AMS Economyត្រីមាសដំបូងឆ្នាំ២០២២ កម្ពុជាអនុម័តគម្រោងសំណង់ជាង ១០០០គម្រោង
ភ្នំពេញ ៖ នៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងត្រីមាសទី១ដំបូងនៃឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងសាងសង់សរុបចំនួន១០០១គម្រោង ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ មានការថយចុះប្រមាណ៦៥គម្រោង ស្មើនឹងប្រមាណ៦,១ភាគរយ ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការថមថយនៃគម្រោងសំណង់នៅក្នុងត្រីមាសទី១នេះ ដោយសារតែការធ្លាក់ចុះគម្រោងប្រភេទសំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ ទោះបីជាយ៉ាងណាក្ដី វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញនៅក្នុងអត្រា៣ភាគរនៅក្នុងឆ្នាំ២០២២នេះ ដោយសារតែកំណើនការផ្ដល់ឥណទានវិស័យសំណង់បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល បាន និងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយ អន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង ខណៈដែលអ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា ក្នុងឆ្នាំ២០២២នេះ ដំណើរការសាងសង់មួយចំនួនគឺបន្តពីគម្រោងចាស់ៗដែលបានផ្អាកដំណើរការ ឬពន្យារពេលកាលពីវិបត្តិកូវីដ១៩ ដោយមិនមានគម្រោងថ្មីៗច្រើនប៉ុន្មាននោះទេ ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងផងដែរថា ឆ្នាំ២០២២នេះការវិនិយោគសំណង់ និងអចលនទ្រព្យនៅបន្តពឹងផ្អែកលើអ្នកវិនិយោគក្នុងស្រុកដដែល ដោយអ្នកវិនិយោគពីបរទេសនៅតែមានចំនួនតិចតួច ជាពិសេសមកពីប្រទេសចិន ដោយសារតែការរឹតបន្តឹងរបស់ចិនក្នុងការអនុញ្ញាតឱ្យជនជាតិខ្លួនចេញក្រៅប្រទេស ។
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅរង់ចាំអ៊ុតមើលសិន បានន័យថា ភាពច្បាស់ការនៅមិនទាន់មាននៅឡើយ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ អាចប្រាកដថានឹងមានភាពល្អប្រសើរ១០០ភាគរយ ។
លោកបានលើកឡើងថាស្ថានភាពនៃអចលនទ្រព្យឆ្នាំ២០២២ មិនអាក្រក់ដូច២ឆ្នាំមុនឡើយ ហើយស្ថានភាពនៅឆ្នាំ២០២៣ និង២០២៤ ក៏នឹងមិនដូចបច្ចុប្បន្ននេះដែរ គឺវាអាចនឹងល្អជាងពេលបច្ចុប្បន្ននេះ ពោលគឺអាចនៅត្រឹមចុងឆ្នាំ២០២២ នេះ ឬក៏ដើមឆ្នាំ២០២៣ វិនិយោគិនបរទេសនឹងចូលមកកម្ពុជាវិញ ហើយនឹងបន្តចូលមកកាន់តែច្រើននៅក្នុងឆ្នាំ២០២៤ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































