AMS Economyខេត្តកំពង់ស្ពឺ កំពុងទទួលបានផលប្រយោជន៍ខ្ពស់ពីការរើរោងចក្រចេញពីរាជធានីភ្នំពេញ
ភ្នំពេញ ៖ ផែនការរុះរើរោងចក្រ ឬក៏ផ្លាស់ប្តូរទីតាំងរោងចក្រឧស្សាហកម្មចេញពីរាជធានីភ្នំពេញបាន និងកំពុងបន្តសកម្មភាពជាបន្តបន្ទាប់ទៅកាន់តំបន់ដែលនៅជាប់នឹងរាជធានីភ្នំពេញ ដែលក្នុងនោះ សម្រាប់តែខេត្តកំពង់ស្ពឺ កំពុងតែទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការផ្លាស់ប្តូរទីតាំងរោងចក្រទាំងនោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកបានបង្ហាញថា គម្រោងវិនិយោគរោងចក្រថ្មីៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យវិនិយោគជាផ្លូវការ ភាគច្រើនបានរកទីតាំងរបស់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យខេត្តមួយនេះទទួលបានគម្រោងរោងចក្រថ្មីៗជាច្រើនក្នុងចំណោមបណ្ដាខេត្តទូទាំងប្រទេស ។
លោក បូ សេងហូរ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ឱ្យដឹងថា តំបន់មួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ កំពុងទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ដោយភាគច្រើនជាគម្រោងរោងចក្រឧស្សាហកម្ម ក្នុងនោះមានដូចជាតំបន់នៅតាមបណ្ដោយផ្លូវ៥១ ផ្លូវ៤១ ផ្លូវ៤៤ និងផ្លូវលេខ៤២ជាដើម ។

លោកបន្តថា ៖
“មានតំបន់មួយនោះយើងបានទទួលព័ត៌មានពីមន្ត្រីសាលាខេត្តមកថា នឹងមានក្រុមហ៊ុនបរទេសធំមួយគ្រោងនឹងវិនិយោគជាតំបន់ឧស្សាហកម្មធំជាងគេក្នុងខេត្តកំពង់ស្ពឺ តែមន្ត្រីសាលាខេត្តមិនចង់ឱ្យបែកខ្ចាយព័ត៌មានទេ ព្រោះខ្លាចធ្វើឱ្យដីធ្លីហក់ឡើងខ្ពស់ ។ ដូច្នេះ កំពង់ស្ពឺនឹងក្លាយទៅជាខេត្តដែលទាក់ទាញទៅលើឧស្សាហកម្មដ៏មានសក្ដានុពល”
លោកបន្ថែម ៖
“ក្រៅពីតំបន់ទាំងនេះ នៅមានតំបន់ជាច្រើនទៀតដែលទទួលបានគម្រោងវិនិយោគលើរោងចក្រ ទាំងរោងចក្រដែលទើបបង្កើតថ្មី និងរោងចក្រដែលរើចេញពីភ្នំពេញផងដែរ ហើយក៏បានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់ទាំងនោះបានឡើងថ្លៃ ជាពិសេសគឺម្ចាស់ដីគាត់ដំឡើងថ្លៃដោយខ្លួនឯងតែម្ដងដោយឃើញមានការវិនិយោគច្រើន”
លោក វ៉ា វីរៈ អ្នកជំនាញអន្តរជាតិបានមានប្រសាសន៍ថា តំបន់ដែលមានភាពទាក់ទាញលើការវិនិយោគ ឬតំបន់ដែលវិនិយោគិនគួរតែសិក្សាពីសក្ដានុពលវិនិយោគនោះគឺតំបន់ប៉ែកខាងលិចទន្លេ ដូចជាទៅកាន់ខេត្តកំពង់ស្ពឺ ផ្នែកខ្លះនៃខេត្តកណ្ដាល និងផ្នែកខ្លះនៃខេត្តតាកែវជាដើម ពីព្រោះតំបន់នោះជាតំបន់ទំនាបមានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance បានមានប្រសាសន៍ផងដែរថា នៅពេលភ្នំពេញកាន់តែរីកចម្រើន រោងចក្រមិនអាចឈរជើងបានយូរបន្តទៀតទេ ដូច្នេះនឹងត្រូវផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង ដោយយកតំបន់កណ្ដាលក្រុង ឬជិតក្រុងនោះទៅអភិវឌ្ឍន៍វិស័យដែលអាចរកចំណូលបានខ្ពស់ ដូចជាសង់ជាអគារពាណិជ្ជកម្មកម្រិតខ្ពស់ជាដើម ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































