AMS Economyកំណើនប្រជាសាស្ត្រនៅប៉ែកខាងកើតភ្នំពេញរំពឹងកើនឡើងខ្ពស់ក្រោយស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ
ភ្នំពេញ ៖ តាមពិតទៅតំបន់ត្រើយខាងកើតទន្លេមេគង្គមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ តែឧបសគ្គនៃការអភិវឌ្ឍតំបន់ប៉ែកខាងកើតមានភាពយឺតយ៉ាវជាងខាងលិចដោយសារតែមិនមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង និងកម្ពុជា បានប្រកាសពីការសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ហើយរំពឹងថាកំណើនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងកើតនឹងកើនឡើងខ្ពស់នៅពេលស្ពាននេះសាងសង់រួចរាល់។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុន Advance បានឱ្យដឹងថា តំបន់ត្រើយខាងកើតវាមិនស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ តែអ្វីដែលជាឧបសគ្គគឺការធ្វើដំណើរដោយឆ្លងដរ ឬសាឡាង ។ បើសិនជាតំបន់ទាំងពីរ(ភ្នំពេញ-អរិយក្សត្រ)នេះមានស្ពានតភ្ជាប់គ្នាប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ពេលវេលានោះ វានឹងធ្វើឱ្យតំបន់ប៉ែកខាងកើតកាន់តែមានភាពអ៊ូរអរ មានមនុស្សទៅរស់នៅតំបន់នោះកាន់តែច្រើន ។
លោកបន្តថា ៖
“បច្ចុប្បន្ននេះតំបន់ខាងកើតមិនទាន់មានការអភិវឌ្ឍដូចខាងលិច ហើយមនុស្សក៏ពុំសូវចាប់អារម្មណ៍លើការរស់នៅតំបន់ខាងកើតដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះក៏មានតិចតួច មិនរីកចម្រើនដូចត្រើយខាងលិចទន្លេ។ នៅពេលមានស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សតសង់រួចរាល់នោះ នឹងមានពលរដ្ឋទៅរស់នៅតំបន់ខាងកើតកើនឡើងកាន់តែច្រើនបន្ថែមទៀត”

លោក ថាន់ ចាន់ណា អគ្គនាយកនៃក្រុមហ៊ុន ចាន់ណា លែន អភិវឌ្ឍន៍លំនៅឋាន ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះកំណើនប្រជាពលរដ្ឋទៅរស់នៅតំបន់ប៉ែកខាងកើតកាន់តែច្រើនក្រោយស្ពានតភ្ជាប់ពីភ្នំពេញទៅអរិក្សត្រសាងសង់រួចរាល់។
លោកបានបន្តថា ៖
“ពេលនេះ តំបន់ខាងកើតកាន់តែមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ ខ្ញុំបានមើលឃើញថា មានវិនិយោគិនមួយចំនួនបានចាប់អារម្មណ៍លើការវិនិយោគនៅតំបន់ប៉ែកខាងកើតទន្លេមេគង្គ ជាពិសេស គម្រោងសហគ្រាសមួយចំនួនបានដំណើរហើយ និងមួយចំនួនទៀតបាន និងកំពុងត្រៀមដំណើរការ ។ កត្តាទាំងនេះនឹងនាំមនុស្សមករស់នៅ និងធ្វើអាជីវកម្មនៅក្នុងតំបន់នេះកាន់តែច្រើន”
លោកបន្ថែមថា ៖
“ទន្ទឹមនឹងកំណើនសហគ្រាស និងឧស្សាហកម្មកើនឡើង កំណើនលំនៅឋាននៅពេលឆាប់ៗនេះក៏នឹងកើនឡើងដូចគ្នាដែលជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋានក្នុងការវិនិយោគទទួលបាននូវប្រាក់ចំណេញ”
សូមរំលឹកដែរថា ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ហើយស្ពាននេះដែរនឹងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗនេះ ដោយមានស្ពានកំណាត់ទី១ តភ្ជាប់ពីភ្នំពេញ (ម្តុំផ្សាររាត្រី) ទៅជ្រោយចង្វារ (តំបន់សណ្ឋាគារសុខា ) និងកំណាត់ទី២ តភ្ជាប់ពីតំបន់សណ្ឋាគារសុខាទៅកាន់អរិយក្សត្រតែម្ដង ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































