AMS EconomyJICA បានសម្រេចអនុវត្តន៍វិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប
សៀមរាប ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសម្រេចអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដែលមានរយៈពេល ៣ឆ្នាំ ចាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បានជួបប្រជុំជាមួយលោក Kal KURIMOTO សមាជិកក្រុមទីប្រឹក្សា JICA និងជាអ្នកជំនាញរៀបចំផែនការគម្រោងសាកល្បង និងការអនុវត្ត និងមានការអញ្ជើញចូលរួមពីខាងភាគីទីភ្នាក់ងារ JICA មានសមាជិកប្រតិភូ និងតំណាងក្រុមហ៊ុនមកពីប្រទេសជប៉ុន និងខាងភាគីខេត្តសៀមរាប មានតំណាងអាជ្ញាធរអប្សរា តំណាងអគ្គនាយកគ្រឹះស្ថានអង្គរ លោកនាយកទីចាត់ការផែនការ និងវិនិយោគ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុងសៀមរាប និងមន្ត្រីសាលាខេត្ត។

រដ្ឋបាលខេត្តបាលបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាការចាប់ផ្តើមសិក្សាលើគម្រោងសាកល្បងទីក្រុងវៃឆ្លាត ( Smart City in Siem Reap ) ដែលជាគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងនានា នៅតំបន់ និងសាកលលោក។
លើសពីនេះទៀត រដ្ឋបាលខេត្តបាលបានឱ្យដឹងទៀតថា ៖
“ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសម្រេចអនុវត្តគម្រោង ”ការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៥”
ការអនុវត្តគម្រោងមានគោលបំណងចំនួន ៣ ៖ ១-វិធីសាស្ត្រទីក្រុងឆ្លាតវៃត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង ២-ដំណើរការនៃការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើង តាមរយៈការអនុវត្តសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុង និង ៣-បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ។
ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីឱ្យការអនុវត្តគម្រោងសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុងរបស់គម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃតាមរយៈការអភិវឌ្ឍនូវការប្រើប្រាស់បច្ចេកវិទ្យាឆ្លាត ស្របតាមគោលដៅរបស់គម្រោង និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លោក Kal KURIMOTO សមាជិកក្រុមទីប្រឹក្សា JICA និងជាអ្នកជំនាញផ្នែករៀបចំផែនការតម្រោងសាកល្បង និងការអនុវត្ត ក៏បាមធ្វើបទបង្ហាញអំពីគម្រោងសាកល្បង នៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ដែលបានគ្រោង និងផ្ដួចផ្ដើមឡើងដោយក្រុមការងារជំនាញ JICA។ ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋបាលសាលាខេត្ត ក៏បានដល់សមាជិក សមាជិការ នៃអង្គប្រជុំទាំងមូល ធ្វើការផ្ដល់ជាគំនិត យោបល់ និងទិន្នន័យថ្មីៗ ជូនដល់ក្រុមការងារជំនាញ JICA ដើម្បីជាធាតុចូលបន្ថែមទៀត ក្នុងការរៀបចំអនុវត្តគម្រោងសាកល្បងនៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប របស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































