AMS Economyអ្នកជំនាញបង្ហាញពីគោលគំនិតមួយចំនួនដែលត្រូវពិចារណាមុនធ្វើការសម្រេចចិត្តទិញផ្ទះក្នុងបុរី
ភ្នំពេញ ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជាមានកាន់តែច្រើន ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍ខ្លះមានកេរ្តិ៍ឈ្មោះល្បី និងផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន ហើយក្រុមហ៊ុនខ្លះក៏ទទួលបានការរិះគន់ពីសំណាក់អតិថិជនទៅលើគុណភាពសំណង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាដើម។ ដូច្នេះ មុនពេលធ្វើការសម្រេចចិត្តទិញផ្ទះថ្មីនៅក្នុងគម្រោងបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយ គប្បីមានការសិក្សា ពិចារណា និងស្វែងយល់ពីចំណុចសំខាន់ៗមួយចំនួនឱ្យច្បាស់លាស់ ដើម្បីចៀសវាងជួបការខាតបង់ ឬមានហានិភ័យ។
បើតាមអ្នកជំនាញអចលនទ្រព្យបានបង្ហាញថា មុននឹងសម្រេចចិត្តទិញលំនៅឋានសម្រាប់ស្នាក់នៅអចិន្ត្រៃយ៍ អតិថិជនត្រូវគិតមុនគេទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ដោយលើកយកការទទួលបានចំណូលសរុបប្រចាំខែ ដកការចំណាយសរុបប្រចាំខែ៣០ភាគរយ ដកខ្ទង់ចំណាយចាំបាច់៣០ភាគរយ ដកខ្ទង់ចំណាយសម្រាប់បង់ថ្លៃទិញផ្ទះ៣០ភាគរយ ឱ្យបានរួចជាស្រេច និងមានសុវត្ថិភាពបំផុត ដែលធានាថាមិនមានហានិភ័យកើតមានឡើង។
អ្នកនាង ចន្ទី ទិវា អគ្គនាយិកាក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ឱ្យដឹងថា មុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី ក្រៅពីពិចារណាទៅលើរំហូរសាច់ប្រាក់ អ្នកទិញគួរតែស៊ើបសួរ ឬក៏ដឹងពីប្រវត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឱ្យបានច្បាស់ ថាតើក្រុមហ៊ុនមានស្នាដៃអ្វីខ្លះនៅក្នុងវិស័យលំនៅឋាន មានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះបែបណា។ បន្ទាប់ពីបានដឹងប្រវត្តិនៃអ្នកអភិវឌ្ឍន៍រួចហើយនោះ អតិថិជនត្រូវសួររកបណ្ណកម្មសិទ្ធិនៃលំនៅឋាននោះ ដោយគួរតែដឹងតែប្រភេទប្លង់ ជាប្លង់អ្វីឱ្យប្រាកដ ហើយអាចទទួលបានប្លង់កម្មសិទិ្ធពិតប្រាកដនៅពេល ។
អ្នកនាងបន្តថា ៖
“អ្នកទិញលំនៅឋានក៏គួរតែគិតពីទីតាំងនៃគម្រោងផងដែរ ថាតើទីតាំងនោះមានសុវត្ថិភាពដែរ តំបន់នោះជាតំបន់យ៉ាងម៉េច ហើយបើសិនជាអ្នកទិញជាអាជីវករមានបំណងបើកអាជីវកម្មត្រង់ចំណុចនេះ គឺសំខាន់ណាស់សម្រាប់ពួកគាត់ ។ ចំណុចសំខាន់មួយទៀតដែលគួរតែគិតគូរទៅលើគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ។ បើសិនជាយើងទិញហើយស្រាប់តែមិនមានផ្លូវចូលផ្ទះបានស្រួល ឬផ្លូវក្នុងបុរីមិនស្អាត វានឹងធ្វើឱ្យការរស់នៅរបស់យើងមិនមានផាសុកភាពនោះទេ”
អ្នកនាងបន្ថែមថា ៖
“បន្ទាប់ពីសាកសួរចំណុចទាំងនេះអស់ហើយ យើងត្រូវងាកមកគិតពីលក្ខខណ្ឌបង់ប្រាកវិញម្ដង ។ ក្រុមហ៊ុនខ្លះតម្រូវឱ្យអតិថិជនបង់ផ្ដាច់ ខ្លះតម្រូវឱ្យបង់រំលស់ជាដំណាក់កាល ហើយខ្លះទៀតបានទុកលទ្ធភាពឱ្យអតិថិជនបង់រំលស់សុទ្ធតែម្ដង ។ អតិថិជនខ្លះ គាត់មានលុយបង់ផ្ដាច់ទាំងអស់មែនសម្រាប់ទិញលំនៅឋាន ប៉ុន្តែបើសិនជាក្រុមហ៊ុនផ្តល់លក្ខខណ្ឌរំលស់ជូនគាត់ គាត់អាចពិចារណាក្នុងការបង់រំលស់ ហើយទុកលុយសម្រាប់ទៅបង្កើតអាជីវកម្មឬយកទៅធ្វើអ្វីផ្សេងដើម្បីទទួលបានចំណូលត្រលប់មកវិញ”
សូមរំលឹកផងដែរថា ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរវាយការណ៍ក្នុងរយៈពេល៣ត្រីមាសឆ្នាំ ២០២២កន្លងទៅនេះ សម្រាប់ការអភិវឌ្ឍក្នុងវិស័យលំនៅឋានមានលក្ខណៈជាបុរីមានចំនួន២០គម្រោង ដែលចំនួននេះបានបង្ហាញថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់ប្រាកដប្រជាក្ដី ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជានៅតែបន្តសកម្មភាពដដែល ជាពិសេសប្រភេទលំនៅឋានតម្លៃមធ្យម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































