AMS Economyសេចក្តីព្រាងច្បាប់ស្តីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»ត្រូវបានអនុម័ត ដើម្បីជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣“ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ជារបៀបវារៈដំបូងគេក្នុងឱកាសសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ ត្រូវបានអនុម័តហើយក្រោយពីលើកយកមកពិភាក្សាយ៉ាងលំអិតដែល«សេចក្តីព្រាងច្បាប់ ផ្តល់អាទិភាពទី១ដល់ «មនុស្ស»ដោយផ្តោតពិសេសលើសុខភាព ជីវភាព និង សមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣» បានឱ្យដឹងថាបរិការណ៍នៃការរៀបចំថវិកាឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសេដ្ឋកិច្ចកម្ពុ ជាកំពុងងើបឡើងវិញក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការត្រួតពិនិត្យនិងវាយតម្លៃច្បាស់លាស់ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវ៉ាក់សាំងទាន់ពេលនិងគ្រប់គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ប្រជាជនប្រកបដោយជោគជ័យតាម «អភិក្រមផ្ការីក»។

សេចក្តីព្រាងច្បាប់នេះបានបញ្ជាក់ថា៖ ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយនៃការអនុវត្តវិធានការអន្តរាគមន៍ដែលត្រូវបានដាក់ចេញក្នុង“ក្របខ័ណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ ២០២១- ២០២៣ ក្នុងគោលបំណងស្ដារ និងពង្រឹងសក្ដានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់ រវើកនិងត្រឡប់ទៅគន្លងនៃកំណើនជាសក្ដានុពលប្រកបដោយចីរភាពនិងបរិយាបន្នក្នុងការចាប់យកនូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកលកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។
សេចក្តីព្រាងច្បាប់ស្តីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣»គឺជាថវិកាវិត្ថារកម្មចំគោលដៅដោយផ្តល់អាទិភាពទី១ដល់ «មនុស្ស»ពិសេសលើសុខភាពជីវភាពនិងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ស្របតាម «ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជា មួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣» ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឱ្យបានជាអតិបរមា នូវគោលដៅអភិវឌ្ឍន៍ សំខាន់ៗស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវបានកំណត់ក្នុង«យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣»។
ក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤ភាគរយទោះបីជារងផលប៉ះពាល់ពីវិបត្តសង្រ្គាមរុស្សី និង អ៊ុយក្រែនយ៉ាងណាក្តីដោ យសារតែតម្រូវការខាងក្រៅនិងស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មកប្រក្រតីភាពវិញ ដោយឡែកសម្រាប់ឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ ភាគរយ។
ទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៥,៤ភាគរយ និង ៦,៦ភាគរយ រៀងយ៉ាងណាក្តី កម្ពុជាក៏នៅត្រូវបាន ហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ជាពិសេសបញ្ហាប្រឈម ឬហានិភ័យ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួនដែលអាចធ្វើឱ្យកំណើន ខាងលើនេះមិនសម្រេចបានតាមការគ្រោងទុកក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ដូច្នេះកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ៖
– វិស័យឧស្សាហកម្ម ក្នុងឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២ភាគរយ ដែលប្រហែលទៅនឹងកំណើនឆ្នាំ២០២២ក្នុងត្រា ៩,០ ភា គរយដោយសារការរំពឹងទុក ការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរខណៈ ដែលអនុវិស័យសំណង់ត្រូវបានព្យាករថា នៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាង និន្នាការធម្មតា(មុនវិបត្តិកូវីដ-១៩)។
– វិស័យសេវាកកម្មត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣ភាគរយក្នុងឆ្នាំ២០២២ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋ កិច្ចក្នុងស្រុកជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។
– វិស័យកសិកម្មត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧ភាគរយ ក្នុងឆ្នាំ២០២២ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើ នល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។
សូមបញ្ជាក់ថាថវិកាឆ្នាំ២០២៣ ត្រូវបានរៀបចំតម្រង់ទៅអនុវត្តបញ្ចប់សកម្មភាពអាទិភាព នៅសេសសល់របស់ក្រសួង-ស្ថាប័ន ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកែទម្រង់លើគ្រប់វិស័យសំដៅកសាងមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ដំណើរឈានឆ្ពោះទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជាដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទកភាពជាតិ មានអនាគតដ៏រុងរឿង ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































