JASSM ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងជួរទ័ពអាកាសអាមេរិកតាំងតែពីឆ្នាំ២០០៩ វាក៏ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការសង្គ្រាមនៅស៊ីរីកាលពីឆ្នាំ២០១៨ និងក៏ធ្លាប់បានវាយប្រហារសម្លាប់មេដឹកនាំក្រុម IS ដែលមានឈ្មោះថា Abu Bakar al Baghdadi កាលពីឆ្នាំ២០១៩ ទៀតផង។
យ៉ាងណាក្តី យោងតាមអ្នកជំនាញស្រាវជ្រាវមកពីវិទ្យាស្ថានសិក្សាយោធា Royal United Services Institute លោក Justin Bronk បានលើកឡើងថា ថ្វីត្បិតតែ JASSM នឹងអាចជួយឲ្យអ៊ុយក្រែនក្នុងការវាយប្រហារបានឆ្ងាយជាងមុនចូលជ្រៅដល់ទឹកដីរុស្ស៊ីទាំងមូលដ្ឋានទ័ពសំខាន់រហូតទៅដល់ទីមេបញ្ជាការ និងមូលដ្ឋានទ័ពរុស្ស៊ីនៅ Crimea ក្តី ប៉ុន្តែ លោកជឿជាក់ថា បញ្ហាតម្លៃនៃមីស៊ីល និងដំណើរការរៀបចំ ការផ្គត់ផ្គង់ គឺជារឿងដែលស្មុគ្រស្មាញ និងផ្តល់ផលលំបាកសម្រាប់អាមេរិកក្នុងនាមជាអ្នកឧបត្ថម្ភធំ។