AMS Economyរយៈពេល៣ឆ្នាំខាងមុខ JICA ប្ដេជ្ញាសម្រេចឱ្យបាននូវការកសាងរចនាសម្ព័ន្ធទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA បានប្ដេជ្ញាថានឹងសម្រេចឱ្យបាននូវកសាងគម្រោងទីក្រុងឆ្លាតវៃនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបឱ្យបាននូវក្នុងរយៈពេល៣ឆ្នាំខាងមុខ ពោលគឺចាប់ពីឆ្នាំ២០២២នេះ ដល់ចុងត្រីមាសទី១ ឆ្នាំ២០២៥ ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបក្នុងកិច្ចប្រជុំជាមួយ JICA កាលពីពេលថ្មីៗនេះ ។

លោកស្រីបានមានប្រសាសន៍ថា ក្នុងដំណាក់កាលទី២នៃគម្រោងទីក្រុងឆ្លាតវៃដែលបានចាប់ផ្តើមឡើងពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឱ្យបាននូវលទ្ធផលរំពឹងទុកចំនួន០៣ ក្នុងនោះ ទី១ការបង្កើតរចនាសម្ព័ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២ដំណើរការនៃការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃតាមរយៈការដាក់អនុវត្តសាកល្បងនូវគម្រោងនានា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្រុងសៀមរាប និងទី៣ការបង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។

លោកស្រីបន្តថា នៅក្នុងដំណាក់កាលទី២នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងក្រុងសៀមរាបតាមរយៈគម្រោងចំនួន០៦ផងដែរ។
ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងពីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) ក្រុងសៀមរាបនៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេចក្នុងការផ្តល់នូវថវិកាចំនួន ១៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។ នៅក្នុងគម្រោងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបនេះ ក៏មានផងដែរនូវការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឲ្យគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបផងដែរ ដែលក្នុងនោះមានដូចជា ការរៀបចំបង្កប់នូវប្រព័ន្ធខ្សែភ្លើង និងខ្សែកាបក្រោមដី ការបំពាក់ភ្លើងបំភ្លឺ សាធារណៈ ការរៀបចំប្រព័ន្ធភ្លើងសញ្ញាចរាចរឆ្លាតវៃ និងការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ។
លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានឱ្យដឹងផងដែរថា ក្នុងខេត្តនាពេលបច្ចុប្បន្ននេះ យើងឃើញមានការអភិវឌ្ឍប្លែកខ្លាំងដោយមានផ្លូវថ្មីៗជិត៤០ខ្សែ ហើយថ្មីៗនេះដែរ រដ្ឋាភិបាលក៏បានប្រកាសពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងបន្ថែមទៀតផងដែរ ។ ទន្ទឹមនឹងនោះដែរក្នុងខេត្តសៀមរាបក៏មានគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលជាសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីគ្រប់ប្រទេសមកលេងក្នុងខេត្តសៀមរាប ។
លោកបន្តថា ទន្ទឹមនឹងនេះដែរ ដោយសារតែបច្ចុប្បន្នពិភពលោកបានជួបនឹងវិបត្តិសេដ្ឋកិច្ចសកល ការអភិវឌ្ឍឬវិនិយោគថ្មីៗ ក្នុងខេត្តសៀមរាបហាក់ថមថយបន្តិច តែយ៉ាងណាក៏មិនមែនស្ងាត់ឈឹងនោះទេ គឺអ្នកវិនិយោគមួយចំនួននៅតែបន្តគម្រោងរបស់ខ្លួនដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































