AMS Economyតម្រូវការលំនៅឋានក្នុងក្រុងភ្នំពេញ នឹងមានកំណើនខ្ពស់ និងទាមទារឱ្យអ្នកអភិវឌ្ឍន៍ពង្រឹងគុណភាព
ភ្នំពេញ ៖ បើទោះជាការផ្គត់ផ្គង់លំនៅឋាននៅកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសនៅរាជធានីភ្នំពេញមានចំនួនច្រើនលើសលប់ ជាពិសេសនៅតាមតំបន់ជាយក្រុង សម្រាប់អ្នកជំនាញនៅក្នុងវិស័យសំណង់ និងលំនៅឋានអះអាងថា ចំនួនទាំងនេះនៅមិនទាន់គ្រប់តម្រូវការនោះទេ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ គឺអ្នកអភិវឌ្ឍន៍ចាំបាច់ត្រូវតែពង្រឹងទៅលើគុណភាពជាចម្បងដើម្បីប្រកួតប្រជែងនៅលើទីផ្សាររួម។

អ្នកស្រី ចន្ទី ទិវា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ថា នៅពេលឆាប់ៗខាងមុខនេះ តម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញនឹងមានការកើនខ្ពស់ មានអ្នកស្វែងរកទិញផ្ទះកាន់តែច្រើន ស្របនឹងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញកាន់តែកើនឡើងដោយសារតែការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រាប់ទាំងអ្នកមកប្រកបអាជីវកម្ម បម្រើការងារ ក៏ដូចជា សិស្ស-និស្សិតដែលត្រូវឡើងមកបន្តការសិក្សាផងដែរ ។

អ្នកស្រីបន្តថា ៖
“ទន្ទឹមនឹងកំណើននៃចំនួនលំនៅឋានកាន់តែច្រើននៅរាជធានីភ្នំពេញនេះដែរ អ្នកអភិវឌ្ឍន៍ក៏ត្រូវតែពង្រឹងនូវគុណភាពសំណង់របស់ខ្លួនបើសិនជាមិនចង់បាត់បង់អតិថិជន ហើយអ្នកអភិវឌ្ឍន៍ក៏ត្រូវកែប្រែនូវសោភ័ណភាពនៃផ្ទះនីមួយៗដើម្បីទាក់ទាញអតិថិជនផងដែរ”
អ្នកស្រី ចន្ទី ទិវា បានបញ្ជាក់ថា ៖
“នាពេលបច្ចុប្បន្ននេះ ជាស្ថានភាពមួយដែលអ្នកលក់អចលនទ្រព្យច្រើនជាងអ្នកទិញ និងជាឱកាសសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ដែលអាចមានជម្រើសច្រើន និងមានលទ្ធភាពក្នុងការចរចាជាមួយអ្នកលក់។ ដូចយើងបានឃើញស្រាប់ហើយ បច្ចុប្បន្ននេះ ថ្វីត្បិតតែស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានធូរស្រាលក៏ពិតមែន តែវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចោទជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកល និងបានជះឥទ្ធិពលដល់សេដ្ឋកិច្ចយើងមួយផ្នែកផងដែ”
អ្នកស្រីបន្ថែថា បើសិនជាស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជានឹងកាន់តែកើនឡើងខ្ពស់ស្របពេលប្រជាពលរដ្ឋនៅក្រុងភ្នំពេញភាគច្រើនមិនទាន់មានផ្ទះជារបស់ផ្ទាល់ខ្លួននៅឡើយ ។ ម្យ៉ាងទៀតអ្នកដែលមានផ្ទះជារបស់ផ្ទាល់ខ្លួនឯងមួយហើយក៏ចង់បានមួយល្វែង ឬពីរបីល្វែងទៀតដើម្បីទុកវិនិយោគបន្តយកចំណេញ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា លំនៅឋានជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ដូច្នេះនៅពេលអនាគតតម្រូវការលើលំនៅឋាននេះនឹងកើនឡើងខ្ពស់ ជាពិសេសនៅពេលប្រជាពលរដ្ឋមានប្រាក់ចំណូលកាន់ច្រើន និងត្រូវការទិញផ្ទះជាអចិន្ត្រៃយ៍ស្នាក់អាស្រ័យ ។
លោកបានបន្តថា នៅតំបន់ជាយក្រុងភ្នំពេញបានក្លាយជាតំបន់ទាក់ទាញលើការអភិវឌ្ឍលំនៅឋានក្នុងរូបភាពជាបុរី ឬបណ្តុំសំណង់ផ្ទះល្វែងជាប់ដី ដោយក្នុងនោះដែរ ខណ្ឌដង្កោ និងខណ្ឌកំបូល បានក្លាយជាតំបន់ដែលមានការអភិវឌ្ឍគម្រោងលំនៅផ្ទះជាប់ដីច្រើនជាងគេ ស្របពេលដែលរាជរដ្ឋាភិបាលក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមច្រើនផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































