យ៉ាងណាក៏ដោយ ប្រជាកសិករឥណ្ឌាបានបង្ហាញពីការអរគុណដល់កម្មវិធីជំនួយមួយរបស់ស្ថាបនិក Google លោក Bill Gates ដែលមានឈ្មោះថា Bill & Melinda Gates Foundation ដែលបច្ចប្បន្ននេះកំពុងដំណើរការនូវគម្រោងសាកល្បងថ្មីមួយដែលអនុញ្ញាតឲ្យក្រុមកសិករមានដីដាំដុះតិចតួចប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការជួយគាំទ្រទៅដល់ការដាំដុះដើមម្ទេសក្រហមនៅក្នុងរដ្ឋ Telangna ប្រទេសឥណ្ឌាដោយនៅក្នុងជំហ៊ានដំបូងជាមួយនឹងក្រុមកសិករបែបគ្រួសារចំនួន៧០០០គ្រួសារ។
Bill & Melinda Gates Foundation បានដាក់ឲ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាស្មាតវ៉ៃ AI ដែលក្នុងនោះរួមមទាំង Chatbots ទៅកាន់ទូរស័ព្ទដៃរបស់ក្រុមកសិករដែលអនុញ្ញាតឲ្យពួកគេទទួលបាននូវការប្រឹក្សាក្នុងការដាំដុះដោយបច្ចេកទេសបានត្រឹមត្រូវ១០០ភាគរយតាមអ្នកជំនាញព្រមទាំងការប្រឹក្សាដោយផ្ទាល់ក្នុងការប្រមូលផលឲ្យសមស្របទៅតាមអាកាសធាតុ និងសណ្ឋានដីជាដើម។
ក្រៅពីនោះក៏មានមុខងារ AI ផ្សេងទៀតដែលកសិករកំពុងប្រើប្រាស់ផងដែរ ដូចជាការត្រួតពិនិត្យ និងពន្លឿននៃការធ្វើតេស្តគុណភាពនៃកសិផលជាផ្លែម្ទេសតាមទូរស័ព្ទដៃនិងឈានទៅដល់ការប្រើប្រាស់ AI ក្នុងការជួយរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារតាមបែបឌីជីថលឲ្យមានប្រសិទ្ធភាពខ្លាំងផងដែរ។
តាមរបាយការណ៍ដែលគេប្រមូលបានក្រោយគម្រោងសាកល្បងជាមួយនឹងកសិករ ៧ ០០០គ្រួសាររួចមកគេសង្កេតឃើញថា ទិន្នផលនៃការដាំដុះម្ទេសបានទទួលកំណើនដល់ទៅ៨ភាគរយ ដោយសារតែការអនុវត្តវិធីសាស្ត្រដាំដុះបានត្រឹមត្រូវពីអ្នកជំនាញតាមរយៈ AI ហើយវាបានធ្វើឲ្យប្រាក់ចំណូលរបស់ពួកគេកើនឡើង១១ភាគរយ ខណៈដែលខ្ទង់ចំណាយសម្រាប់ការដាំដុះបានធ្លាក់ចុះដែលជាសរុបនៃការគណនា វាពិតជាបានជួយឲ្យកសិករឥណ្ឌាទទួលបានប្រាក់ចំណេញកើនឡើងដល់ទៅ១៨ភាគរយ។