AMS Economyអ្នកជំនាញ ៖ អ្នកអភិវឌ្ឍន៍គួរយកចិត្តទុកដាក់លើការសាងសង់សំណង់បៃតង
ភ្នំពេញ ៖ ការអភិវឌ្ឍសំណង់បៃតងនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានកម្រិតតិចតួចនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចាប់ផ្ដើមគិតគូរពីសំណង់បៃតងឱ្យបានច្រើនដើម្បីសន្សំសំចៃថាមពល និងការពារបរិស្ថាន ។
លោក ហាក់ទ្រី ទេវាយុធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន Golden Tree បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍សំណង់នៅក្នុងប្រទេសកម្ពុជាគួរតែចាប់ផ្ដើម និងគិតគូរពីការសាងសង់សំណង់បៃតង ខណៈប្រទេសជាច្រើននៅលើពិភពលោកបានគិតគូររួចហើយ និងផ្ដល់តម្លៃដល់ការសាងសង់អគារបៃតងនៅក្នុងប្រទេសរបស់គេ ។

លោកបន្តថា ៖
“អគារបៃតងមិនមែនសំដៅលើអគារដាំដើមឈើឱ្យទៅជាពណ៌បៃតងនោះទេ តែជាអគារដែលគិតគូរដល់បរិស្ថានរាប់ចាប់តាំងពីការសាងសង់រហូតដល់អគារនោះសង់រួចរាល់ និងដំណើរការ។ តាមបទពិសោធន៍ដែលមាន អគារបៃតងនៅក្នុងប្រទេសកម្ពុជាយើងឃើញថាបានជួយកាត់បន្ថយដល់ការប្រើប្រាស់ថាមពល ទឹក នៅក្នុងអគារទាំងមូលដែលជាការសន្សំសំចៃដ៏ធំមួយ និងជួយដល់បរិស្ថានរបស់យើងផងដែរ “

លោកបន្ថែមថា ៖
“តាមរយៈបទពិសោធន៍អគារវីត្រាស់ដែលយើងបានគ្រប់គ្រង និងជាអគារបៃតងឃើញថាអគារនេះបានជួយកាត់បន្ថយថាមពលប្រមាណជាង២០ភាគរយ និងសន្សំការប្រើប្រាស់ទឹករហូតដល់ជាង៥០ភាគរយ ដូច្នេះបើសិនជាកម្ពុជាមានការសាងសង់អគារបៃតងកាន់តែច្រើននោះ យើងនឹងអាចសន្សំសំចៃបានច្រើនណាស់”
លោក ស៊ីម បូវិសាល ទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាក៏បានលើកឡើងផងដែរថា ការសាងសង់អគារបៃតងតាមការពិតទៅគឺមានការចំណាយច្រើនជាងការសាងសង់អគារធម្មតា ប៉ុន្តែគុណសម្បត្តិនៃអគារបៃតងគឺមានច្រើនលើសលប់ ហើយម្ចាស់អគារនឹងទទួលបានផលចំណេញខ្ពស់ពីប្រតិបត្តិការនៅក្នុងអគារ ។ អ្វីដែលពិសេសនោះ គឺអ្នកធ្វើការនៅក្នុងអគារនោះទទួលបានផាសុកភាពក្នុងការរស់នៅប្រកបដោយសុខភាពល្អ ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យវិនិយោគិន ឬអ្នកសាងសង់អគារក្រោយៗគួរងាក និងគិតគូរឱ្យបានច្រើនលើសំណង់អគារបៃតង ខណៈប្រទេសជិតខាងក៏ដូចជាប្រទេសនៅលើពិភពលោកនេះ បានគិតគូរយូរមកហើយពីបញ្ហានេះ ក្នុងពេលដែលកម្ពុជាមានសំណង់អគារបៃតងតិចតួចបំផុតធៀបនឹងប្រទេសជិតខាង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































