AMS Economyផ្កាម្លិះ ងាយដាំ ងាយថែ តែតម្លៃប្រេងម្លិះអាចលក់បានថ្លៃដល់ទៅ ៥ ០០០ដុល្លារក្នុងមួយលីត្រ
ផ្កាម្លិះ គឺជារុក្ខជាតិដែលមានភាពងាយស្រួលក្នុងការដាំដុះបំផុតមិនថានៅទីណានោះទេ ទោះជានៅចំការ ឬនៅតាមផ្ទះក្តី ដោយផ្កាម្លិះមានរូបរាងជាបំពង់ពណ៌ស ហើយវាជាប្រភេទដើមផ្កាដែលមានដើមកំណើតដំបូងចេញពីអាស៊ី ហើយបច្ចុប្បន្នវាបានរីកសាយភាយទៅដល់ផ្នែកជាច្រើនរបស់ពិភពលោក និងទៅដល់អឺរ៉ុបនៅសតវត្សរ៍ទី ១៦ ហើយជាពេលដែលម្លិះបានក្លាយទៅជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតបានជាទឹកអប់ច្រើនប្រភេទ និងច្រើនក្លិន។

ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជាប្រេងម្លិះដ៏សំខាន់បំផុតនៃទីផ្សារលក់ទឹកអប់របស់អឺរ៉ុប ជាពិសេសប្រទេសបារាំងអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយបច្ចុប្បន្ននេះមិនត្រឹមតែជាអាជីវកម្មដែលងាយស្រួលក្នុងការប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែការដាំដុះ និងផលិតជាប្រេងម្លិះរបស់ឥណ្ឌាអាចរកបានចំណូលយ៉ាងច្រើនជារៀងរាល់ឆ្នាំដោយក្នុងនោះគេជឿជាក់ថាប្រេងម្លិះតែមួយគីឡូក្រាម ឬមួយលីត្រប៉ុណ្ណោះមានតម្លៃរហូតទៅដល់ ៥ ០០០ដុល្លារអាមេរិក។

តើហេតុអ្វីដើមម្លិះជារុក្ខជាតិងាយដាំងាយថែរក្សាបែបនេះបែរជាអាចមានតម្លៃថ្លៃយ៉ាងនេះ?
ទីផ្សារម្លិះជាទីផ្សារដែលមិនសូវមានផលប៉ះពាល់ខ្លាំងដោយសារបញ្ហាវិបត្តិសកលនោះទេ ដោយសារតែវាគឺជាវត្ថុធាតុដើមចាំបាច់សម្រាប់ផលិតជាទឹកអប់ ឬទឹកក្រអូប និងគ្រឿងសម្រាប់ផ្តល់ក្លិនស្រស់ស្រាយនៅតាមគេហដ្ឋានប៉ុណ្ណោះ។ កត្តាចម្បងបំផុតដែលអ្នកជំនាញទីផ្សារអាចមើលឃើញថាវាបាននាំឲ្យតម្លៃប្រេងរបស់ម្លិះមានតម្លៃខ្លាំងជាជាងរុក្ខជាតិ និងប្រេងរបស់ផ្កាណាទាំងអស់លើពិភលោកនោះគឺជាសង្វាក់ផលិតកម្មដែលមានភាពប៉ិនប្រសប់ដែលមានអត់ធ្មត់បំផុត និងក៏ដូចជាការផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការរបស់អ្នកទិញ។

នៅប្រទេសឥណ្ឌា កម្មករជាស្ត្រីភាគច្រើនគឺជាអ្នកដែលចាប់ផ្តើមដំណើរការនៃការផលិតប្រេងម្លិះដំបូងគេបង្អស់តាមរយៈការចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីអាចបេះផ្កាម្លិះតូចៗចេញពីចម្ការ។ ផ្កាម្លិះក្រពុំត្រូវបានបេះម្តងមួយៗដោយយកចិត្តទុកដាក់បំផុតដោយប្រើប្រាស់ទាំងភ្នែករកតែផ្កាណាដែលមានអាយុកាលសមល្មម និងការថ្នមផ្កាមិនឲ្យខូចខាត ហើយជាទូទៅក្នុងចំនួន ៥ ០០០ទងទើបអាចមានទំងន់ស្មើនឹង១គីឡូក្រាម ដូចនេះ មានន័យថា ពួកគេត្រូវធ្វើការដដែលចំនួន ៥ ០០០ដង ដើម្បីសម្រេចការងារនេះ។ ជារៀងរាល់ថ្ងៃពួកគាត់ត្រូវចំណាយពេលដល់ទៅ៥ម៉ោងចាប់ពីពេលព្រឹកបំផុតដើម្បីអាចធ្វើការងារនេះមុនពេលដែលថ្ងៃត្រង់មកដល់ដែលអាកាសធាតុក្តៅខ្លាំង។
ផ្កាក្រពុំ ជាធម្មតាក្រោយពេលបេះរួចរាល់មានពេល ២ ឬ៣ថ្ងៃប៉ុណ្ណោះមុនពេលដែលវាក្លាយទៅជាផ្ការីក និងអាចជះក្លិនយ៉ាងក្រអូប និងយកទៅធ្វើការចម្រាញ់បានជាប្រេងម្លិះបាន។ មុនពេលទៅដល់រោងចក្រចម្រាញ់ប្រេងម្លិះ ផ្កាទាំងនោះត្រូវបានគេដឹកជញ្ជូនទៅកាន់ទីផ្សារដ៏ធំមួយកន្លែងក្នុងទីក្រុង Madurai ជាទីក្រុងផ្គត់ផ្គង់ផ្លាម្លិះធំជាងគេបំផុតរបស់ឥណ្ឌា។
ក្រុមអ្នកជំនាញរបស់រោងចក្រសិប្បកម្មចាំបាច់ត្រូវដើរផ្សារដើម្បីស្វែងរកតែផ្កាម្លិះណាដែលល្អៗ និងមិនទាន់រីកប៉ុណ្ណោះដើម្បីយកទៅចម្រាញ់ជាប្រេងម្លិះដ៏ល្អមួយបាន ដូចនេះបើខ្វះខាតចន្លោះប្រហោងចំណុចណាមួយ ទាំងការបេះ និងការដឹកជញ្ជូន ផ្កាម្លិះទាំងនោះនឹងត្រូវបាត់បង់ទីផ្សារភ្លាម។
ផ្លាម្លិះក្រពុំ ៥ ០០០ផ្កា មានទំងន់ស្មើនឹងមួយគីឡូក្រាម ប៉ុន្តែសម្រាប់ការផលិតឲ្យបានប្រេងម្លិះមួយគីឡូក្រាមគេត្រូវការផ្កាម្លិះស្រស់ៗបែបនេះដល់ទៅ ១ ០០០គីឡូក្រាម ដូចនេះការផលិតបានជាប្រេងម្លិះមិនមែនជារឿងងាយស្រួលពេកនោះទេ។ បច្ចុប្បន្ន ទីផ្សារប្រេងម្លិះរបស់ឥណ្ឌាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ និងកំពុងចរាចរទៅកាន់បណ្តាប្រទេសជាច្រើនដែលជាអ្នកផលិតទឹកអប់ ជាពិសេសគឺប្រទេសបារាំង នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រភេទទឹកអប់ប្រណិតៗ និងមានតម្លៃថ្លៃ ដូចជា Mon Gerlain ជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































