរិយាបន្ន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែចូលរួមយ៉ាងសកម្មជាមួយដៃគូ គ្រឹះស្ថានសមាជិក ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការផ្តួចផ្តើម និងចូលរួមជំរុញចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសគឺបង្កើតនូវវប្បធម៌សន្សំដល់សាធារណៈជន តាមរយៈគម្រោង យុទ្ធនាការណ៍នានា ក៏ដូចជាការបង្កើតនូវមាតិកាសង្គមជាច្រើនបែបបទ ដើម្បីផ្សព្វផ្សាយជាប្រចាំ។
លោកបាថ្លែងបន្តថា មិនត្រឹមតែប៉ុណ្ណោះ សមាគមផ្ទាល់ក៏បានបង្កើតនូវកិច្ចជជែកពិភាក្សា សៀវភៅបែបអប់រំ និងវីដេអូអប់រំនានាពាក់ព័ន្ធនឹងការសន្សំ ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការសន្សំនៅកម្ពុជា។
លោក សុខ វឿន មានប្រសាសន៍ថា ៖
“ក្នុងនាមជាសមាគមវិជ្ជាជីវៈមិនស្វែងរកប្រាក់ចំណេញ ដែលមានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សមាគមតែងតែបានលើកទឹកចិត្តដល់សមាជិករបស់ខ្លួនទាំងអស់ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាការសន្សំប្រាក់ ក្នុងចំណោមអតិថិជន និងសាធារណៈជនផងដែរ”
យោងតាមលោកប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានទទួលប្រាក់បញ្ញើសរុបចំនួនជាង ៤,៧ ពាន់លានដុល្លារអាមេរិក ពីអតិថិជនប្រមាណ ២,៦ លាននាក់ ហើយយើងរំពឹងថា ចំនួនប្រាក់បញ្ញើនេះក៏នឹងបន្តកើនឡើងជាលំដាប់ តាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិត និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ងាកមកប្រើប្រាស់សេវាសន្សំនៅតាមគ្រឹះស្ថានធនាគារផ្លូវការ ទោះជាច្រើនក្តីតិចក្តី សន្សំតិចប្រសើរជាងមិនបានសន្សំ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជា អត្រាការប្រាក់ប្រគួតប្រជែង សុវត្ថិភាព និងមានការពារពីហានិភ័យផ្សេងៗ ជាពិសេសគឺអាចយកប្រាក់សន្សំនេះទៅធ្វើជាទ្រព្យធានា និងមានគុណវុឌ្ឍិក្នុងការខ្ចីឥណទាន។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងបន្តថា ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារចូលរួមចំណែក្នុងការដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយគ្រឹះស្ថានធនាគារ នឹងចាត់ចែងប្រាក់សន្សំនេះ ដើម្បីបន្តផ្តល់ជាទុនជូនប្រជាជនកម្ពុជា ដែលមានតម្រូវការចាប់ផ្តើម និងពង្រីកមុខរបរអាជីវកម្ម ដែលនាំឲ្យមានតម្រូវការធនធានមនុស្ស បន្តចូលរួមចំណែកផ្តល់ការងារជូនប្រជាជនកម្ពុជា កាត់បន្ថយអត្រាអត់ការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលជាការចូលរួមចំណែកដល់ការពង្រឹង និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោកបណ្ឌិត អ៊ិន ចាន់នី បានអំពាវនាវដល់សមាជិកគ្រឹះស្ថានធនាគារ នៃសមាគមធនាគារនៅកម្ពុជាផងដែរ ក្នុងការចូលរួមបង្កើត និងពង្រីកយន្តការផលិតផល និងសេវាសន្សំប្រាក់ដែលមាននវានុវត្តន៍ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន និងសម្រួលដល់ការសន្សំប្រាក់របស់ប្រជាពលរដ្ឋកម្ពុជា និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋមកដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារផ្លូវការ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all

























