AMS Economyអ្នកអភិវឌ្ឍន៍កំពុងសម្រុកអនុវត្តគម្រោងរបស់ខ្លួននៅតាមផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ត្រូវបានគេកត់សម្គាល់ឃើញថា អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យជាច្រើនបានសម្រេចជ្រើសរើសជាគោលដៅវិនិយោគរបស់ខ្លួន ដោយក្នុងនោះបណ្ដោញផ្លូវជាតិចេញពីភ្នំពេញដែលអ្នកអភិវឌ្ឍន៍និយមវិនិយោគលើគម្រោងលើលំនៅឋានរួមមានផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ខណៈដែលផ្លូវជាតិលេខ៤ និងលេខ៣ ច្រើនមានគម្រោងវិនិយោគផ្នែកសំណង់ឧស្សាហកម្ម ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា តំបន់នៅជុំវិញរាជធានីភ្នំពេញសុទ្ធតែមានសក្ដានុពល ជាពិសេសតំបន់តាមបណ្ដោយផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ ដែលមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយអំណោយផលដល់ការដឹកជញ្ជូន ។
លោកបន្តថា ៖
“ផ្លូវជាតិចេញពីរាជធានីភ្នំពេញ យើងឃើញថា ផ្លូវជាតិលេខ១ និងលេខ៦ជាតំបន់ដែលមានការអភិវឌ្ឍទៅលើលំនៅឋាន ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗជាច្រើនបានសម្រុកអនុវត្តតាមគម្រោងរបស់ខ្លួនកាន់តែច្រើន ជាពិសេសលំនៅឋានតម្លៃមធ្យម និងកម្រិតខ្ពស់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើន”

លោកបានបន្តឱ្យដឹងថា ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ភាគច្រើនជាតំបន់ឧស្សាហកម្មដោយផ្ដោតទៅលើរោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ ពីព្រោះថាតំបន់ទាំងនេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ហើយនៅពេលអនាគត ខេត្តកំពតក៏មានកំពង់ផែថ្មីដែលអាចស្រូបទាញគម្រោងអភិវឌ្ឍន៍ទៅកាន់តំបន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១បន្ថែមទៀត។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ក៏បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាចងាកទៅផ្លូវជាតិលេខ៣មិនខុសទេ ព្រោះបច្ចុប្បន្នមានបុរីជាច្រើនបាន និងកំពុងអភិវឌ្ឍនៅតាមបណ្ដោយផ្លូវជាតិលេខ៣នេះ ដូចជាគម្រោងបុរីពិភពថ្មីជាដើម ដែលដាក់លក់នៅក្នុងទីផ្សារតម្លៃក្រោម៧ម៉ឺន និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋាន ។
លោកឧកញ៉ាបន្តថា បើងាកទៅតំបន់ខាងជើងភ្នំពេញជាតំបន់ដែលមានតម្លៃលំនៅឋានខ្ពស់ ហើយតំបន់នោះក៏បានក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ។ លោកបញ្ជាក់ថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជុំរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងទាក់ទាញគម្រោងវិនិយោគពីវិស័យឯកជន ជាពិសេសផ្នែកទីផ្សារអចលនទ្រព្យដែលកំពុងផ្តល់ឱកាសចំណេញទាំងអ្នកវិនិយោគ ទាំងអតិថិជន ក៏ដូចជារដ្ឋាភិបាលផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































