AMS Economyគ្រឹះស្ថានហិរញ្ញវត្ថុជំរុញការផ្សារភ្ជាប់ជាមួយនឹង MSME និងសហគ្រិនស្រ្តីដែលត្រូវការដើមទុន ដើម្បីពង្រីកអាជីវកម្ម
ភ្នំពេញ ៖ គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន បាន និងកំពុងជំរុញការផ្សារភ្ជាប់ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម (MSMEs), SMEs និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ខណៈសហគ្រាសធុនតូច និងមធ្យម (SMEs) បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជាវេទិកាសម្រាប់សហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តីផងដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងជជែកពិភាក្សាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តី ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះ គឺជាវេទិកាសម្រាប់កិច្ចសន្ទនារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ពីតម្រូវការជាក់លាក់ និងបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្ម ដែលជាព័ត៌មានយ៉ាងសំខាន់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការកែលម្អ ឬអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ។
លោកបានបន្ថែមថា ៖
“មានជំនឿថា កម្មវិធីនាពេលនេះ នឹងផ្តល់ជាគុណតម្លៃ និងជាប្រយោជន៍ដល់សហគ្រិន ដើម្បីទទួលបានព័ត៌មានពេញលេញអំពីកម្មវិធី និងចំណេះដឹងបន្ថែមតាមរយៈកិច្ចពិភាក្សា ដែលផ្តោតសំខាន់អំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍”
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រសាសន៍បញ្ជាក់ពីជំហរគាំទ្ររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទៅលើសហគ្រាសធុនមីក្រូ តូចនិងមធ្យម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយធានាថា សហគ្រាសធុនមីក្រូ តូចនិងមធ្យម ទទួលបាននូវឥណទានដែលមានអត្រាការប្រាក់សមរម្យ។
លោក សុខ វឿន មានប្រសាសន៍បន្តថា ៖
“សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាជិករបស់ខ្លួន បានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាល តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយផ្តល់នូវអត្រាការប្រាក់ទាប ជាពិសេសតាមរយៈគម្រោងសហហិរញ្ញប្បទានជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម និងគម្រោងធានាឥណទាន ដោយសាជីវកម្មធានាឥណទានកម្ពុជា”
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា ការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្រ្តី គឺជាអាទិភាពស្នូលមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងជាអាទិភាពយ៉ាងសំខាន់នៅក្នុងសមាគមធនាគារនៅកម្ពុជា។
លោកបន្តថា សកម្មភាពមួយចំនួន ដែលសមាគមទាំងបី បានបន្តសហការធ្វើរួមគ្នាដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន ដូចជា ៖ ការដាក់ចេញនូវកម្មវិធីទទួលបានហិរញ្ញប្បទាន (Access to Finance Programme) នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២ និងការសម្ពោធ ឱ្យប្រើរបាយការណ៍សិក្សាស្តីពីការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុន តូច និងមធ្យម នៅកម្ពុជា។
លោក ប្រធានសមាគមធនាគារនៅកម្ពុជា បន្តថា សហគ្រាសធុនតូច និងមធ្យមត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យ ៧០% នៃការងារ ហើយ ៩៩.៨% នៃសហគ្រាសនៅកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម និងរួមចំណែកដល់ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។
លោក Raymond ក៏បានសង្កេតឃើញផងដែរថា សហគ្រាសធុនតូច និងមធ្យមក៏នៅជួបបញ្ហាប្រឈមមួយចំនួនផងដែរទាក់ទងទៅនឹងការទទួលបានឥណទានពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូច្នេះវេទិការនាពេលនេះ យើងសូមលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តធ្វើការជាមួយ សហគ្រាសធុនតូច និងមធ្យមឱ្យបានជិតស្និត និងដាក់ចេញនូវផលិតផល និងសេវាហិរញ្ញវត្ថុដែលស្របនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្រ្តី។
យោងតាមរបាយការណ៍របស់ ការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា សម្ពាធឥណទាននៅក្នុងវិស័យធនាគារ បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានកើនឡើងពីប្រហែល ៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ជាង ៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ក្នុងអំឡុងពេលទាំងនេះ កម្ចីអាជីវកម្មខ្នាតតូចគ្របដណ្តប់ចំណែកនៃ សម្ពាធឥណទាននៅក្នុងវិស័យធនាគារ។ ជាមួយគ្នានេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ យើងក៏សង្កេតឃើញថា ទំហំឥណទានជាមធ្យមរបស់អ្នកខ្ចីកម្ពុជាបានកើនឡើងជិត ២៥០% ពីចំនួនប្រមាណ ២ ៨០០ ដុល្លារ ទៅជាង ៩ ៦០០ ដុល្លារ។
សូមជម្រាបថា បន្ទាប់ពីសមាគមទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សកម្មភាពនានាត្រូវបានដាក់ចេញ និងអនុវត្តដោយសមាគមទាំងបី ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលារួមគ្នា ការដាក់ឱ្យអនុវត្តនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅជាភាសាអង់គ្លេសថា “Access to Finance Program AFP” ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តីដើម្បីទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីកម្មវិធី និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមទាំងបី យើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយគ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តហិរញ្ញប្បទានដល់សហគ្រិនចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ហើយសហគ្រិនចំនួន ៤៧៨នាក់ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងវេទិកានានា ដែលស្ថិតក្នុងកម្មវិធី Access to Finance៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































