AMS Economyច្បាស់ហើយ! ផ្សារទំនើប AEON 3 នឹងបើកដំណើរការនៅពាក់កណ្ដាលខែក្រោយ
ភ្នំពេញ ៖ ទីបំផុតផ្សារទំនើប AEON 3 ត្រូវបានបង្ហើបពីកាលបរិច្ឆេទបើកដំណើរការក្នុងដំណាក់កាលដំបូងហើយ ( Soft Opening ) ពោលគឺនៅត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនជួលទីតាំងផ្សារទំនើប AEON 3 បានប្រាប់ ។

ម្ចាស់អាជីវកម្មដែលជួលទីតាំងផ្សារទំនើប AEON 3 បានឱ្យដឹងថា ក្រុមហ៊ុនផ្សារទំនើប AEON 3 បានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ដំណើរការនៅត្រឹមពាក់កណ្តាលខែធ្នូខាងមុខនេះ ខណៈដែលក្រុមហ៊ុនលក់ផលិតផលនានា ក៏ដូចជាអាជីវករជួលទីតាំងលក់រាយក៏បានរៀបចំតុបតែងស្តង់របស់ខ្លួនស្ទើរតែ១០០ភាគរយរួចទៅហើយនោះ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា តំបន់ប៉ែកខាងត្បូងភ្នំពេញនឹងមានការផ្គត់ផ្គង់ទីតាំងផ្សារទំនើបកាន់តែច្រើននៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ខាងមុខ ដោយក្នុងនោះមានទាំងគម្រោងផ្សារទំនើបលំដាប់អន្តរជាតិ ក៏ដូចជាគម្រោងផ្សារទំនើបបែបសហគមន៍ផងដែរ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទីតាំងផ្សារទំនើបនៅតំបន់ប៉ែកខាងត្បូងអាចនឹងលើសតម្រូវការក្រោយពេលផ្សារទំនើបធំៗពីរទៀតបើកដំណើរការ ប៉ុន្តែទោះជាយ៉ាងណាក្ដី ផ្សារទំនើបទាំងនេះនឹងធ្វើឱ្យមនុស្សទៅរស់នៅកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការវិនិយោគលំនៅឋានកម្រិតមធ្យម និងកម្រិតខ្ពស់បន្ថែមទៀត។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា វត្តមានផ្សារទំនើបធំៗ ដូចជា AEON 3 និងជីបម៉ុងមេហ្គាម៉លផ្លូវ២៧១នឹងធ្វើឱ្យផ្សារទំនើបតូចៗ នៅតំបន់នោះជួបបញ្ហាប្រឈម បើសិនជាផ្សារទំនើបតូចៗទាំងនោះមិនមានការផ្លាស់ប្តូរ ឬកែប្រែ។
អ្នកស្រីបន្តថា ថ្វីតត្បិតតែផ្សារទំនើបធំៗទាំងពីរនេះបើកដំណើរការក្នុងឆ្នាំ២០២២នេះដូចគ្នា ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ម្ចាស់ផ្សារទំាងពីរនេះទេ ពីព្រោះថាម្ចាស់ផ្សារទំនើបទាំងពីរនេះសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងវិស័យផ្សារទំនើប ដូច្នេះវាមិនមែនជាឧបស័គ្គសម្រាប់ពួកគេឡើយ។

គួរបញ្ជាក់ដែរថា ផ្សារទំនើប AEON 3 ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប ១៧០,០០០ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ក្នុងចំណោមផ្សារទំនើប AEON ទាំង ៣ នៅកម្ពុជា។ គម្រោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន ២៤ ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការផ្លូវការនៅត្រឹមឆ្នាំ២០២៣។
សូមបញ្ជាក់ថា បច្ចុប្បន្នេះ តំបន់ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅថា ផ្លូវ ៦០ ម៉ែត្រ កំពុងក្លាយជាតំបន់មានសក្តានុពលខ្ពស់ដែលបានស្រូបទាញការវិនិយោគធំៗពីសំណាក់អ្នកវិនិយោគិនក្នុងស្រុក និងបរទេស។ ដូច្នេះហើយអ្នកជំនាញមើលឃើញថាតំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រស់រវើកមួយនារយៈពេល ៣ ឆ្នាំខាងមុខ ដោយបច្ចុប្បន្នតំបន់នេះមានផ្សារទំនើបលំដាប់អន្តរជាតិជាច្រើន រួមទាំងសំណង់លំនៅឋានប្រណីតៗ អគារពាណិជ្ជកម្ម ផ្សារទំនើប សូនកម្សាន្ត ក៏សាលាខ្នាតអន្តរជាតិ កំពុងដំណើរការសាងសង់ជាបន្តបន្ទាប់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































