AMS Economyសូឡាបណ្តែតទឹក ក្លាយជាជម្រើសល្អបំផុតរបស់ពិភពលោកគេចចេញពីវិបត្តិថាមពល
ការបន្តកើនឡើងនូវតម្លៃថាមពលបានក្លាយទៅជាវិបត្តិស្ទើរគ្រប់ទីកន្លែងនៅក្នុងពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប និងចំពេលដែលរដូវរងារជិតឈានចូលមកដល់ផងនោះ។

អឺរ៉ុបបានព្យាយាមយ៉ាងខ្លាំងដើម្បីគេចចេញពីការប្រើប្រាស់ថាមពលហ្គាសរបស់រុស្ស៊ីក្នុងដំណាក់កាលនេះ ប៉ុន្តែទំនងជានឹងមិនទាន់អាចស្វែងរកវិធីសាស្ត្រ ឬជម្រើសណាល្អទាន់ពេលវេលានៅឡើយ ខណៈដែលបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់កំពុងដុតដៃដុតជើងក្នុងការទាញយកថាមពលពីធម្មជាតិ ហើយអ្នកខ្លះក៏សម្រេចចិត្តវិលរកសកម្មភាពដុតធ្យូងថ្មឡើងវិញ។

ថ្មីៗនេះ ប៉ទុយហ្គាល់ បានអនុម័តផែនការសាងសង់កោះសិប្បនិម្មិតមួយដែលបណ្តែតខ្លួនលើបឹងស្តុកទឹក Alqueva គឺជាបឹងសិប្បនិម្មិត ដែលធំជាងគេបំផុតនៅអឺរ៉ុប។ នៅលើកោះនេះ មានបន្ទះសូឡាចំនួន ១២ ០០០បន្ទះ មានផ្ទៃក្រឡាស្មើទៅនឹងផ្ទៃក្រឡារបស់តារាងបាល់ទាត់ដល់ទៅ៤ដង។ កោះសិប្បនិម្មិតនេះមានសមត្ថភាពអាចផលិតថាមពលបានទៅដល់ ៧,៥មេហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ឬគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ថាមពលនៅតាមផ្ទះចំនួន ១ ៥០០គ្រួសារប៉ុន្តែការចំណាយសាងសង់មានកម្រិតទាបត្រឹមតែ ១ភាគ៣នៃការសាងសង់រោងចក្រស្តុកហ្គាស។
ប៉ទុយហ្គាល់ បានប្រកាសថា កោះសិប្បនិម្មិតនេះបានកសាងរួចរាល់ហើយក៏បានដាក់ឲ្យដំណើរការផ្គត់ផ្គង់ថាមពលកាលពីខែកក្កដាកន្លងមកម្ល៉េះ។ សមត្ថភាពកាន់តែពិសេសរបស់វានៅពេលដែលត្រូវបានសាងសង់នៅលើផ្ទៃទឹកបែបនេះនឹងធ្វើឲ្យប្រសិទ្ធភាពនៃការផលិតថាមពលមានការកើនឡើងដល់ទៅ១១ភាគរយជាងកន្លែងសាងសង់ផ្សេងៗ។ គួរឲ្យដឹងដែរថា បច្ចេកវិទ្យាសាងសង់សូឡាបណ្តែតទឹកបែបនេះកំពុងចំនួនច្រើនឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោកមកហើយ រួមទាំងតំបន់អឺរ៉ុបផងដែរ។ ក្រៅពីនេះ ប៉ទុយហ្គាល់ ក្រោយទទួលបានលទ្ធផលជាមួយនឹងគម្រោងទី១នេះហើយ ខ្លួនក៏កំពុងដាក់ផែនការសាងសង់សូឡាបណ្តែតទឹកថ្មីមួយទៀតកាន់តែធំជាងមុនដល់ទៅ១០ដង ឬប្រមាណជា៧០មេហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំនៅទីតាំងនៃបឹង Alqueva ដដែលនេះផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ ...

ម្លៃប្រេងឆៅបានកើនឡើងជាង ២ ភាគរយនៅថ្ងៃចន្ទនេះ ដោយតម្លៃប្រេង Brent ឡើងដល់ជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយភាពតានតឹងនៅម...

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































