AMS Economyប្រតិបត្តិករ ៖ ក្នុងស្ថានភាពបច្ចុប្បន្ន ទីផ្សារដីធ្លីនៅតែបន្តទទួលបានការដោះដូរ
ភ្នំពេញ ៖ រហូតមកដល់ចុងត្រីមានទី៤ ឆ្នាំ២០២២នេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាពទិញលក់ដោះដូរ ដែលភាគច្រើនត្រូវបានផ្តើមចេញពីអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ ក៏ដូចជាអតិថិជនក្នុងស្រុក ដោយនៅមិនទាន់មានអ្នកវិនិយោគមកពីក្រៅប្រទេសនោះឡើយ លើកលែងតែទីផ្សារខុនដូដែលមានសភាពស្ងប់ស្ងាត់ជាងផ្នែកដទៃ។

ខុសពីទីផ្សារលំនៅដ្ឋានកម្រិតខ្ពស់ និងគម្រោងខុនដូភាគច្រើនដែលត្រូវបានជួបភាពស្ងប់ស្ងាត់នោះ សម្រាប់តែទីផ្សារដីធ្លីនៅតែមានសកម្មភាពទិញលក់ដោះដូរ ខ្លាំងជាងគេក្នុងចំណោមប្រភេទអចលនទ្រព្យទាំងអស់ ។
លោក ជា សុផល នាយកប្រតិបត្តិក្រុមហ៊ុន Asia Real Estate បានមានប្រសាសន៍ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែវិបត្តិនៅមិនទាន់បានបាត់បង់ទាំងស្រុង ប៉ុន្តែប្រភេទអចលនទ្រព្យមួយចំនួននៅតែមានសកម្មភាពទិញលក់ ដោយក្នុងនោះដែរទីផ្សារដីធ្លីគឺជាប្រភេទអចលនទ្រព្យដែលមានការទិញលក់ច្រើនជាងគេ ។

លោកបន្តថា ៖
“នៅក្នុងវិបត្តិបែបនេះអចលនទ្រព្យមួយចំនួនពិបាកលក់ចេញ ប៉ុន្តែដីធ្លីបើសិនជាទីតាំងល្អ ទីតាំងមានអំណោយផលនៅតែអាចលក់ចេញបានស្រួលដោយដីខ្លះមានតម្លៃរាប់លានដុល្លារក៏អាចលក់ចេញបានដែរក្នុងវិបត្តិបែបនេះ”
លោកបន្តថា ៖
“ម្ចាស់ដីខ្លះមានបញ្ហាហិរញ្ញវត្ថុ និងត្រូវការថវិកាសម្រាប់ដោះស្រាយ ដូច្នេះពួកគាត់បានប្រកាសលក់ដីភ្លាមៗក្នុងតម្លៃមួយសមរម្យ ហើយបើសិនជាទីតាំងនោះជាទីតាំងដែលមានសក្ដានុពល ការលក់រឹតតែមិនពិបាកនោះទេ ។ ដីធ្លីមួយប្រភេទទៀតរឹតតែមានតម្រូវការទោះក្នុងកាលៈទេសៈបែបណាក្ដី គឺជាប្រភេទដីដែលស្ថិតនៅក្នុង ឬជិតគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដូចជាតំបន់ភាគខាងលិចភ្នំពេញ និងនៅតំបន់បឹងកប់ស្រូវជាដើម ព្រោះដីប្រភេទនេះ អ្នកមានលុយមានទុនគ្រប់គ្រាន់អាចក្ដាប់យកឱកាសដ៏ល្អសម្រាប់ទុកចំណេញនៅពេលស្ថានភាពប្រសើរ”
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនឡាក់គី រៀលធី បានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលបែបណា ក៏អ្នកវិនិយោគអាចរកឱកាស និងភាពចន្លោះប្រហោងនៃទីផ្សារដើម្បីក្ដោបយកឱកាសក្នុងការបណ្ដាក់ទុនវិនិយោគស្វែងរកប្រាក់ចំណេញនៅពេលអនាគត ។
លោកបន្តថា ៖
“តាមពិតទៅរាល់បញ្ហារាល់វិបត្តិសុទ្ធតែជាឱកាសសម្រាប់អ្នកខ្លាំងអ្នកពូកែ ហើយក្នុងដំណាក់កាលនៃវិបត្តិនេះ ពួកយើងបានឆ្លងកាត់នូវបញ្ហានិងឧបសគ្គជាច្រើន និងបានឆ្លងកាត់មកដល់បច្ចុប្បន្ននេះ ដូច្នេះ តទៅមុខទៀត យើងក៏ត្រូវសហការចាប់ដៃគ្នាដើម្បីដើរទៅមុខបន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យ៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































