AMS Economyការសាងសង់ផ្លូវតភ្ជាប់ពីខេត្តមួយទៅខេត្តមួយជំរុញតម្លៃដីធ្លី និងការវិនិយោគ
ភ្នំពេញ ៖ រដ្ឋាភិបាលបានជំរុញឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹងការសម្រួលដល់ការធ្វើដំណើរនេះដែរ ការសាងសង់ផ្លូវតភ្ជាប់ពីខេត្តមួយទៅខេត្តមួយនឹងជំរុញឱ្យតម្លៃដីធ្លីនៅតាមបណ្ដាខេត្តមានកំណើន និងអាចទាក់ទាញការវិនិយោគបន្ថែមទៀត ។

ជាការកត់សម្គាល់គេសង្កេតឃើញថា នៅពេលរដ្ឋាភិបាលបង្ហាញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ្វីមួយ ជាពិសេសផ្លូវតភ្ជាប់ពីខេត្តមួយទៅខេត្តមួយនឹងជួយឱ្យតម្លៃដីធ្លីនៅតំបន់អភិវឌ្ឍន៍ផ្លូវនោះមានហាងឆេង និងមានការវិនិយោគច្រើនជាងមុន ។ ជាក់ស្ដែងម្រោងផ្លូវលេខ១០ ផ្លូវក្រវាត់ក្រុងជុំវិញរាជធានីភ្នំពេញ ផ្លូវទៅកាន់ច្រកព្រំដែនកម្ពុជា និងប្រទេសជិតខាងជាដើម ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយវាមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋប៉ុណ្ណោះទេ តែវាក៏បានធ្វើឱ្យមានការទាក់ទាញដល់ការវិនិយោគនៅតាមបណ្ដោយផ្លូវនោះផងដែរ ហើយក៏នឹងសម្រួលដល់ការធ្វើពាណិជ្ជកម្មពីខេត្តមួយទៅខេត្តមួយបានដោយងាយស្រួល ។
លោកបន្តថា ៖
“ការអភិវឌ្ឍន៍ ការសាងសង់ផ្លូវទាំងនោះ ចង់មិនចង់គឺនឹងធ្វើឱ្យតម្លៃដីធ្លីហក់ឡើងមួយកម្រិត ហើយឡើងក្នុងកម្រិតណាមួយនោះគឺអាស្រ័យទៅលើសក្ដានុពលនៃតំបន់ទាំងនោះដែរ ពីព្រោះថានៅពេលមានផ្លូវស្អាតល្អហើយនឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតអភិវឌ្ឍន៍នៅក្នុងតំបន់នោះជាបន្តបន្ទាប់ នឹងអាចជំរុញឱ្យសក្ដានុពលកាន់តែមានសន្ទុះខ្ពស់បន្ថែមទៀត”
លោក ទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកោះកុងក៏បានឱ្យដឹងថា ខេត្តកោះកុង ជាខេត្តជាប់ព្រំដែនមួយរបស់កម្ពុជា ហើយកន្លងមកខេត្តនេះមិនទាន់មានផ្លូវចូលតភ្ជាប់ច្រើននោះទេ តែចាប់តាំងពីមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តពោធិ៍សាត់ បាត់ដំបងមកក៏ឃើញថាសន្ទុះនៃវិនិយោគិនចាប់អារម្មណ៍មកលើខេត្តកោះកុងមានកាន់តែច្រើន ហើយក៏បានធ្វើឱ្យតម្លៃដីធ្លីនៅខេត្តនេះបានកើនឡើងមួយកម្រិតទៀតផងដែរ ។
លោកបន្តថា ៖
“ចាប់ពីមានគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីបាត់ដំបង-ពោធិ៍សាត់ មកកាន់ខេត្តកោះកុង ក៏មានអ្នកស្វែងរកទិញដីនៅខេត្តនេះច្រើនជាងមុនដែរ ។ ទន្ទឹមនឹងនោះដែរ រដ្ឋបាលសាលាខេត្តកោះកុងក៏បានសាងសង់ផ្លូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរការរបស់ពលរដ្ឋក្នុងតំបន់និងទេសចរមកពីតំបន់ផ្សេងៗ និងវិនិយោគិនងាយស្រួលក្នុងការស្វែងរកការវិនិយោគផងដែរ”
គួររំលឹកផងដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍នាពេលកន្លងមក ដោយជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលលើការអភិវឌ្ឍផ្លូវទៅកាន់ច្រកព្រំដែន និងអភិវឌ្ឍន៍តំបន់ព្រំដែន ដោយបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសទាក់ទាញដល់ការវិនិយោគនៅតាមព្រំដែន និងផលិតនូវទំនិញហើយនាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញ ។ ការអភិវឌ្ឍតំបន់ព្រំដែននេះដែរ ក៏នឹងជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែនបានមួយកម្រិតទៀតផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































