AMS Economyឧកញ៉ា នួន រិទ្ធី ៖ តម្រូវការដីធ្លីចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងបន្តកើនឡើង
ភ្នំពេញ ៖ ជាមួយនឹងដំណើរការនៃវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសំណង់គ្រប់ប្រភេទនៅក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសនៃកម្ពុជា បានជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ដីបន្តរីកទៅកាន់តំបន់បន្ទាប់ដែលស្ថិតនៅជាយក្រុងរហូតដល់ប្រមាណ៦០គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group កាលពីពេលថ្មីៗនេះ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់លំនៅដ្ឋានបានមានប្រសាសន៍ប្រាប់ AMS ថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើនប្រជាសាស្ត្រ កំណើនគម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍន៍ថ្មីៗបានបន្តចូលមកកាន់រាជធានីភ្នំពេញមានជាបន្តបន្ទាប់ ដែលចាំបាច់ត្រូវតែមានការពង្រីកដែនក្រុងឲ្យកាន់តែមានវិសាលភាពធំទូលាយ។

លោកឧកញ៉ាបានបន្តថា ៖
“យើងឃើញហើយថា ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ បើទោះជាមានបញ្ហានៃជំងឺកូវិដអូសបន្លាយ ប៉ុន្តែសកម្មភាពសាងសង់សំណង់ផ្សេងៗ ជាពិសេសផ្នែកលំនៅដ្ឋាននៅតែបន្តមិនមានការផ្អាក ឬធ្លាក់ដល់ចំណុចសូន្យនោះទេ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានទម្លាក់ថវិកាយ៉ាងសន្ធឹកសន្ធាប់សម្រាប់ទប់ស្កាត់បញ្ហា ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស រហូតទទួលបានលទ្ធផលគួរជាទីមោទនដូចពេលបច្ចុប្បន្ននេះ”
លោកឧកញ៉ាបន្តថា ៖
“កាលពី៣ឆ្នាំមុន តំបន់ដែលទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍នៅជុំវិញក្រុងមានប្រជាប្រិយភាពក្នុងរយៈចម្ងាយប្រមាន ២៥ ទៅ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប៉ុន្តែចាប់ពីចុងឆ្នាំ២០២១ ជាពិសេសដើមឆ្នាំ២០២២ ក្រោយបញ្ហានៃវិបត្តិកូវីដត្រូវបានថមថយដោយការស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជានោះ តម្រូវការដីសម្រាប់គម្រោងអភិវឌ្ឍន៍នានានឹងបន្តរីកបន្ថែមទៀតរហូតដល់ប្រមាណ ៥០ ទៅ ៦០គីឡូម៉ែត្រ ខណៈដែលគម្រោងវិនិយោគ និងអភិវឌ្ឍន៍ថ្មីចាប់ផ្តើមបង្ហាញខ្លួន”
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញ និងមានភាពជោគជ័យនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានបញ្ជាក់ថា នៅឆ្នាំបន្ទាប់នេះ តំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញនឹងមានលេចចេញនូវរូបភាពគម្រោងអភិវឌ្ឍន៍ដូចផ្សិត និងស្ថិតនៅតាមទិសគោលដៅផ្សេងគ្នា ដូចជានៅទិសខាងជើង និងខាងកើត ជាគម្រោងអភិវឌ្ឍលំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម, តំបន់ប៉ែកខាងលិច និងខាងត្បូងជាគម្រោងអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងលំនៅដ្ឋានកម្រិតមធ្យម ហើយតំបន់ប៉ែកខាងកើតជាគម្រោងអភិវឌ្ឍលនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម រួមជាមួយនឹងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់បែបទំនើបផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































