AMS Economyខេត្តកំពង់ស្ពឺ នៅតែជាគោលដៅដ៏មានសក្ដានុពលក្នុងការទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មីៗ
ភ្នំពេញ ៖ កំពង់ស្ពឺ គឺជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ក្នុងការទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម ជាពិសេសរោងចក្រថ្មីៗ និងរោងចក្រដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជា និងត្រូវរើចេញពីភ្នំពេញតាមផែនការពង្រីកក្រុងរបស់រដ្ឋាភិបាល។ ជាក់ស្ដែងបច្ចុប្បន្ន ខេត្តកំពង់ស្ពឺ កំពុងមានការកើនឡើងនូវគម្រោងវិនិយោគជាច្រើន ។

លោក បូ សេងហួរ ប្រធានសាខាក្រុមហ៊ុនអចលនវត្ថុ Century 21 Zillion Holding ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កំពង់ស្ពឺពិតជាទទួលបានគម្រោងវិនិយោគរោងចក្រច្រើន ទាំងរោងចក្រដែលទើបទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរោងចក្រដែលរុះរើចេញពីភ្នំពេញ ហើយក្នុងនោះដែរ ឃើញថាតំបន់នៅតាមបណ្ដោយផ្លូវ៥១ បានក្លាយជាទីតាំងដែលពេញនិយមសម្រាប់ការវិនិយោគលើរោងចក្រសហគ្រាស និងឧស្សាហកម្ម ។

លោកបន្តថា ៖
“ក្រៅពីនេះ ផ្លូវ៤៤ និងផ្លូវ៤១ ក៏ជាទីតាំងដ៏ទាក់ទាញសម្រាប់វិនិយោគិនក្នុងវិស័យឧស្សាហកម្ម ជាពិសេសរោងចក្រ សហគ្រាសតែម្ដង ដែលធ្វើឱ្យតម្លៃដីធ្លីនៅតាមតំបន់នោះមានការកើនឡើងជាបន្តបន្ទាប់។ ម្ចាស់ដីខ្លះបានដាក់លក់ដីក្នុងតម្លៃខ្ពស់ជាងហាងឆេងខ្លាំងដែលពិបាកស្វែងរកអ្នកទិញ ពីព្រោះអ្នកទិញគេបានដឹងពីតម្លៃហាងឆេងដីធ្លីច្បាស់លាស់ណាស់មុននឹងគេស្វែងរកទិញ “
លោក សេងហួរ បានឱ្យដឹងទៀតថា ៖
“ស្រុកគងពិសីនៃខេត្តកំពង់ស្ពឺ ជាទីតាំងឧស្សាហកម្មថ្មីរបស់អ្នកវិនិយោគលើវិស័យឧស្សាហកម្ម ដោយបានឃើញទីតាំងនោះមានរោងចក្រសហគ្រាស និងឃ្លាំងសម្រាប់ជួលដល់ម្ចាស់រោងចក្រសហគ្រាសដែលរកទីតាំងសម្រាប់ការផលិតរបស់ខ្លួន។ ក្រៅពីនេះដែរ ក៏មានវិនិយោគិនជាច្រើនទៀតបាន និងកំពុងសិក្សាស្វែងយល់ពីសក្ដានុពលនៃខេត្តកំពង់ស្ពឺសម្រាប់ទីតាំងវិនិយោគរបស់ខ្លួន ជាពិសេសវិនិយោគិនបរទេសដែលកំពុងសិក្សា និងត្រៀមខ្លួនក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តនេះ ដែលធ្វើឱ្យកំពង់ស្ពឺកាន់តែមានសក្ដានុពលបន្ថែម”
លោកបន្ថែមថា កត្តាដែលវិនិយោគិនជ្រើសរើសទីតាំងកំពង់ស្ពឺជាទីតាំងវិនិយោគរបស់ពួកគេដោយសារតែខេត្តនេះជាខេត្តមានអំណោយផលមួយក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែសម្រាប់ដឹកចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងប្រសើរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































