រំលងគ្នាបាន២ថ្ងៃ មេដឹកនាំហុងគ្រីក៏បានបន្តធ្វើដំណើរមកដល់ទីក្រុងប៉េកាំងដែលនៅទីនេះលោកបានជួបជាមួយនឹងប្រធានាធិបតីចិន Xi Jinping និងបានគូសបញ្ជាក់ថាវាគឺជាដំណើរបេសកកម្មដែលលោកបានចាត់ទុកថាជាបេសកកម្មសម្រាប់ស្វែងរកសន្តិភាព ឬ Peacekeeping Mission។
លោក Orban បានថ្លែងទៅកាន់លោក Xi ថា ៖ ចិនគឺជាតួអង្គដ៏សំខាន់ និងមានឥទ្ធិពលបំផុតក្នុងការបង្កើតឲ្យបាននូវលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។នេះគឺជាមូលហេតុដែលនាំឲ្យខ្ញុំត្រូវតែធ្វើដំណើរមកកាន់ទីនេះដើម្បីជួបជាមួយនឹងលោក Xi ។
ដូចគ្នាដែរ លទ្ធផលលម្អិតនៃជំនួបរវាងមេដឹកនាំទាំងពីរគឺមិនបានបញ្ជាក់នោះទេ ប៉ុន្តែជឿជាក់ថា លោក Orban គឺបានពណ័៍នានូវកិច្ចសន្ទនាគ្នារបស់លោកជាមួយនឹងមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំរុស្ស៊ីទាំងអស់ជូនទៅកាន់លោក Xi រួចទៅហើយ។
គួរឲ្យដឹងដែរថា ហុងគ្រីគិតត្រឹមខែកក្កដានេះបានចាប់ផ្តើមកិច្ចការងាររបស់ខ្លួនក្នុងនាមជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបសម្រាប់រយៈពេល៦ខែក្រោមយុទ្ធនាការសំខាន់ផ្តោតទៅលើការធ្វើឲ្យអឺរ៉ុបត្រឡប់ទៅរកភាពអស្ចារ្យឡើងវិញ ឬ Make Europe Great Again៕
លោក សន ស៊ុនលី | Mr. San Sounlyអ្នកសារព័ត៌មានអន្តរជាតិ