AMS Economyវិស័យអចលនវត្ថុក្នុងស្រុកនៅបន្តមានចរន្តដោះដូរ តែជួបបញ្ហាប្រឈមខ្លះដែលត្រូវដោះស្រាយ
ភ្នំពេញ ៖ វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា បាន និងកំពុងវិវត្តន៍ជាវិជ្ជមានជាបន្តបន្ទាប់បើទោះជាមានការរំខានពីវិបត្តិកូវីដ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ។ នេះបើតាមការអះអាងរបស់អ្នកជំនាញវាយតម្លៃអចលនទ្រព្យ ក្រោយពេលវិស័យនេះបានពើបប្រទះនឹងការស្ទះដំណើរការនៅក្នុងកាលៈទេសៈកើតមានបញ្ហាជាសកល។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានកត់សម្គាល់ថា ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ នៅតែបន្តដំណើរការទៅមុខបន្តិចម្តងៗដដែល ដោយមិនមានផលរាំងស្ទះទៅដល់វិបត្តិធ្ងន់ធ្ងរខ្លាំងនោះទេ។

អ្នកជំនាញផ្នែកអចលទ្រព្យនៅកម្ពុជារូបនេះបានអះអាងថា នេះគឺជាយន្តការនៃការវិវត្តន៍ជាវិជ្ជមាននៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែទោះជាយ៉ាងណាក្តី វិស័យមួយនេះ ក៏បាន និងកំពុងប្រឈមបញ្ហាតិចតួចដែលត្រូវដោះស្រាយដែលបណ្តាលមកពីវិបត្តិជាសកល។
លោក ច្រឹក សុខនីម ថា ៖
“ការទិញ លក់ អចលនទ្រព្យមួយចំនួនមានការធ្លាក់ចុះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកល រងផលជះជាអវិជ្ជមានដោយសារតែកូវីដ១៩។ នៅចំពោះមុខដំណោះស្រាយក្នុងការស្តារឡើងវិញនៃវិស័យអចលនទ្រព្យក្នុងប្រទេសមានកត្តា៣ចំណុច ដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងឡើងវិញ”
លោកថា ៖
“វិស័យនេះអាចបន្តសកម្មភាពរបស់ខ្លួនឡើងវិញ ដោយសារមានយន្តការ ៣ ជាអាទិភាពសំខាន់ ដោយទី១ ការគាំទ្រគោលនយោបាយពង្រីកការប្រើប្រាស់ដីធ្លីរបស់រាជរដ្ឋាភិបាល , ទី២ ការគាំទ្រដោយហិរញ្ញប្បទានពីធនាគារ ស្ថាប័នធនាគារ នៅតែជាអទិភាពដើម្បីភាពរីកចម្រើន និង ទី៣ គឺតម្រូវការក្នុងការប្រើប្រាស់ដី សម្រាប់ជាលក្ខណៈលំនៅឋាន ឬការផ្លាស់ប្តូរលំនៅឋានចូលមកក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្ត ឬតំបន់ប្រជុំជន”
តាមអ្នកជំនាញរូបនេះ កត្តាទាំង ៣ នឹងអាចឲ្យវិស័យអចលនទ្រព្យបន្តសកម្មភាពដោះដូរ ហើយមួយផ្នែកវិញទៀត គឺរំហូរវិនិយោគរបស់ជនបរទេស។ នេះជាចំណុចសំខាន់ និងជាអាទិភាព ដែលជួយឲ្យមានកំណើន និងទ្រទ្រង់វិស័យសេដ្ឋកិច្ចឲ្យមានការរីកចម្រើន។
គួរជម្រាបថា ក្នុងបរិការណ៍នៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះជាអវិជ្ជមានក្នុងរង្វង់ -៣ភាគរយ ខណៈដែលការទិញលក់អចលនទ្រព្យ ក៏មានភាពជាប់គាំង ដ្បិតមិនមានការវិនិយោគគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែក្រោយការដាក់ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ជាបន្តបន្ទាប់ សេដ្ឋកិច្ចកម្ពុជាបានងើបមកវិជ្ជមានវិញក្នុងឆ្នាំ២០២១។
ដោយឡែក វិស័យសំណង់ និងអចលនវត្ថុ ត្រូវបានក្រសួងសេដ្ឋកិច្ចដាក់ក្តីរំពឹងថានឹងងើបឡើងវិញក្នុងរង្វង់ ៤.៨% ដោយសម្អាងលើការវិនិយោគក្នុងស្រុក និងតម្រូវការលំនៅដ្ឋាននៅតែបន្តមានសន្ទុះ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសមាជលើកទី២៣របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ានតាមប្រព័ន្ធអនឡាញកាលពីខែវិច្ឆិកា ឆ្នាំ២០២១៕ អត្ថបទដោយ ៖ សេក ប្រាក់
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































