AMS Economyអ្នកជំនាញបង្ហើបពីទីតាំងដែលគួរវិនិយោគដីដើម្បីទទួលបានចំណេញច្រើនក្រោយពេលពង្រីកក្រុង
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនបានបញ្ជាក់ថា ភាគច្រើននៃអ្នកមានធនធាន និងទ្រព្យសម្បត្តិច្រើន (អ្នកមាន) នាពេលបច្ចុប្បន្នភាគច្រើនតែជាអ្នករកស៊ីក្នុងវិស័យដីធ្លី ដែលមានឱកាសល្អក្នុងការវិនិយោគដោយទិញដីក្នុងតម្លៃទាប ហើយលក់ចេញវិញនៅពេលតម្លៃឡើងថ្លៃ។

បច្ចុប្បន្ននេះ សម្រាប់ទីតាំងដែលកំពុងមានសក្ដានុពល និងផ្តល់ឱកាសចំណេញដល់បណ្តាអ្នកវិនិយោគបំផុតនោះគឺស្ថិតនៅតំបន់ដែលទើបត្រូវបានកាត់ចូលមកក្រោមការគ្រប់គ្រងរដ្ឋបាលក្រុងភ្នំពេញ ឬតំបន់ដែលគ្រោងនឹងកាត់ចូលបន្ថែមនៅតំបន់ជាយក្រុង ខណៈដែលតំបន់ទាំងអស់នេះ ក៏កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្មផងដែរ។

លោកឧកញ៉ា កាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station បានលើកឡើងថា ផែនការពង្រីកទីក្រុងរបស់រដ្ឋាភិបាលនឹងហុចផលដល់ការអភិវឌ្ឍអចលនទ្រព្យ ក្នុងនោះដីធ្លីនៅក្នុងតំបន់ជាយៗក្រុងនៅមានតម្លៃទាបនាពេលបច្ចុប្បន្ន នឹងទាក់ទាញអ្នកអភិវឌ្ឍន៍ជាច្រើនឱ្យងាកទៅរកការអភិវឌ្ឍន៍លំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ ហើយដីធ្លីដែលទើបកាត់ចូលក្រុងថ្មីៗ នឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិន និងប្រជាពលរដ្ឋ ។
លោកឧកញ៉ាបានបន្តថា ៖
“ដីធ្លីតំបន់នៅតំបន់មួយចំនួននាពេលនេះ មានតម្លៃត្រឹម ១៥ ទៅ ២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែនៅរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ ដីទាំងនោះនឹងឡើងថ្លៃកាន់តែខ្ពស់ ដូច្នេះអ្នកមានលុយអាចទិញទុកដើម្បីចំណេញ ហើយក្នុងនោះដែរ ដីនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងដីនៅតំបន់ស្រុកមុខកំពូល ស្រុកពញាឮ ជាដើម នឹងកាន់តែត្រូវប៉ាន់”
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងដែរថា នៅពេលរាជធានីភ្នំពេញកាន់តែរីកចម្រើន វិធីសាស្ត្រតែមួយគត់នោះគឺការកាត់ដីនៅខេត្តជិតៗដើម្បីយកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសាលាក្រុង ហើយការកាត់ដីខេត្តចូលមកក្នុងការគ្រប់គ្រងរបស់រាជធានី នឹងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះមានកំណើនបន្ថែមទៀត ដែលជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទុនទិញដីទុកសម្រាប់លក់បន្តយកចំណេញ ។ លោកបន្តថា ៖
“អ្នកមានទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក ភាគច្រើនគឺបានមកពីមុខជំនួញដីធ្លី ឬអចលនទ្រព្យ ដូច្នេះការវិនិយោគលើអចលនទ្រព្យបើយើងវិនិយោគត្រូវ មានផែនការច្បាស់លាស់ជាមួយការស្រលាញ់ពេញចិត្តនោះយើងនឹងទទួលបានលទ្ធផលល្អប្រសើរ៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































