AMS Economyអ្នកជំនាញលើកទឹកចិត្ត និងជំរុញឱ្យអ្នកអភិវឌ្ឍន៍បង្កើនការសាងសង់សំណង់អគារបៃតងឱ្យបានច្រើន
ភ្នំពេញ ៖ បច្ចុប្បន្ននេះ កំណើនអគារទាប ខ្ពស់ជាច្រើននៅក្នុងប្រទេសកម្ពុជា បាន និងកំពុងកើនឡើង រីកដុះដាលកាន់តែខ្លាំង ប៉ុន្តែសម្រាប់ការសាងសង់អគារបែបបៃតងនៅតែមានកម្រិតតិចតួចនៅឡើយ ដោយយោងតាមទិន្នន័យដែលបង្ហាញដោយសមាគមអ្នកផ្តល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានបញ្ជាក់ថាមកដល់ពេលនេះកម្ពុជាមានអគារបៃតងត្រឹមជាង១០អគារប៉ុណ្ណោះ។

លោក ស៊ីម បូវិសាល ទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជាបានថ្លែងប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ថ្វីត្បិតតែកម្ពុជាមានការសាងសង់សំណង់អគារច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់សំណង់អគារបៃតងវិញមានសរុបត្រឹមជាង១០អគារប៉ុណ្ណោះ ខណៈប្រទេសជិតខាងរបស់កម្ពុជាមានអគារបៃតងរាប់រយ រាប់ពាន់អគារទៅហើយនោះ។
លោកបានបន្តថា ៖
“អគារបៃតង គឺជាអគារដែលសាងសង់ឡើងដោយមិនមានផលប៉ះពាល់ទៅលើបរិស្ថានរាប់តាំងពីការសាងសង់ដំបូងរហូតដល់ការវាយកម្ទេចអគារចោល ហើយអគារបៃតងនេះដែរ ជាអគារដែលប្រើប្រាស់ថាមពលតិចជាងអគារដែលសង់ឡើងធម្មតា។ ការសាងសង់អគារដោយមិនគិតពីបរិស្ថាននៅពេលខាងមុខនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង ហើយកត្តាដែលកម្ពុជាមានអគារបៃតងនេះតិចតួចមានដូចជាកត្តាចំណេះដឹង ការមិនយល់ដឹងពីអ្វីទៅជាអគារបៃតង និងផលប៉ះពាល់ពីការសាងសង់អគារធម្មតាទៅលើបរិស្ថាន”

លោក បូវិសាល បានឱ្យដឹងថា ៖
“នៅក្នុងអគារបៃតងគឺបានយកថាមពលពីពន្លឺព្រះអាទិត្យ ខ្យល់ពីខាងក្រៅមកប្រើប្រាស់នៅក្នុងអគារនោះស្រេចទៅហើយ តែសម្រាប់អគារធម្មតាៗវិញគឺត្រូវប្រើប្រាស់ថាមពលអគ្គិសនីដើម្បីធ្វើឱ្យផ្ទៃខាងក្នុងត្រជាក់ ដូចជាម៉ាស៊ីនត្រជាក់ជាដើម ដែលម៉ាស៊ីនត្រជាក់នេះដូចយើងបានដឹងហើយថាវាបានបំភាយអ្វីខ្លះទៅក្នុងបរិយាកាស”
ទីប្រឹក្សាសមាគមអ្នកផ្តល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជារូបនេះបានបន្ថែមថា ក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងនៅកម្ពុជា លោកស្នើសុំឱ្យមានការចូលរួមទាំងអ្នកអភិវឌ្ឍន៍ វិស្វករ ស្ថាបត្យករ និងភាគីរាជរដ្ឋាភិបាលផងដែរ ដើម្បីជំរុញ និងលើកទឹកចិត្តដល់អ្នកសាងសង់អគារបៃតងឱ្យបានកាន់តែច្រើន ហើយជាបទពិសោធន៍នៅក្នុងប្រទេសមួយចំនួនវិញបើអ្នកអភិវឌ្ឍន៍ណាសាងសង់អគារបៃតង រដ្ឋនឹងមិនយកពន្ធក្នុងរយៈពេលណាមួយឬអាចជួយចេញថ្លៃសម្រាប់សង់អគារបៃតងនោះ ដើម្បីគិតគូរពីបរិស្ថាននៅពេលអនាគត ។
លោក ជា ប៊ុនស៊ាង ប្រធានសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជា បានមានប្រសាសន៍ក្រោយពីសមាគមរបស់ខ្លួនបានក្លាយជាសមាជិកនៃសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់ងការបៃតងពិភពលោកថា ការអភិវឌ្ឍប្រកបដោយចីរភាព ជាវិថីឆ្ពោះទៅកាន់អនាគតសម្រាប់ទាំងអស់គ្នា ពីព្រោះការប្រែប្រួលអាកាសធាតុគ្មានស្គាល់ដែនកំណត់អ្វីឡើយ។
ចីរភាពជាសកល គឺជាផ្លូវតែមួយគត់ដើម្បីឆ្ពោះទៅកាន់វឌ្ឍនភាពអនាគតរួមគ្នានៃគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ឥឡូវនេះ ប្រទេសកម្ពុជា ជាផ្នែកមួយនៃបណ្តាញសកល។ ក្រុមការងារទាំងអស់គ្នានឹងបង្កើតកិច្ចសហការឲ្យបានទូលំទូលាយជាលក្ខណៈសកល ព្រមទាំងចាប់ផ្តើមធ្វើការរួមគ្នាជាមួយនឹងសមាគមអគារបៃតងនានានៅតំបន់អាស៊ានក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ដំណើរនេះនឹងត្រូវជំរុញដោយការអនុវត្តរបស់សមាគមអ្នកផ្តល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជា ដែលមានគោលការណ៍វិញ្ញាបនបត្រកម្មអគារបៃតង CAMEEL ដែលបានទទួលស្គាល់ក្នុងប្រទេសកម្ពុជា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































