AMS Economyរយៈពេល ១៨ឆ្នាំចុងក្រោយ សំណង់ថ្មីៗកើតឡើងនៅតំបន់អង្គរមានជិត ៥ម៉ឺនគ្រួសារ
ភ្នំពេញ ៖ ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះគេសង្កេតថា ប្រជាពលរដ្ឋទៅតាំងទីលំនៅឋាននៅតំបន់រមណីដ្ឋានអង្គរដែលជាតំបន់អភិរក្ស និងជាសម្បត្តិបេតិកភណ្ឌពិភពលោកមានរហូតដល ៤៨ ០០០គ្រួសារ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដែរ រដ្ឋាភិបាលក៏បាន និងកំពុងរៀបចំទីតាំងថ្មីមួយ ដើម្បីសុំឱ្យពលរដ្ឋដែលតាំងទីលំនៅក្នុងតំបន់អភិរក្សទៅរស់នៅតំបន់ថ្មីដែលរដ្ឋាភិបាលរៀបចំ ។

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ មានសំណង់កកើតថ្មីជាច្រើនប្រមាណ ៤៨ ០០០គ្រួសារ រីឯសំណង់កើតថ្មីនៅឃុំព្រះដាក់ មាន ២ ៨៥៩គ្រួសារ គឺមានការកើនឡើងតាមរយៈកំណើនគ្រួសារ និងអ្នកចំណូលថ្មី ។

ដូច្នេះហើយទើបអំពាវនាវឱ្យមានការជួបជុំនាពេលនេះជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិទាំង ៦ក្នុងឃុំព្រះដាក់ ដោយឯកឧត្តមបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដោយចាត់ទុកថាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគឺជាគោលដែលត្រូវដោះស្រាយ ទាំងប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ និងឃុំទាំង ១៧ក្នុងស្រុកបន្ទាយស្រី និងឃុំនានានៅទូទាំងខេត្តសៀមរាបគឺប្រជាពលរដ្ឋត្រូវទទួលបានភាពកក់ក្តៅពីរាជរដ្ឋាភិបាលដោយទទួលបានការណែនាំឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់លាស់ជៀសវាងមានការភាន់ច្រឡំ ឬការលើកឡើងដោយគ្មានការពិត។

ឯកឧត្តមបន្តថា ៖
“ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដែលមានភារកិច្ចរៀបចំរាជធានី បណ្ដាខេត្ត ទីប្រជុំជន ខណ្ឌ ស្រុក ឃុំ និងភូមិរបស់ប្រជាពលរដ្ឋដើម្បីឱ្យស្របទៅតាមផែនការនគររូបនីយកម្ម មានន័យថារាល់ការសាងសង់ត្រូវធានាបាននូវគុណភាព សោភ័ណភាព និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធសមស្រប រួមនិងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានចុះបញ្ជីទទួលស្គាល់ថាប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដីធ្លីដើម្បីធានាបាននូវសុវត្ថិភាពមិនឱ្យមានការរំលោភបំពាន។ ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះ អាចទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយឬអាចយកទៅដាក់បញ្ចាំដើម្បីបានទុនយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងផងដែរ ដូច្នេះបណ្ណកម្មសិទ្ធិនេះគឺជាទុនដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋតាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះគឺមានរយៈពេល ៤៣ ឆ្នាំមកហើយ”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ៖
“ការតម្រង់ទិសនេះគឺមានលក្ខណៈសំខាន់ត្រង់ថា ខេត្តសៀមរាបគឺជាខេត្តមួយដែលជាបណ្ដុំនៃបណ្ដាប្រាង្គប្រាសាទជាច្រើនដោយបានបង្ហាញអំពីភាពរុងរឿងដ៏អស្ចារ្យនៃអាណាចក្រខ្មែរតាំងពីបុរាណកាលមក។ បុព្វបុរសដូនតាខ្មែរបានបន្សល់ទុកនៅប្រាង្គប្រាសាទជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃនេះ ហើយភាពល្បីល្បាញដ៏អស្ចារ្យនេះគឺយើងទាំងអស់គ្នាមានមោទនភាពថាយើងបានកើតមកជាកូនខ្មែរ ដូនតាខ្មែរមានបញ្ញាញាណចេះកែច្នៃ ថ្វីត្បិតតែវប្បធម៌អរិយធម៌មានភាពស្រដៀងគ្នាខ្លះទៅនឹងប្រទេសជិតខាង ប៉ុន្តែប្រាង្គប្រាសាទដែលមាននៅលើទឹកដីខ្មែរគឺមានចរឹកលក្ខណៈពិសេសដោយឡែកមិនមានការចម្លងពីប្រទេសណានោះឡើយ គឺកើតចេញពីភាពឈ្លាសវៃនិងប៉ិនប្រសប់ក្នុងការកសាងនូវប្រាង្គប្រាសាទដែលបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ហើយចំណូលរដ្ឋតាមរយៈទេសចរណ៍មានប្រមាណជិត ១០០លានដុល្លារក្នុងមួយឆ្នាំនៅមុនពេលមានការឆ្លងរាតត្បាតពីវីរុសកូវីដ១៩”
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩២ កម្ពុជាបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនូវប្រាសាទអង្គរវត្តកម្ពុជាជារដ្ឋសមាជិកដែលមានកិត្តិយសបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលត្រូវមានភារកិច្ចអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ហើយការដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះមិនមែនមានតែប្រាសាទតែមួយមុខនោះទេគឺមានបារាយណ៍ បណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ប្រជាពលរដ្ឋ ព្រៃឈើ កន្លែងស្តុកទឹកដែលចាត់ទុកថាគឺជារមណីយដ្ឋានមួយដ៏ល្អឯកគ្មានពីរលើពិភពលោកនេះ គឺរមណីយដ្ឋានអង្គរដែលទាំងអស់គ្នាមានមោទនភាពថាជាកេរមរតកដែលបានបន្សល់ទុកពីដូនតាខ្មែរ ដូច្នេះយើងមានប្រាង្គប្រាសាទ មានបារាយណ៍សម្រាប់តម្កល់ទឹក មានផ្លូវចេញចូលដែលហៅថាហេដ្ឋារចនាសម្ព័ន្ធ មានអ្វីៗគ្រប់យ៉ាងទាំងនេះជាសោភ័ណភាពដ៏ល្អឯក បង្ហាញអំពីអរិយធម៌ដ៏ធំធេងអង់អាចគ្មានគូប្រៀបលើលោក ហើយយើងទាំងអស់គ្នាគប្បីត្រូវឯកភាពគ្នាថាត្រូវថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































