AMS Economyការអភិវឌ្ឍផ្លូវក្រវាត់ក្រុង និងការផ្លាស់ប្តូរទីតាំងតំបន់ឧស្សាហកម្មនឹងជំរុញឱ្យតម្លៃដីធ្លីហក់ឡើងថ្លៃ
ភ្នំពេញ ៖ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជាយរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ជាទូទៅតែងឡើងថ្លៃជាបន្តបន្ទាប់ទៅតាមសន្ទុះនៃការអភិវឌ្ឍ ដោយក្នុងនោះមានកត្តាពីរដែលបានជំរុញឱ្យតម្លៃដីធ្លីហក់ឡើងថ្លៃមួយកម្រិតទៀត នោះគឺការអភិវឌ្ឍផ្លូវក្រវាត់ក្រុង និងការផ្លាស់ប្តូរទីតាំងតំបន់ឧស្សាហកម្ម។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានថ្លែងប្រាប់ AMS នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះឱ្យដឹងថា មានយន្តការចំនួន២ ដែលធ្វើឱ្យមានបម្រែបម្រួលនៃតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជាយរាជធានីភ្នំពេញតែម្ដង ។
លោកបន្តថា ៖
“ការអភិវឌ្ឍផ្លូវក្រវាត់ក្រុង ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការរំដោះភាពកកស្ទះក្នុងក្រុងដោយការដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើរនោះ ក៏ជាកក្តាដែលជួយជំរុញឱ្យតម្លៃដីធ្លីហក់ឡើងមួយកម្រិតទៀត ជាក់ស្ដែងការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី២ ទី៣ បានធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទាំងនោះមានការប្រែប្រួលច្រើន ហើយក៏មានការអភិវឌ្ឍផ្នែកអចលនទ្រព្យផងដែរ”

លោកថា ៖
“យើងឃើញថានៅពេលរដ្ឋាភិបាលរៀបចំអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុង បានធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់ដែលមានផ្លូវនោះរត់កាត់ឡើងថ្លៃ និងបានទាក់ទាញនូវការវិនិយោគក្នុងតំបន់នោះបន្ថែមទៀតពីលើគម្រោងរបស់រដ្ឋ។ ក្រៅពីនេះ ការរៀបចំតំបន់ ក៏ដូចជាការផ្លាស់ប្តូររោងចក្រចេញពីភ្នំពេញទៅកាន់តំបន់ជាយក្រុងក៏បានធ្វើឱ្យតំបន់ជាយក្រុងទាំងនោះឡើងថ្លៃបន្ថែមទៀត ជាក់ស្ដែងការរុះរើរោងចក្រចេញពីផ្លូវវេងស្រេងទៅកាន់តំបន់ខ្លះនៃរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងតំបន់ខ្លះនៃខេត្តកណ្ដាល បានធ្វើឱ្យមានការប្រែប្រួលតម្លៃដីធ្លីឡើងថ្លៃជាងមុន។ ដោយឡែក សម្រាប់តំបន់រោងចក្រនៅក្នុងក្រុងក៏បានផ្លាស់ប្តូរការអភិវឌ្ឍពីតំបន់ឧស្សាហកម្មទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃថ្លៃ”
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Realty បានមានប្រសាសន៍ឱ្យដឹងផងដែរថា ក្រោយពេលរដ្ឋាភិបាលបានចាប់ផ្ដើមសាងសង់ផ្លូវក្រវាត់ក្រុង បានឃើញថាតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងនោះហក់ឡើងថ្លៃពិតមែន ហើយការឡើងថ្លៃនោះទៀតសោតក៏មានកម្រិតខុសគ្នាដែលវាអាស្រ័យទៅលើទីតាំងនោះផងដែរ។ អ្វីដែលសំខាន់ គឺសកម្មភាពនៃការអភិវឌ្ឍអចលនទ្រព្យនៅតំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងក៏ឃើញថាមានសន្ទុះងើបឡើងជាបន្តបន្ទាប់ផងដែរ។
លោកបន្តថា ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងនេះ គឺអនុវត្តទៅតាមផែនការមេរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកក្រុងឱ្យមានវិសាលភាពធំទូលាយ ដើម្បីសម្របតាមកំណើនប្រជាជន ក៏ដូចជាជំរុញកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែមានភាពល្អប្រសើរដូចគ្នាទៅនឹងរដ្ឋធានីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































