AMS Economyទំហំនៃការផ្ដល់ឥណទានទៅលើវិស័យសំណង់កើនឡើង ២៩,៣ភាគរយក្នុងត្រីមាសដំបូងឆ្នាំនេះ
ភ្នំពេញ ៖ បើទោះបីជាកម្ពុជាបានជួបនូវវិបត្តិអស់រយៈពេលជាង២ឆ្នាំមកហើយក្ដី តែវិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តមានកំណើនល្អប្រសើទាំងឥណទាន និងប្រាក់បញ្ញើ ដោយក្នុងនោះដែរការផ្ដល់ឥណទានទៅលើវិស័យសំណង់ក្នុងរយៈពេល១ត្រីមាសនៃឆ្នាំ២០២២នេះ ឃើញថាមានកំណើនរហូតដល់២៩,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ ។

ផ្អែកតាមរបាយការណ៍ដែលចេញដោយធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២នេះ វិស័យធនាគារ និងហិរញ្ញវត្ថុបានផ្ដល់ឥណទានដល់វិស័យនានាសរុបចំនួន៥០,៧ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅមានកំណើនរហូតដល់ ២២,៤ភាគរយ ហើយសម្រាប់វិស័យសំណង់បានកើនឡើងរហូតដល់២៩,៣ភាគរយដែលមានទឹកប្រាក់សរុបចំនួន១៣,៧ពាន់លានដុល្លារអាមេរិក ។

វិស័យលក់ដុំ និងរាយក៏ទទួលបានការផ្ដល់ឥណទានខ្ពស់ផងដែរ ដោយក្នុងរយៈពេល១ត្រីមាសដំបូងនៃឆ្នាំ២០២២នេះមានទឹកប្រាក់១២,៦ពាន់លានដុល្លារអាមេរិក និងមានកំណើន២៦,១ភាគរយធៀបនឹងឆ្នាំមុន ។ ទាំងអស់នេះបានបង្ហាញផងដែរថា សកម្មភាពអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមដំណើរការឡើងវិញនៅក្នុងឆ្នាំ ២០២២នេះ និងជាសញ្ញាល្អសម្រាប់កំណើនសេដ្ឋកិច្ច ។

លោកឧកញ៉ា ហួត អៀងតុង អគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឱ្យដឹងផងដែរថា ៥ខែដើមឆ្នាំ២០២២នេះ វិស័យធនាគារឃើញថានៅតែមានស្ថានភាពល្អទាំងផលបត្រឥណទាន និងប្រាក់បញ្ញើ ហើយធនាគារហត្ថាវិញក៏ដូចគ្នាដែរ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ក៏ទទួលបានលទ្ធផលល្អប្រសើរ និងឃើញថាបានដើរលឿនជាងផែនការគ្រោងទុក ។
លោកឧញ៉ាបន្តថា ៖
“ធនាគារហត្ថាបានផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យមួយចំនួនដែលជាសរសរស្ដម្ភនៃសេដ្ឋកិច្ច ក្នុងនោះមានការផ្ដោតការយកចិត្តទុកដាក់ផ្ដល់ឥណទានទៅលើវិស័យ កសិកម្ម វិស័យជំនួញខ្នាតតូច និងមធ្យម ហើយវិស័យសំណង់ក៏បានផ្ដល់ឥណទានច្រើនផងដែរ ដែលអាចនិយាយថាយើងផ្ដល់ឥណទានដល់វិស័យសំណង់ក្នុងកម្រិតខ្ពស់បំផុតផងដែរ។ ការផ្ដល់ឥណទានទៅលើវិស័យលំនៅឋានក៏ធនាគារហត្ថាបានផ្ដោតការយកចិត្តទុកដាក់និងផ្ដល់ច្រើនក្នុងកម្រិតខ្ពស់ផងដែរ ក្នុងពេលវិស័យនេះ កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់”
គួររំលឹកផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថាវិស័យសំណង់រំពឹងមានកំណើនរង្វង់៣ភាគរយ ហើយការព្យាករនេះដែរក៏ពឹងផ្អែកទៅលើការបន្តផ្ដល់ឥណទានរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុទៅលើវិស័យនេះផងដែរ។ ហើយបើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានលើកឡើងពីបញ្ហាប្រឈមពីវិស័យសំណង់ ដោយ សារតែតម្លៃគ្រឿងសំណង់បានហកឡើងខ្ពស់ពីព្រោះតែវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នាំឱ្យប្រេងឥន្ធនៈឡើងថ្លៃ និងជំរុញឱ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃជាងមុន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































