AMS Economyអ្នកជំនាញអចលនទ្រព្យអន្តរជាតិអះអាងថា ចិនចាប់ផ្ដើមស្វែងរកទិញខុនដូនៅក្រៅប្រទេសឡើងវិញ
ភ្នំពេញ ៖ អ្នកជំនាញនៃទីផ្សារអចលនទ្រព្យអន្តរជាតិបានលើកឡើងថា ជនជាតិចិនបានចាប់ផ្តើមចេញក្រៅប្រទេសស្វែងរកទិញខុនដូវិញហើយ ក្រោយពីអាក់ខានមួយរយៈដោយសារតែវិបត្តិកូវីដ១៩ និងការរឹតបន្តឹងពីប្រទេសចិនសម្រាប់ការចេញចូលក្រៅប្រទេស ។
លោក Marcus Chu ដែលជនជាតិសិង្ហបុរី និងជាអ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យបានអះអាងថា នៅប្រទេសសិង្ហបុរីពេលនេះរកតែខុនដូលក់ឱ្យជនជាតិចិនសឹងតែលែងបានហើយ ដូច្នេះហើយមិនយូរមិនឆាប់ជនជាតិចិននឹងចូលមកកម្ពុជាស្វែងរកទិញខុនដូ ហើយអ្វីដែលអ្នកវិនិយោគនៅកម្ពុជាត្រូវត្រៀមខ្លួននោះ គឺគម្រោងខុនដូល្អៗសម្រាប់ផ្ដល់ជូនជនជាតិចិន និងការត្រៀមភ្នាក់ងារសម្រាប់ទំនាក់ទំនង និងការលក់។

លោកបញ្ជាក់ថា ៖
“ពេលនេះនៅប្រទេសសិង្ហបុរីសឹងតែរកកន្លែងដាក់ជនជាតិចិនលែងបានហើយ ដូច្នេះខ្ញុំគិតថា អាចរង្វង់៣ទៅ៤ខែខាងមុខ ចិននឹងហូរចូលមកកម្ពុជា។ សម្រាប់ទីផ្សារខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ន នៅមិនទាន់គ្រប់តាមតម្រូវការនោះទេ បើសិនជាវត្តមានជនជាតិច្រើនដូចនៅសឹង្ហបុរី ហើយបើសិនជាចិនចូលមកកម្ពុជាគឺមកក្នុងនាមជាអ្នកវិនិយោគ ពួកគេក៏មិនមែនទិញខុនដូតែ១យូនីតនោះដែរ ខ្លះអាចទិញដល់ទៅ១០យូនីតឯណោះ ដើម្បីទុកវិនិយោគ និងលក់ជូនជនជាតិគ្នាគាត់ពេលដែលពួកគេមកកម្ពុជាជាបន្តបន្ទាប់”

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia ក៏បានឱ្យដឹងផងដែរថា ទីផ្សារខុនដូនៅកម្ពុជាចាប់ផ្ដើមមានសក្ដានុពលនិងមានតម្រូវការខ្ពស់ជាបន្តបន្ទាប់ឡើងវិញ ចាប់តាំងពីរដ្ឋាភិបាលបានបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យអាជីវកម្មរបស់ពលរដ្ឋបានកើនឡើងវិញ និងធ្វើឱ្យចំណូលគាត់បានកើនឡើង និងអាចទិញខុនដូសម្រាប់វិនិយោគ ឬស្នាក់នៅ ។
លោកបន្តថា ៖
“យើងអាចមើលឃើញថាសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានកើនឡើងវិញក្រោយវិបត្តិកូវីដ១៩ តាមរយៈការមមាញឹកនៃចរាចរណ៍នៅតាមផ្លូវ ពីព្រោះតែពលរដ្ឋមានការងារ មានប្រាក់ចំណូល ទើបចេញធ្វើដំណើរកម្សាន្ត និងទៅធ្វើការ ។ ទេសចរក៏ចាប់ផ្ដើមមានសន្ទុះឡើងវិញផងដែរក្នុងរយៈពេល៦ខែកន្លងមកនេះ ហើយការហូរចូលនៃទេសចរបរទេសនេះដែរក៏ជាសញ្ញានៃការទិញជួលខុនដូនៅក្នុងទីផ្សារកម្ពុជាផងដែរ”
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ក៏បានឱ្យដឹងថា ក្នុងរយៈពេល១ឆមាសកន្លងមកនេះ ជាពិសេសនៅត្រីមាសទី២នៃឆ្នាំ២០២២នេះ ការអភិវឌ្ឍលើគម្រោងខុនដូនៅកម្ពុជា បានចាប់ផ្ដើមមានដំណើរការឡើងវិញ ជាពិសេសការដ្ឋាននៃគម្រោងខុនដូមួយចំនួនដែលផ្អាកដំណើរការកាលពីអំឡុងកូវីដ១៩ បានបើកការដ្ឋានសាងសង់ឡើងវិញ ជាមួយនឹងគម្រោងថ្មីៗមួយចំនួនក៏បានបើកដំណើរការដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































