AMS Economyរយៈពេល៧ខែ ឆ្នាំ២០២២ សន្ទុះនៃការលក់ខុនដូនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់
ភ្នំពេញ ៖ នៅក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ មិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោកនោះទេ កម្ពុជាក៏បានជួបប្រទះនឹងវិបត្តិដោយសារតែកូវីដ១៩ ហើយបានធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់ ដោយក្នុងនោះវិស័យអចលនទ្រព្យក៏រងផលប៉ះពាល់ផងដែរ ជាពិសេសទីផ្សារខុនដូ ដែលភាគច្រើនរំពឹងលើទីផ្សារមកពីក្រៅប្រទេស ។ យ៉ាងណាក៏ដោយ ជាការកត់សម្គាល់ នៅក្នុងរយៈពេល៧ខែចុងក្រោយនេះ ទីផ្សារខុនដូបានចាប់ផ្ដើមមានសន្ទុះងើបឡើងវិញ ខណៈដែលសកម្មភាពនៃការសាងសង់ក៏មានភាពមមាញឹក។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានមានប្រសាសន៍ថា ចាប់តាំងពីខែមករា ដល់ដើមខែសីហាឆ្នាំ២០២២នេះ សន្ទុះនៃការលក់ខុនដូចាប់ផ្តើមមានការកើនឡើងដោយក្នុងនោះសម្រាប់តែក្រុមហ៊ុន ERA Cambodia មានអតិថិជនស្វែងរកទិញខុនដូកើនឡើងវិញ ជាពិសេសគឺអតិថិជននៅក្នុងប្រទេសកម្ពុជាតែម្ដង។

លោកបន្តថា ៖
“ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាមានសន្ទុះខ្លាំងក្នុងអំឡុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ដោយកាលណោះមានជនបរទេសជាច្រើនស្វែងរកទិញខុនដូ ប៉ុន្តែនៅពាក់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បានរីកកាន់តែធំ និងធ្វើឱ្យទីផ្សារខុនដូនៅពេលនោះជួបភាពលំបាកខ្លាំង។ ទើបតែនៅដើមឆ្នាំ២០២២ រហូតមកដល់ដំណាច់ខែកក្កដា ចូលដល់ដើមខែសីហានេះ ទីផ្សារខុនដូនៅកម្ពុជាក៏មានសន្ទុះវិញ”
លោកបានបន្តទៀតថា ៖
“ហេតុផលសំខាន់ៗដែលជំរុញឱ្យមានដំណើរការនៃការទិញលក់ខុនដូឡើងវិញនៅក្នុងឆ្នាំ២០២២នេះ គឺអត្រានៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានចំនួនកាន់តែច្រើន អ្នកខ្លះបាន២ដូស ខ្លះបានដល់៥ដូស ដូច្នេះហើយរាល់អាជីវកម្មនានាក៏មានសកម្មភាព និងធ្វើឱ្យប្រាក់ចំណូលរបស់ពួកគាត់បានកើនឡើង និងអាចមានលទ្ធភាពទិញលំនៅឋានសម្រាប់ស្នាក់នៅ ដោយមួយចំនួនក៏ចាប់អារម្មណ៍លើខុនដូនេះតែម្ដង”
និយាយតែទីផ្សារខុនដូនាពេលបច្ចុប្បន្ននេះ ក្រៅតែពីអតិថិជនដែលជាអ្នករស់នៅអ្នកក្នុងស្រុកហើយនោះ ក៏មានជនបរទេសចូលមកម្ពុជាក៏កាន់តែច្រើនឡើងដែរ ជាពិសេសជនជាតិចិន ខណៈពេលដែលកម្ពុជា-ចិន មានការបើកជើងហោះហើរកាន់តែទូលាយ ហើយក្រៅពីនេះក៏មានជើងហោះហើរមកពីខាងក្រៅបន្ថែមទៀតដូចជា មកពីសិង្ហបុរី ថៃ ម៉ាឡេស៊ី ដែលធ្វើឱ្យរំហូរនៃចំនួនជនបរទេសចូលមកកម្ពុជាមានច្រើនជាងឆ្នាំមុន និងបានធ្វើឱ្យទីផ្សារខុនដូចាប់ផ្តើមកម្រើកឡើង។
លោក ខន គង្គា បានបន្ថែមទៀតថា ៖
“បើនិយាយពីវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ធៀបជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ឃើញថា កម្ពុជាប្រៀបបាននឹងកូនក្រមុំដ៏ស្រស់ស្អាតមួយ ក្នុងនោះតម្លៃដីធ្លី ក៏មានកម្រិតទាប ឥរិយាបទរបស់ប្រជាជនកម្ពុជាក៏មានភាពទាក់ទាញខ្លាំងសម្រាប់វិនិយោគិន ឬអ្នកអភិវឌ្ឍន៍បរទេសឱ្យមកកាន់កម្ពុជា ខណៈដែលតម្លៃនៃកំលាំងពលកម្មនៅក្នុងប្រទេសក៏មានកម្រិតសមរម្យ ជាហេតុជំរុញឱ្យមានការវិនិយោគពីខាងក្រៅកាន់តែច្រើន”
គួរបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយ CBRE Cambodia បានបង្ហាញថា នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារមិនសូវមានកំណើនច្រើនទេ ប៉ុន្តែចូលមកដល់ត្រីមាសទី២ ការផ្គត់ផ្គង់ក៏មានចំនួនច្រើនឡើង ដោយក្នុងនោះដែរ គម្រោងខុនដូដែលបានផ្អាកដំណើរការកាលពីអំឡុងពេលកូវីដ១៩ បានចាប់ផ្ដើមធ្វើសកម្មភាពសាងសង់ឡើងវិញ ជាមួយនឹងកំណើននៃអ្នកបញ្ជាទិញក៏ចាប់ផ្តើមមានដូចគ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































