AMS Economyច្បាស់ហើយ ! កាលបរិច្ឆេទនៃការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលកំពុងទន្ទឹងរង់ចាំបើកបរលើផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ក្រុងព្រះសីហនុ នៅពេលនេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ច្បាស់ហើយថា នឹងដាក់ដំណើរការឱ្យពលរដ្ឋបើកបរនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខ ហើយក្នុងរយៈពេល១ខែដំបូងផ្លូវនេះនឹងមិនយកលុយពីម្ចាស់យានយន្តដែលបើកឆ្លងកាត់ឡើយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co.,Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN.BHD ប្រើរយៈពេលសាងសង់៤៨ខែ ចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារអាមេរិក។ ផ្លូវនេះមាន៤គន្លង ២គន្លងទៅ២គន្លងមក ទទឹងផ្លូវ ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ៨គីឡូម៉ែត្រ ខេត្តកណ្ដាលប្រវែង៩,១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ សរុបជាង១៨៧គីឡូម៉ែត្រ ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងក្លាយជាផ្លូវដឹកជញ្ជូនដ៏សំខាន់រវាងភ្នំពេញ និងក្រុងព្រះសីហនុ ក៏ដូចជាបណ្ដាខេត្តផ្សេងទៀតទៅកាន់កំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ ហើយវានឹងកាត់បន្ថយរយៈចម្ងាយនិងរយៈពេលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរផងដែរ ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានថ្លែងប្រាប់ឱ្យដឹងផងដែរថា ក្រុមអ្នកដឹកជញ្ជូនកម្ពុជាបានត្រៀមខ្លួនក្នុងការប្រើប្រាស់ផ្លូវនេះ រួចរាល់ហើយទោះបីជាតម្រូវឱ្យបង់ប្រាក់ក្ដីពីព្រោះថាបើសិនជាពួកយើងប្រើប្រាស់ផ្លូវនេះ នឹងអាចឱ្យយើងចំណេញប្រេងសម្រាប់យានយន្ត ចំណេញពេលវេលា អាចបញ្ជូនទំនិញទៅដល់អតិថិជនបានទាន់ពេលវេលា និងបង្កើតបរិមាណដឹកជញ្ជូនរបស់យើងបានច្រើនជាងមុនផងដែរ ។
លោកឧកញ៉ាបន្តថា ៖
“កាលពីមុនយើងប្រើប្រាស់ផ្លូវជាតិលេខ៤ យើងត្រូវចំណាយពេលយូរ ដោយសារតែការកកស្ទះចរាចរ ហើយចំងាយផ្លូវក៏ឆ្ងាយជាងផ្លូវល្បឿនលឿន ដូច្នេះបើយើងគុណគូរនឹងការចំណាយថ្លៃប្រេងសាំងដែលត្រូវស្ទះ គឺយើងអាចយកលុយនោះមកបង់ថ្លៃផ្លូវល្បឿនលឿនហើយអាចដឹងតាមផ្លូវល្បឿន បានស្រួលទៀតផង ។ អ្វីដែលពិសេស យានយន្តយើងក៏មិនងាយខូចទៅទៀតពេលបើកបរលើផ្លូវស្រួល រត់ក្នុងល្បឿនថេរ”
លោកសង្ឃឹមថា រដ្ឋាភិបាលនឹងសាងសង់ផ្លូវល្បឿនលឿនជាបន្តបន្ទាប់ទៀតក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុដូចជាផ្លូវល្បឿនលឿនភ្នំពេញបាវិត ផ្លូវល្បឿនលឿន ភ្នំពេញទៅកាន់ប៉ែកខាងជើងប្រទេសជាដើម ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































