ដោយឡែកចំពោះសក្តានុពលរបស់កម្ពុជាក្នុងស្ថានភាពវិបតិ្តពិភពលោកជាពិសេសផ្តោតសំខាន់ទៅលើវិបត្តិស្បៀងអាហារនោះលោក Robert Chelliah បានបង្ហាញនូវជំនឿជាក់ជាក់ស្តែងវាអាចនឹងក្លាយជាឳកាសទៅវិញសម្រាប់កម្ពុជាទៅវិញក្នុងការទាក់ទាញអ្នកវិនិយោគនិងអតិថជនពីក្រៅប្រទេសដើម្បីវិនិយោគនិងប្រមូលទិញផលិតផលមួយចំនួននៅក្នុងវិស័យកសិកម្មកម្ពុជា។
លោក Robert Chelliah ស្ថាបនិកក្រុមហ៊ុនអូស្ត្រាលី Lexmin បានលើកឡើងថាក្តីបារម្ភកាន់តែមានការកើនឡើងចំពោះបញ្ហាវិបត្តិស្បៀងអាហាររបស់សកលោកហើយក្នុងពេលជាមួយគ្នានេះក្រៅតែតំរូវការគ្រប់ទីកន្លែងហើយនោះតំរូវការនៃអាហារូបត្ថម្ភកម្រិតខ្ពស់របស់ចំណីអាហារក៏មានកើនឡើងដូចគ្នាដែរខណៈដែលត្រឹមទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះអាហារប៉ប៉នប្រភេទនេះមានរហូតទៅដល់៥៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
លោកពន្យល់ថានេះគឺជាឳកាសសម្រាប់វិស័យកសិកម្មរបស់កម្ពុជាដែលមានសក្តានុពលបំផុតក្នុងការទទួលយកទីផ្សារដ៏ធំនេះដោយក្នុងនោះលោក Robert បានពោលថា៖ កម្ពុជាជាគោលដៅដ៏មានអំណោយផលបំផុតក្នុងវិស័យនេះ ទាំងគុណភាពដីផងពិសេសដីកសិកម្មនៅតាមតំបន់ភ្នំ ទាំងកម្លាំងពលកម្មផង និងធនធានធម្មជាតិដ៏សំបូរបែបផងហើយមិនត្រឹមប៉ុណ្ណោះកម្ពុជាគឺជាប្រទេសដែលផ្តល់ភាពងាយស្រួលខ្លាំងមែនទែនចំពោះការបង្កើតក្រុមហ៊ុនអាជីវកម្មថ្មីៗ។
គួរឲ្យដឹងដែរថារបាយការណ៍របស់ CDC កាលពីឆ្នាំ២០២២ដែលបានចេញផ្សាយនៅលើសៀវភៅវិនិយោគនៅកម្ពុជាឬ Handbook on Investing in Cambodia សម្រាប់ឆ្នាំ២០២២បានបង្ហាញថាផលិតផលកសិកម្មរបស់កម្ពុជាចំនួន៩ស្ថិតនៅក្នុងបញ្ជីដែលមានសក្តានុពលក្នុងការការអភិវឌ្ឍនិងការនាំចេញនាពេលអនាគតដែលក្នុងនោះមានដូចជាស្វាយដំណាប់ចេកបឺរស្វាយចន្ទីដំឡុងជ្វាម្ទេសស្ករត្នោតល្ងនិងផ្លែមៀ។