AMS Economyអ្នកជំនាញ មានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យអចលនទ្រព្យឆ្នាំ២០២៣ និងឆ្នាំ២០២៤
ភ្នំពេញ ៖ វិស័យអចលនទ្រព្យក៏ដូចជាវិស័យជាច្រើនទៀតនៅតែមានបញ្ហាប្រឈម ទោះបីស្ថានភាពវិបត្តិកូវីដ១៩បានធូរស្រាលមួយកម្រិតក្ដី តែអ្នកជំនាញនៃវិស័យនេះនៅតែបន្តក្ដីរំពឹងខ្ពស់ពីការងើបឡើងវិញនៅឆ្នាំបន្តបន្ទាប់ ជាពិសេសនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ខាងមុខនេះ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ – ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ដោយមានមេដឹកនាំរបស់ប្រទេសនានាបានមកដល់កម្ពុជារួមជាមួយនឹងបណ្ដាសារព័ត៌មានអន្តរជាតិមកជាមួយផងដែរ ដូច្នេះគេនឹងផ្សព្វផ្សាយពីអ្វីដែលកម្ពុជាមានទៅកាន់ប្រជាជនក៏ដូចជាវិនិយោគិនរបស់ពួកគេ។

លោកបន្តថា ៖
“ក្រោយកិច្ចប្រជុំអាស៊ាននេះទៅ កម្ពុជាអាចនឹងទទួលបាននូវការវិនិយោគពីបណ្ដាប្រទេសអាស៊ាន និងប្រទេសផ្សេងៗទៀតដែលមានមេដឹកនាំចូលរួមក្នុងកិច្ចប្រជុំនេះដែរ ដូចជាសហរដ្ឋអាមេរិក, ជប៉ុន, និងកូរ៉េខាងត្បូងជាដើម។ បន្ទាប់ពីឆ្នាំនេះទៅ នៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលព្រឹត្តិការណ៍នេះដែរនឹងនាំមកនូវទេសចរពីប្រទេសនានាចូលមកកម្ពុជា ពេលនោះហើយដែលធ្វើឱ្យកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិបន្ថែមទៀត”

អ្នកស្រី អាន សុធីតា នាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងផងដែរថា ការដែលកម្ពុជាចំណាយប្រាក់ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនឹងធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍មកវិញ ហើយនៅក្រោយព្រឹត្តិការណ៍អន្តរជាតិនេះទៅ កម្ពុជាត្រូវតែត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនបរទេសមកពីបណ្ដាប្រទេសនានា ទាំងនៅក្នុង និងក្រៅតំបន់អាស៊ាន ។
អ្នកស្រីបន្តថា ៖
“អ្វីដែលកម្ពុជាគួរត្រៀមខ្លួនសម្រាប់ការមកដល់នៃវិនិយោគិនបរទេសគឺត្រៀមរួចរាល់នូវច្បាប់គតិយុត្តិនានា ដើម្បីសម្រួលដល់ការវិនិយោគរបស់វិនិយោគិនបរទេសទាំងនោះ ហើយក្នុងនោះដែរធនធានមនុស្សក៏ជាកត្តាសំខាន់ក្នុងការសម្រួលដល់ការងារវិនិយោគរបស់ពួកគេដែរ”
លោក ខន គង្គា នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia ដែលជាអ្នកជំនាញទីផ្សារខុនដូមួយរូបក៏បានរំពឹងថា ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ទាំងអ្នកវិនិយោគ ទាំងបណ្តាញភ្នាក់ងារ ត្រូវត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិន និងទេសចរ ដែលនឹងធ្វើឱ្យការអភិវឌ្ឍខុនដូ និងតម្រូវការទីផ្សារងើបឡើងខ្ពស់ឡើងវិញ ហើយអាចនឹងខ្លាំងជាងឆ្នាំ២០១៩ទៅទៀត ។
ឆ្នាំ២០២២នេះ ទីផ្សារនៅមានបញ្ហាប្រឈម តែការលក់ខុនដូរបស់ក្រុមហ៊ុនមួយចំនួននៅតែទទួលបានលទ្ធផលល្អ ដូច្នេះហើយនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ទីផ្សារនឹងល្អជាងនេះ ពីព្រោះ យើងមើលឃើញថាកិច្ចប្រជុំដែលមានមេដឹកនាំពិភពលោកចូលរួមបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីទេ ហើយពេលពួកគេត្រលប់ទៅវិញ ពួកគេនឹងផ្សព្វផ្សាយក៏ដូចជាជំរុញឱ្យវិនិយោគិនរបស់ពួកគេចូលមកកម្ពុជាស្វែងរកការវិនិយោគ។ នេះជាការលើកឡើងរបស់លោក ខន គង្គា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































